tag:blogger.com,1999:blog-19870389469509922962024-03-05T17:16:40.028-08:00Sim's phylosophyAsian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.comBlogger45125tag:blogger.com,1999:blog-1987038946950992296.post-45269736262580280922012-05-23T23:31:00.000-07:002012-05-23T23:31:04.301-07:00យល់ដឹងអំពី សញ្ញាព្រមាន របស់រាងកាយ
ការត្រួតពិនិត្យ សុខភាព ប្រចាំឆ្នាំ នឹងធ្វើឱ្យយើង ដឹងអំពីស្ថានភាព រាងកាយខ្លួនឯង ថាតើក្នុង ពេលនេះ ក្នុងឆ្នាំនេះ រាងកាយ របស់យើង មានភាពរឹងមាំ ឬមានភាព ទ្រុឌ ទ្រោម ? ដូច្នេះល្មម ដល់ពេលដែល យើងត្រូវងាកមក ថែទាំខ្លួនឯង ឬ ផ្លាស់ប្តូរទម្លាប់ រស់នៅដើម្បី ទទួលបាន សុខភាពល្អ ហើយ ។
ចំពោះលោកអ្នក ដែលមិនធ្លាប់ ទៅទទួលការ ត្រួតពិនិត្យសុខភាព ប្រចាំឆ្នាំ ឬនៅមិនទាន់ មានផែនការ ក្នុងការត្រួត ពិនិត្យសុខភាព នោះ យើងសូម ណែនាំ វិធីងាយៗ នឹង ធានាថាល្អ មកជូនលោកអ្នក សម្រាប់សង្កេត មើលសភាព រាងកាយ ខ្លួនឯងថា តើវានៅរឹងមាំ ឬ យ៉ាងណា ? ពីព្រោះ ការពិតទៅ រាងកាយរបស់ មនុស្សយើង មានសញ្ញា ព្រមាន គ្រោះថ្នាក់ សម្រាប់ខ្លួនវាផ្ទាល់ ។ ប៉ុន្តែយើងអាច មានការ បណ្តែតបណ្តោយ ឬមិនបាន ចាប់អារម្មណ៍ ក៏មិនបាន ដឹងថា រាងកាយបានឱ្យ សញ្ញាព្រមានថា សុខភាព របស់យើង កំពុងតែទ្រុឌ ទ្រោមហើយ ។ ដូច្នេះយើងត្រូវ ងាកមកផ្តោត ការយកចិត្ត ទុកដាក់ ចំពោះសុខភាព ខ្លួនឯង ឱ្យមែនទែន ដោយត្រូវធ្វើការ កែសម្រួលទម្លាប់ រស់ នៅ មិនបានត្រឹមត្រូវ មួយចំនួនផង ។
ដើម្បីឱ្យ ងាយយល់ យើងសូមធ្វើការ បែងចែកសញ្ញា ព្រមាន របស់រាងកាយ ទៅតាមភេទដូច ខាងក្រោមនេះ ៖
ភេទប្រុស
នៅពេលដែល បុរសឈានចូល អាយុលើសពី ៤០ ឆ្នាំទៅ នឹងចាប់ផ្តើម ដុះក្បាលពោះ តាមរយៈការ ដែលមាន ជាតិខ្លាញ់ ប្រមូលផ្តុំនៅក្នុង ពោះច្រើន ចង្កេះរីកធំ ទម្ងន់ខ្លួន ចាប់ផ្តើមឡើង ស្រឺតៗយ៉ាង ឆាប់រហ័ស មានអារម្មណ៍ ឆាប់ហត់ ដេកមិនសូវលក់ ហើយអ្វីដែល បុរសខ្លាច បំផុតនោះគឺ សមត្ថភាព ផ្លូវភេទ ចាប់ផ្តើម ចុះខ្សោយ ។
ភេទស្រី
នៅពេលស្ត្រី ឈានចូល អាយុលើសពី ៥០ ឆ្នាំ នឹងចាប់ផ្តើម មានជាតិខ្លាញ់ ប្រមូលផ្តុំនៅ ត្រង់បរិវេណភ្លៅ ត្រគាក និង ចង្កេះ ចាប់ផ្តើម ឆាប់ហត់ និង ចាប់ផ្តើមមាន អាការ របស់ស្ត្រី វ័យជិតអស់រដូវ ដូចជា អារម្មណ៍ ប្រែប្រួល ក្តៅភាយៗ តាមរាងកាយ ជាដើម ។
តើលោកអ្នក ធ្លាប់បានទទួល សញ្ញាអស់ទាំងនេះ ដែរឬនៅ ? បើនៅទេគឺជា ការប្រសើរ មែនទែន ពីព្រោះ បញ្ជាក់បានថា រាងកាយរបស់ អ្នកនៅមិនទាន់ ទ្រុឌទ្រោម ទេ ។ ប៉ុន្តែសម្រាប់លោកអ្នក ដែលបានទទួល ឬមាន សញ្ញាអស់ទាំងនេះ កើតឡើងខ្លះហើយ ក៏មិនត្រូវ បារម្ភ ពេកដែរ ។ សូមអានការ ណែនាំ ខាងក្រោមនេះ ដើម្បីទប់ទល់ ៖
១- ផ្អាកទទួលទាន អាហាររហ័ស
ពីព្រោះក្នុងអាហារ ទាំងនេះ មានបរិមាណ ជាតិខ្លាញ្ញ់ និង ការបូអ៊ីដ្រាតខ្ពស់ មិនបាន ផ្តល់ផលល្អ ចំពោះទម្ងន់ ខ្លួន និង អវយវៈសំខាន់ៗ ដូចជា បេះដូង និង សរសៃ ឈាម ជាដើម ។
២- ចៀសវាងអាហារ ដែលមានអំបិលខ្ពស់
ក្នុងនោះមានដូចជា អាហារដែលមាន រសជាតិ ប្រៃ អាហារផ្អាប់ អាហារស្ងួត មួយចំនួន (ដូចជា ត្រី ប្រឡាក់ សាច់ប្រឡាក់ ជាដើម) ផ្អាកការថែម ទឹកត្រី ទឹកស៊ីអ៊ីវ ចូលទៅក្នុងអាហារ ដែលចម្អិនស្រាប់ហើយ ពីព្រោះបរិមាណ អំបិល ក្នុងអាហារ ដែល ខ្ពស់នោះនឹង ជះ ឥទ្ធិពលធ្វើឱ្យ អ្នកកើន សម្ពាធឈាម ហើយអ្វីដែល គួរឱ្យបារម្ភ ជាងនេះទៀតនោះ គឺវាអាចធ្វើឱ្យ អ្នកមានបញ្ហា តម្រងនោម ។
៣- ទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើនៗ
ពីព្រោះបន្លែផ្លែឈើ សម្បូរទៅដោយ វីតាមីនជួយ គ្រប់គ្រងទម្ងន់ ជួយរំលាយអាហារ ។ អ្វីដែលសំខាន់ ជាងនេះនោះគឺក្នុងបន្លែ និង ផ្លែឈើមាន សារធាតុ អេនធីអក់ស៊ីដេន ដែលអាចជួយ ការពាររោគ មហារីក បានយ៉ាងប្រសើរ ។
៤- ហាត់ប្រាណបែបអ៊ែរ៉ូប៊ិក
ជាការហាត់ប្រាណ មួយដែលជួយួពង្រឹង សមត្ថភាព បេះដូង សួត និង សរសៃឈាម ដូចជា រត់ត្រឹកៗ ដើរ លឿន ហែលទឹក ឬជិះកង់ ជាដើម ដោយត្រូវហាត់ឱ្យ បានគ្រប់គ្រាន់ (យ៉ាងតិច ៣ ដង ក្នុងមួយសប្តាហ៍) និង ប្រើពេលហាត់ ឱ្យបានត្រឹមត្រូវ (យ៉ាងតិច ៣០-៤៥ នាទី ក្នុងពេល ហាត់ម្តងៗ) ។
៥- ឈប់ជក់បារី
ពីព្រោះបារី មានសារជាតិពុល និង ផ្សែងពុល ច្រើន ជះឥទ្ធិពលមិនល្អ ដល់បេះដូង សួត និង បង្កឱ្យ កើតរោគមហារីក បាន គួបផ្សំនឹងខ្យល់ អាកាសដែល យើងដកដង្ហើម រាល់ថ្ងៃក៏មាន ជាតិពុលច្រើន តើយើង គប្បីជក់បារី បន្ថែមជាតិពុលឱ្យ រាងកាយ ទៀតឬ ? ចំពោះ លោកអ្នកដែល មិនជក់បារី ប៉ុន្តែត្រូវនៅ ក្បែរអ្នកជក់ បារី នោះ លោកអ្នកក៏ស្ថិត ក្នុងការ ប្រឈមដូចគ្នា ។
៦- ថែទាំអារម្មណ៍ខ្លួនឯង ឱ្យល្អជានិច្ច
បង្កើនការសម្រាក ដោយការធ្វើ កិច្ចការកម្សាន្តណា សប្បាយៗ ជាមួយគ្រួសារ និង មិត្តភក្តិ លោកអ្នកគួរតែ ផ្តល់រង្វាន់ដល់ជីវិត ខ្លួនឯងឱ្យ បានច្រើន ព្រមទាំងធ្វើ ចិត្តឱ្យជ្រះ ស្រឡះផូរផង់ និង ស្ងប់ គឺសុទ្ធតែហុចផល ល្អដល់សុខភាព និង ជួយកុំឱ្យ ឆាប់ចាស់ ។
៧- រកពេលវេលា ទៅជួបគ្រូពេទ្យខ្លះ
ពីព្រោះការ បណ្តែតបណ្តោយ ចំពោះអាការ ឈឺថ្កាត់ សូម្បីតែឈឺ តិចតួចក្តី ក៏អាចធ្វើឱ្យរោគ រីករាលដាលខ្លាំង ឡើងៗ រហូតទាល់តែ មិនអាចធ្វើការ ព្យាបាលបាន ទៅថ្ងៃក្រោយ ។
សូមកុំភ្លេច ឧស្សាហ៍ត្រួតពិនិត្យ សុខភាពផងថា តើ រាងកាយរបស់ លោកអ្នកបាន ផ្តល់សញ្ញាព្រមាន អ្វីខ្លះ ហើយឬនៅ ?Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-56826450061441394442012-05-13T01:48:00.000-07:002012-05-13T01:48:33.099-07:00This is life, what is life? life is different...
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-25915000494473453482012-05-13T00:14:00.000-07:002012-05-13T00:14:24.026-07:00Bondam Krom Ngoy Part1 បណ្តាំលោកតា ក្រមង៉ុយ
Bondam Krom Ngoy Part2 បណ្តាំលោកតា ក្រមង៉ុយ
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-86462679546015848182012-05-09T19:15:00.000-07:002012-05-09T19:15:23.539-07:00knowlegde comes asking
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-6965334210484078512012-05-07T01:21:00.002-07:002012-05-07T01:21:55.435-07:00ផលប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែខ្នុរចំពោះសុខភាពនំពេញ:  ខ្នុរសម្បូរដោយសារជាតិជីវជាតិសំខាន់ៗ ដូចជា វីតាមីន A, C, កាល់ស្យូម, ប៉ូតាស្យូម, ដែក, ម៉ាញ៉េស្យូម និងសារជាតិជីវជាតិផ្សេងៗទៀត។ វាមានប្រយោជន៍បំផុតសម្រាប់សុខភាពមនុស្ស។
ខ្នុរ ផ្ទុក យ៉ាងច្រើន នូវ សារជាតិ ដែក ជួយ ទប់ស្កាត់ ជំងឺ ខ្វះ ឈាម និង គ្រប់គ្រង ការជួយ ចរាចរណ៍ ឈាម ក្នុង សរីរាង្គ
ផលប្រយោជន៍ ៨ យ៉ាង ស្មានមិនដល់ពីផ្លែខ្នុរមានដូចជា :
១. បង្កើនប្រព័ន្ធអង្គបដិបក្ខ
ខ្នុរជាប្រភេទផ្លែឈើមានប្រភពវីតាមីន C ដ៏អស្ចារ្យ។ វីតាមីន C ជាសារជាតិជួយសរីរាង្គប្រឆាំងបាតុភូតឆ្លងវីរុស និងបាក់តេរី។ វីតាមីន C ជួយបង្កើនសមត្ថកិច្ចប្រព័ន្ធអង្គបដិបក្ខ ដោយវិធីជំនួយសមត្ថកិច្ចរបស់កោសិកាឈាមស។ ទឹកផ្លែខ្នុរមួយចាន អាចផ្គត់ផ្គង់សរីរាង្គបរិមាណដ៏ធំមួយ នៃសារជាតិអុកស៊ីតកម្ម ជួយការពារសរីរាង្គ។
២. ប្រឆាំងតបជំងឺមហារីក
ក្រៅពីវីតាមីន C ខ្នុរសម្បូរសារជាតិជីវជាតិរុក្ខជាតិ។ ជាប្រភេទសារជាតិមានលក្ខណៈពិសេសអាចប្រឆាំងមហារីក និងប្រឆាំងភាពចំណាស់។
៣. ជួយប្រព័ន្ធរំលាយអាហារ ធ្វើសកម្មភាពចំសមត្ថកិច្ច
ខ្នុរក៏ជាពពួកសារជាតិមានលក្ខណៈពិសេសប្រឆាំងរលាក និងច្របូកច្របល់រំលាយអាហារ។ ទន្ទឹមនោះ ខ្នុរក៏សម្បូរសារជាតិសរសៃ ដូច្នេះហើយវាជួយទប់ស្កាត់ការទល់លាមក និងបត់ជើងស្រួលជាង។ សារជាតិសរសៃនេះក៏មានឥទ្ធិពលកម្ចាត់ចោលស្រទាប់រំអិលច្បាមនៅពោះវៀន ផ្តើមពីនោះជួយបន្ថយគ្រោះថ្នាក់កើតជំងឺមហារីកពោះវៀនធំ។
៤. រក្សាសុខភាពភ្នែក និងស្បែក
ខ្នុរជួយទប់ស្កាត់ជំងឺពាក់ព័ន្ធដល់ភ្នែក ដូចជាខ្វាក់មាន់។
៥. បំពេញថាមពល
ខ្នុរត្រូវបានចាត់ទុកដូចជាផ្លែឈើថាមពលមួយ ដោយសារវត្តមានរបស់ពពួកស្ករ។ ប្រភេទស្ករនេះជួយអ្នកបំពេញបន្ថែមថាមពល។ ថ្វីត្បិតខ្នុរជាប្រភេទផ្លែឈើថាមពល តែវាបែរជាមិនផ្ទុកជាតិខ្លាញ់ឆ្អែត កូឡេស្តេរ៉ូល។ ដូច្នេះវាជាប្រភេទផ្លែឈើដ៏វិសេសដើម្បីទទួលទាន។
៦. ឱសថព្យាបាលលើសឈាម
ប៉ូតាស្យូមនៅក្នុងផ្លែខ្នុរត្រូវបានបញ្ជាក់ថា មានឥទ្ធិពលអាចបញ្ចុះសម្ពាធឈាម។ ដូច្នេះទទួលទានខ្នុរធ្វើឱ្យថយចុះគ្រោះថ្នាក់ឈឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
៧. ជួយឱ្យឆ្អឹងរឹងមាំ
ខ្នុរសម្បូរម៉ាញេស្យូម ជាសារជាតិជីវជាតិសំខាន់មួយក្នុងការស្រូបយកកាល់ស្យូម និងគួបផ្សំជាមួយកាល់ស្យូម ដើម្បីជួយឱ្យឆ្អឹងរឹងមាំ ទប់ស្កាត់ភាពមិនប្រក្រតីពាក់ព័ន្ធដល់ឆ្អឹង ដូចជាពុកឆ្អឹង។
៨. ទប់ស្កាត់ខ្វះឈាម
ខ្នុរក៏ផ្ទុកយ៉ាងច្រើននូវសារជាតិដែក ជួយទប់ស្កាត់ជំងឺខ្វះឈាម និងគ្រប់គ្រងការជួយចរាចរណ៍ឈាមក្នុងសរីរាង្គ។ ចំពោះអ្នកទទួលទានតម ខ្នុរក៏ជាប្រភេទផ្លែឈើអាចទប់ស្កាត់ស្ថានភាពខ្វះជាតិដែក៕ SAsian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-22860999773292854562012-05-06T20:32:00.000-07:002012-05-06T20:32:11.525-07:00Sim Guide Tour, Bangkok tour, Khmer tour, and Pataya Tour
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-4690503127588449732012-04-17T21:10:00.000-07:002012-04-17T21:10:09.297-07:00comment of facebook
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-45523408385146081342012-04-17T21:04:00.000-07:002012-04-17T21:04:31.382-07:00My facebook
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-84281669273004126052012-04-17T20:40:00.000-07:002012-04-17T20:40:09.674-07:00anything else you can do ?
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-70404026294099964482012-04-17T03:18:00.001-07:002012-04-17T03:18:39.989-07:00we learn from the failure to succeed
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-33276001423434727302012-04-17T02:47:00.000-07:002012-04-17T02:47:14.133-07:00ប្រភពដើមនិងទស្សនៈពុទ្ធសាសនាជុំវិញឆ្នាំរោងនិងសត្វនាគ
ដូនតាខ្មែរបានកំណត់យកខែចេត្រ ជាកាលវេលាមួយដើម្បីប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មី ដោយផ្អែកទៅតាមដំណើរគោចរនៃព្រះចន្ទ ឬដែលហៅថា «ចន្ទគតិ»។
ពលរដ្ឋ ឡើង ជណ្ដើ រនាគ វត្តភ្នំ ទៅ បន់ ស្រន់ សុំ សេចក្ដី សុខ កាល ពី ថ្ងៃ ទី ១០ មេសា ឆ្នាំ ២០១២។ (RFA/Vohar Cheath)
ចំណែកឈ្មោះឆ្នាំនីមួយៗ ដែលចាប់ផ្ដើមដោយឆ្នាំជូត ជាឆ្នាំទី១ រហូតដល់ឆ្នាំកុរ ជាឆ្នាំទី១២ គឺសុទ្ធតែតំណាងដោយរូបសត្វខុសៗគ្នា។
ដូនតាខ្មែរបានយកសត្វនាគ ជានិមិត្តរូបឆ្នាំ «រោង» ដែលស្ថិតនៅលំដាប់ទី៥ នៃក្បួនតម្រាមហាសង្ក្រាន្ត កំណត់វេលាចូលឆ្នាំថ្មីប្រពៃណីជាតិ ជាប់មកដល់សព្វថ្ងៃនេះ។
ពាក្យ «រោង» គឺសំដៅទៅលើទីស្នាក់អាស្រ័យ សាលា ទីជម្រក សម្រាប់ធ្វើការងារ ឬពិធីផ្សេងៗ ដែលភាសាបាលី និងសំស្ក្រឹត ហៅថា «សេនាសនៈ»។
បើដូច្នេះតើហេតុអ្វីបានជាចាស់បុរាណខ្មែរយកពាក្យ «រោង» មកដាក់ជាឈ្មោះឆ្នាំដែលមាន «សត្វនាគ» ជានិមិត្តសញ្ញាទៅវិញ?
ត្រង់ចំណុចនេះ បើពិនិត្យមើលសេចក្ដីក្នុងវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «រោង» មានន័យទាក់ទងនឹងពាក្យ «រង្គ» ឬ «រង្គៈ» គឺទីលេងមហោស្រព រោងសំដែងរបាំ ឬរង្គសាល។
លោកបណ្ឌិត សួន ឱសថ ជំនួយការស្រាវជ្រាវប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅទីក្រុងភ្នំពេញ។ លោកអធិប្បាយអំពីពាក្យ «រង្គ» ហើយនិងពាក្យ «រោង» ដែលមានន័យមួយទៀតថា «នាគ» ទៅតាមសិលាចារឹក ដែលខ្មែរបានប្រើនាសម័យអង្គរ។
ម៉្យាងវិញទៀត ពពួកសត្វល្មូនដែលវារ ឬលូនដោយទ្រូង ភាសាបាលី និងសំស្ក្រឹត ហៅថា «ឧរគ» (អានថា៖ ឧរគៈ)។
លោកព្រឹទ្ធាចារ្យ មាស លី អតីតគ្រូបង្រៀនភាសាបាលីនៃពុទ្ធិកបឋមសិក្សា «ព្រះសុរាម្រឹត» នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៦២-១៩៦៦ និងជាឧបដ្ឋាក អ្នកបំរើផ្ទាល់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ។
លោកព្រឹទ្ធាចារ្យ មាស លី ដែលបច្ចុប្បន្នរស់នៅភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម បកស្រាយអំពីការប្រែប្រួលនាមសព្ទនៃពាក្យ «ឧរគ» ឬ «ឧរង្គ» ដែលក្លាយទៅជាពាក្យ «រោង» មានន័យថា ស្តេចពស់ ឬនាគនេះឯង៖ «ប្រភពនៃពាក្យរបស់សត្វនាគៈ។ នាគហ្នឹងចេញពីពាក្យថា «ឧរង្គសត្វ» ពាក្យថា «ឧរង្គៈ» មកពីពាក្យថា ឧរៈ, ពាក្យថា «ឧរៈ និងអាំង» បានជា «ឧរង្គ», យកទីឃ ធ្វើឱ្យវែង «ឧ» ជា «ឱ», ផ្លាស់អាំងខាងលើ ជា «ងៈ» ជា «ង» បានទៅជា «រោង»។ នេះជាព្យញ្ជនៈ ពាក្យថា ឆ្នាំ «រោង»…»។
ចំណែកក្នុងគម្ពីរពុទ្ធសាសនាក៏មានចែងអំពីប្រភពដើមនៃឈ្មោះ ឆ្នាំ «រោង» ដោយប្រើភាសាបាលីថា «នាគៈ» ដែលមានន័យថា ប្រសើរ, ចម្បង, បរិសុទ្ធ។
លោកបណ្ឌិត សួន ឱសថ ដែលជាសាស្ត្រាចារ្យផ្នែកទស្សនវិជ្ជាច្បាប់ នៃពុទ្ធិកសាកលវិទ្យាល័យ «ព្រះសីហនុរាជ» នៅទីក្រុងភ្នំពេញដែរនោះ បានលើកយកឈ្មោះឆ្នាំ ទាំង ១២ អមដោយឈ្មោះសត្វតំណាងឱ្យឆ្នាំនីមួយៗ តាមការកត់ត្រាក្នុងគម្ពីរព្រះត្រៃបិដក៖ “…ឆ្នាំទី១ ឈ្មោះមូសិក សំវរចរោ គឺឆ្នាំជូត ហើយឧសភសំវចរោ ឆ្នាំឆ្លូវ ព្យគ្ឃសំវចរោ ឆ្នាំខាល សៈសៈសំវចរោ ឆ្នាំថោះ នាគសំវចរោ ឆ្នាំរោង ខ្ញុំអានតាមបាលីឡាតាំង មិនអានតាមបាលីខ្មែរយើងទេ។ សប្បសំវចរោ ឆ្នាំម្សាញ់ ទី៧ អស្សសំវចរោ ឆ្នាំមមី ឯឡកសំវចរោ ឆ្នាំមមែ មកដសំវចរោ ឆ្នាំវក កុក្កុដសំវចរោ ឆ្នាំរកា សុនខសំវចរោ ឆ្នាំចរ សុករសំវចរោ ឆ្នាំកុរ។ ហ្នឹងគឺហៅតាមសត្វហ្នឹងហើយ ដូចជាពាក្យថា មូសិក គឺសត្វកណ្ដុរ ខ្មែរយើងអត់ហៅកណ្ដុរទេ យើងហៅជូតទៅវិញ តែកាលណោះគេហៅចំឈ្មោះសត្វតែម្ដង…”។
ការកត់ត្រាក្នុងគម្ពីរពុទ្ធសាសនានេះ គឺជាតឹកតាងមួយដ៏សំខាន់នៃប្រភពដើមក្នុងការប្រើឈ្មោះឆ្នាំទាំង ១២ របស់ខ្មែរ តាំងពីសម័យពុទ្ធកាលនៅក្នុងប្រទេសឥណ្ឌា ហើយនិងមានឥទ្ធិពលមកលើជីវិតរស់នៅរបស់ខ្មែរតាមរយៈជំនឿសាសនា វប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់ជាប់ដរាបមកដល់បច្ចុប្បន្នកាល។
ទន្ទឹមគ្នានេះពាក្យ «រោង» ដែលក្លាយមកពីពាក្យ «រង្គ» និងពាក្យ «រូណ» ហើយនិងមានន័យថា «សត្វនាគ» នេះ មានជាប់ទាក់ទងយ៉ាងជិតស្និតជាច្រើនអន្លើទៅនឹងដំណើរជីវិតផ្ទាល់ របស់ព្រះសម្មាសម្ពុទ្ធព្រះនាមសមណគោតម ដែលពុទ្ធបរិស័ទនៅតាមប្រទេសនានា លើពិភពលោកបាននាំគ្នាគោរពបូជាអស់រយៈពេល ២៥៥៥ ឆ្នាំមកហើយនេះ។
តាមប្រវត្តិទសជាតិ គឺមហាជាតិទាំង ១០ ចុងក្រោយ នៃព្រះពុទ្ធសមណគោតមក្នុងជាតិជាព្រះពោធិសត្វបំពេញបារមី ឬគុណជាតិដ៏ល្អ ដែលបុគ្គលគួរបំពេញនោះ ព្រះអង្គបានយោនយកកំណើតជាសត្វនាគ។
ទាក់ទងនឹងប្រការនេះ ភិក្ខុ ស៊ុន ចាន់សុធា ព្រះព្រហ្មបញ្ញាជាព្រះចៅអធិការវត្ត «មេ. សប្រចណ្ទ» និងជាព្រះបាឡាត់មេគណខេត្តព្រៃវែង ព្រះអង្គមានថេរដីកាដោយសេចក្ដីសង្ខេបអំពីមហាជាតិមួយនេះ ដែលនាគពោធិសត្វ ព្រះនាម «ភូរទត្ត» បានតាំងចិត្តបំពេញនូវសីលបរមត្ថបារមីដែលជាគុណធម៌ដ៏ប្រសើរឧត្ដម ក្រៃលែង ពោលគឺស៊ូលះបង់ជីវិតផ្ទាល់ ដើម្បីរក្សាសីលឱ្យបរិសុទ្ធ។
ភិក្ខុ ស៊ុន ចាន់សុធា៖ “…ថ្ងៃមួយនោះ មានពួកអាយលម្ពាយ ជួបហ្វូងនាគទាំងឡាយដែលមកលេងទឹក។ អាយលម្ពាយហ្នឹងគិតថា បើសិនជាបាននាគតែមួយយកមកដើរ សំដែងយ៉ាងណានោះ នឹងបានទ្រព្យសម្បត្តិច្រើន។ នាគពោធិសត្វដែលជានាគប្រកបដោយតេជៈ កើតឡើងដោយបារមីសីលរបស់ព្រះអង្គនោះគិតថា បើអាត្មាអញយកភ្នែកសម្លឹងមើលយ៉ាងខ្លាំង មិនពព្រិចជាមួយអាយលម្ពាយ និងអ្នកនេសាទ នោះអ្នកទាំងពីរនឹងវិនាសដោយសារកំលាំងរបស់អាត្មាអញ អ៊ីចឹងអាត្មាអញសុខចិត្ត បិទភ្នែកចង់ថា អាយលម្ពាយចាប់យកទៅធ្វើយ៉ាងណា ក៏ព្រះអង្គមិនតបតដែរ ទោះបីជាស្លាប់ជីវិតក៏មិនតបត មិនឱ្យរំខានដល់សីលរបស់ខ្លួនដែរ…”។
ម្យ៉ាងវិញទៀតពាក្យ «នាគ» ដែលតាមភាសាបាលីមានន័យថា ប្រសើរ ចម្បង បរិសុទ្ធ លោកអ្នកប្រាជ្ញបណ្ឌិតផ្នែកពុទ្ធសាសនា បានកត់ត្រាសំដែងដកស្រង់តាមគម្ពីរពុទ្ធសាសនាថា ព្រះសព្វញ្ញុពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអរហន្តទាំងអស់ មាននាមថា «នាគ» ព្រោះព្រះអង្គលះលែងធ្វើអំពើបាបដោយដាច់ខាត។
រីឯព្រះអរិយបុគ្គលក៏មានឈ្មោះថា «នាគ» ព្រោះជាអ្នកបដិបត្តិធម៌ ប្រព្រឹត្តតែអំពើជាកុសលចំពោះមនុស្សសត្វទូទៅ។ ពាក្យ «នាគ» នេះ ក៏ប្រើចំពោះបុគ្គលជាបុថុជ្ជនទាំងឡាយណាមួយដែលកើតមានសេចក្ដីអៀន ខ្មាស ខ្លាចបាប ខំប្រឹងប្រព្រឹត្តចៀសចាកទុច្ចរិតផងដែរ។ ចំណែកកុលបុត្រដែលមានសេចក្ដីធុញទ្រាន់ចំពោះការនៅគ្រប់គ្រងផ្ទះ ហើយមានចិត្តជ្រះថ្លាចូលទៅសូមផ្នួសបួសក្នុងសំណាក់ព្រះពុទ្ធ សាសនា ក៏ហៅថា «នាគ» ដូចជាមានពិធីបំបួសនាគ ដែលមានជាប់ទំនៀមរហូតដល់មកសព្វថ្ងៃនេះ។
រីឯជ្រុងមួយទៀត ពាក្យថា «នាគ» ភាសាបាលីហៅថា «ទីឃជាតិ» ផងដែរ ពោលគឺជាអំបូរសត្វមានអាយុវែង។ ប្រការនេះមានជាប់ទាក់ទងនឹងជំនឿទស្សនៈរបស់ខ្មែរ ដែលចាត់ទុកថា ខ្មែរជាអំបូរនាគ ជាជាតិមិនស្លាប់៕
source: camnews.orgAsian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-4724620328367406272012-04-17T02:46:00.000-07:002012-04-17T02:46:15.877-07:00ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ
នាសម័យបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរនិយមធ្វើពិធីបុណ្យចូលឆ្នាំថ្មីនៅខែចែត្រ ក៏ប៉ុន្តែកាលពីសម័យដើម ខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំនេះជាពីរលើក។
១៦-មេសា-២០១០: ពិធី ស្រង់ ព្រះ នៅ វត្ត មុនី សុវណ្ណ ហៅ ចំពុះ ក្អែក ក្នុង ឃុំ ព្រែក ថ្មី ស្រុក កៀន ស្វាយ ខែត្រ កណ្ដាល (RFA/Om Oddom)
ការចូលឆ្នាំលើកទី១ គឺគិតតាមដំណើរព្រះចន្ទ និងការផ្លាស់ឈ្មោះសត្វប្រចាំឆ្នាំ។ ចូលលើកទីពីរ គិតតាមដំណើរព្រះអាទិត្យ ដូច្នេះហើយបានជាការចូលឆ្នាំលើកដំបូងត្រូវនឹងក្នុងថ្ងៃទីមួយ នៃខែចេត្រ ឯចូលឆ្នាំលើកទីពីរវិញនោះ មិនសូវទៀងទាត់ទេ ជួនកាលត្រូវថ្ងៃទី១៣ ជួនកាលត្រូវថ្ងៃទី១៤ ខែមេសា ក៏ប៉ុន្តែជាទូទៅ ច្រើនតែត្រូវទៅលើថ្ងៃទី១៣ ជារឿយៗជាង។
សព្វថ្ងៃនេះ ប្រជាជនខ្មែរនិយមយកវេលាប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំជាឱឡាឬក តែនៅថ្ងៃចូលឆ្នាំជាលើកទីពីរនេះទេ គឺនៅថ្ងៃទី១៣ ឬ ១៤ ខែមេសា ជារៀងរាល់ឆ្នាំ ហើយបុណ្យនេះ គេធ្វើឡើងចំនួនបី ឬបួនថ្ងៃ តាមការកំណត់របស់ក្រុមស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រ និងប្រពៃណី ទំនៀមទំលាប់ខ្មែរនៃក្រសួងធម្មការ និងសាសនា។
មានប្រទេស ៦ទៀត នៅទ្វីបអាស៊ីនេះដែលប្រារព្ធពិធីបុណ្យចូលឆ្នាំ ស្របពេលជាមួយខ្មែរដែរ គឺប្រទេសថៃ ប្រទេសឡាវ ប្រទេសភូមា សិរីលង្កា ផ្នែកខ្លះនៃប្រទេសឥណ្ឌា និងផ្នែកខ្លះនៃប្រទេសចិន។ ក៏ប៉ុន្តែការចុះមកដល់នៃទេវតាឆ្នាំថ្មី នៃប្រទេសទាំងនោះ មានការខុសៗគ្នាទៅតាមទំលាប់ជំនឿ និងប្រពៃណីនៃប្រទេសទាំងនោះ។
ចំពោះប្រជាជាតិខ្មែរវិញ បុព្វហេតុដែលនាំធ្វើអោយគេបញ្ចប់ឆ្នាំចាស់ ហើយចូលឆ្នាំថ្មីនេះ លោក អ៊ឹម បុរិន្ទ ដែលជានាយកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរនៃក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា មានដើមកំណើតពីរឿងកបិលមហាព្រហ្មភ្នាល់គ្នាជាមួយនឹងធម្មបាលកុមារ។
លោក អ៊ឹម បុរិន្ទ៖ «ក្នុងពិធីបុណ្យចូលឆ្នាំគេតែងតែយករឿង កបិលមហាព្រហ្មមកនិទាន ហើយទាក់ទងនឹងរឿងហ្នឹង អ៊ីចឹងគេយកពិធីហ្នឹងមកប្រារព្ធ ឬក៏ការនិយាយពោលទាក់ទងហ្នឹង ហើយក៏មានការដង្ហែរកបិលមហាព្រហ្មហ្នឹងនៅក្នុងថ្ងៃចូលឆ្នាំ ហ្នឹង។ ពាក់ព័ន្ធនឹងរឿងចូលឆ្នាំហ្នឹង ទាក់ទងសំខាន់លើរឿងកបិលមហាព្រហ្ម និងធម្មបាលកុមារហ្នឹងដែរ»។
រឿងនោះមានដើមសេចក្ដីជាអាទិ៍ថា កបិលមហាព្រហ្មបានចោទប្រស្នាបីខដល់ធម្មបាលកុមារជាកូនសេដ្ឋី ដែលបានរៀនចប់នូវត្រៃវេទ និងចេះស្តាប់ភាសាសត្វបក្សាបក្សីផងទាំងពួង ហើយបានសន្យាថា បើធម្មបាលកុមារដោះស្រាយមិនរួចទេ នឹងកាត់ក្បាលធម្មបាលកុមារ។ ផ្ទុយទៅវិញបើឆ្លើយប្រស្នានោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនឯងវិញ។
ធម្មបាលកុមារទាល់ប្រាជ្ញា គិតរកចំលើយមិនឃើញ តែទីបំផុតបាន ស្តាប់ឮសត្វឥន្ទ្រីយ៍ញីឈ្មោល សន្ទនាគ្នាអំពីប្រស្នានោះ ទើបបានយល់។ ដល់ថ្ងៃកំណត់ ក៏ឆ្លើយប្រាប់កបិលមហាព្រហ្មថា ខទីមួយ វេលាព្រឹក សិរីសួស្តីស្ថិតលើមុខ ទើបមនុស្សត្រូវយកទឹកទៅលុបមុខ។ ខទីពីរ វេលាថ្ងៃត្រង់ សិរីសួស្តីស្ថិតនៅលើទ្រូង ទើបមនុស្សត្រូវយក ទឹកទៅលាងទ្រូង។ ខទីបី សិរីសួស្តីស្ថិតនៅជើង ទើបមនុស្ស ត្រូវយកទឹកទៅលាងឯង។
ដោយគោរពតាមពាក្យសន្យា កបិលមហាព្រហ្មក៏កាត់ក្បាលខ្លួនឯង បូជាធ្មមបាលកុមារ ហើយអោយទេពធីតាដែលជាកូនស្រីទាំងប្រាំពីរនាក់ យកពានមកទទួលក្បាល រួចអោយកូនច្បងហែរប្រទក្សិណភ្នំព្រះសុមេរុចំនួន ៦០នាទី ទើបយកទៅទុកនៅក្នុងគុហាកែវធម្មមាលីនាទីភ្នំកៃលាស។ រឿងនោះបញ្ជាក់ទៀតថា ព្រះសិរសាររបស់កបិលមហាព្រហ្មមិនអាចបោះចោលលើដី ក្នុងទឹក ឬលើអាកាសបានទេ។
តើមានទស្សនៈអប់រំយ៉ាងណាខ្លះចំពោះរឿងភ្នាល់គ្នាកាត់ក្បាលរវាងកបិលមហាព្រហ្ម និងធ្មមបាលកុមារនេះ?
ប្រធានអង្គការចតុទិសសង្ឃ និងជាអ្នកសិក្សាស្រាវជ្រាវឯករាជ្យផ្នែកវប្បធម៌ម្នាក់ គឺលោក សឹង្ហ គា បានអោយដឹងថា ការដែលចាស់ពីបរមបុរាណនិទានរឿងកបិលមហាព្រហ្មនេះ ដោយចែងថា បើបោះព្រះសិរសារកបិលមហាព្រហ្មនេះទៅលើដី ក្នុងទឹក ឬ ក៏ទៅលើអាកាសមិនបាននោះ ក៏ព្រោះតែលោកចង់ប្រដូចព្រះសិរសារកបិលមហាព្រហ្មដែលមានមុខបួន នោះ ថាជាតំណាងអោយគុណធម៌ទាំងបួនដែលមនុស្សត្រូវប្រកាន់ខ្ជាប់ មិនអាចបោះចោលទៅទីណាបានទេ។
លោក សឹង្ហ គា៖ «បុព្វបុរសខ្មែរយើងបានបង្កប់នូវអត្ថន័យ ព្រះសិរសារមហាព្រហ្មហ្នឹង គឺមានមុខបួន។ បួននោះ គឺមិនមែនមុខដូចមនុស្សយើងធម្មតាទេ គឺព្រហ្មវិហារធម៌តែម្ដង គឺមានមេត្តា ករុណា មុតិតា ឧបេក្ខា គឺមានបួនហ្នឹងហើយដែលជាគ្រឿងទ្រទ្រង់លោក។ បាទ! អ៊ីចឹងលោកប្រដូចទៅថា នែ! ព្រះសិរសារហ្នឹងប្រសិនបើបោះទៅអាកាស នឹងឆេះឋានទេវតា បោះទៅលើសមុទ្រ នឹងរីងខះទឹកសមុទ្រ ហើយបោះមកផែនដី នឹងឆេះភពផែនដី មិនមែនមានន័យអ៊ីចឹងទេ បានន័យថា លោកចង់ប្រដូចទៅនឹងផែនដី បើគ្មានព្រហ្មវិហារធម៌ ក៏អាចរលាយបាន។ លោកយើងរាល់ថ្ងៃនេះ ប្រសិនបើលោកគ្មានព្រហ្មវិហារធម៌ ប្រទេសមហាអំណាចបើគ្មានព្រហ្មវិហារធម៌ក្នុងខ្លួនទេ នឹងកើតសង្គ្រាមរលាយផែនដីហ្នឹងបាន ហើយឋានទេវតាក៏អ៊ីចឹងដែរ បើគ្មានព្រហ្មវិហារធម៌ហ្នឹងក៏នឹងកើតចលាចលដូចគ្នា។ សមុទ្រក៏ដោយ ឋាននាគអីក៏អ៊ីចឹងដែរ បើគ្មានព្រហ្មវិហារធម៌ក៏មិនអាចគង់នៅបានដែរ»។
រីឯទេពធីតាទាំងប្រាំពីរក៏ផ្លាស់វេនគ្នាហែក្បាលកបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុរាល់ៗឆ្នាំនោះ លោក សឹង្ហ គា បញ្ជាក់ថា គឺតំណាងអោយថ្ងៃទាំង៧ ក្នុងសប្ដាហ៍៖ «និយាយអំពីបុត្រីរបស់កបិល មហាព្រហ្មទាំង ៧នាក់នោះ គឺលោកប្រដូចទៅនឹងថ្ងៃទាំង៧ គឺក្នុងមួយសប្ដាហ៍មាន ៧ថ្ងៃហ្នឹង គឺមានថ្ងៃអាទិត្យ ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍។ លោកចង់មានន័យថា ក្នុង ៧ថ្ងៃនេះយើងត្រូវរក្សាអោយបាននូវព្រហ្មវិហារធម៌។ បាទ! អ៊ីចឹងមួយឆ្នាំនិងមួយថ្ងៃៗ គឺយើងត្រូវតែមានព្រហ្មវិហារធម៌រក្សាអោយបាន។ នេះជាអត្ថន័យនៃប្រស្នារឿងកបិលមហាព្រហ្ម គឺលោកចង់បញ្ជាក់ថា ក្នុងមួយថ្ងៃត្រូវរក្សាព្រហ្មវិហារធម៌អោយបាន មួយអាទិត្យត្រូវរក្សាព្រហ្មវិហារធម៌អោយបានរហូតដល់មួយឆ្នាំ។ គឺពិធីគម្រប់ហែប្រទក្សិណចក្រវាល ៦០នាទីហើយ ហើយបានយកព្រះសិរសារទៅឋានត្រៃត្រិង្សវិញ។ បាទ! អាហ្នឹងគឺអត្ថន័យអ៊ីចឹង»។
តាមការទស្សន៍ទាយរបស់ក្រុមស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរនៃក្រសួងធម្មការ និងសាសនា សំរាប់ឆ្នាំថ្មី ឆ្នាំរោងនេះ សង្ក្រាន្តចូលមកដល់នៅថ្ងៃសុក្រ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស. ២០១២ វេលាម៉ោង ៧ និង ១១នាទីល្ងាច។ ទេវតាឆ្នាំថ្មីនេះទ្រង់ព្រះនាម ព្រះនាង កមិរា ទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម។ ទេវតាឆ្នាំថ្មីនេះសោយចេកណាំវ៉ា ឬចេកទឹក។
សូមលោកអ្នកស្ដាប់ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវពរជ័យ សិរីសួស្ដី ក្នុងឱកាសឆ្នាំថ្មីនេះ និងឆ្នាំខាងមុខៗទៀតជារៀងដរាបតទៅ៕
source: camnews.orgAsian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-1718200230081183092012-04-17T02:42:00.002-07:002012-04-17T02:42:52.659-07:00សត្វនាគក្នុងជំនឿខ្មែរ
ឆ្នាំរោង គឺជាឆ្នាំតំណាងអោយសត្វនាគ ដែលខ្មែរមានជំនឿថា ជានិមិត្តរូបនៃកំលាំងអាទិទេព វត្ថុស័ក្ដិសិទ្ធិ ឬវត្ថុទិព្វរបស់ជនជាតិខ្មែរ។
រូប សត្វ នាគ មួយ ដែល ឆ្លាក់ ចេញ អំពី ថ្ម ភក់ ធ្វើ ជា បង្កាត់ ដៃ នៅ ស្ពាន នាគ ជិត តំបន់ វត្ត ភ្នំ រាជ ធានី ភ្នំពេញ។ ថត ថ្ងៃ ទី ១០ មេសា ឆ្នាំ ២០១២ (RFA/Vohar Cheath)
ជំនឿចំពោះសត្វនាគនេះ កើតមានតាំងពីយូរយារណាស់មកហើយ ហើយជាពិសេសមានរឿងរ៉ាវនាងនាគ ដែលទាក់ទងទៅនឹងការចាប់ផ្ដើមប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាទៀតផង។
ខាងក្រោមនេះ គឺជាសេចក្ដីរាយការណ៍មួយ ស្ដីអំពីឫសគល់មួយចំនួន ទាក់ទងទៅនឹងជំនឿទៅលើសត្វនាគ និងការវិវត្តន៍នានា នៃជំនឿនេះ នៅក្នុងសង្គមខ្មែរ។
នៅក្នុងសម័យអាណាចក្រភ្នំ ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមដងទន្លេមេគង្គភាគខាងក្រោម និងនៅក្នុងដែនដីសណ្ដនៃទន្លេនេះ មានជំនឿទៅលើសត្វនាគ។ គេជឿថាបុព្វបុរសដូនតារបស់ខ្លួន មានអំបូរមកពីពូជនាគ រស់នៅតាំងពីយូរលង់ណាស់មកហើយ។
ជនជាតិចិនម្នាក់ ឈ្មោះ កាំង ថៃ ដែលបានមកទស្សនានគរភ្នំ នៅពាក់កណ្ដាលសតវត្សទីបី បានកត់ត្រាទុកថា ប្រហែលជាក្នុងឆ្នាំ ៥០ នៃគ្រិស្តសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា មកកាន់អាណាចក្រភ្នំ។ មកដល់នគរភ្នំ ព្រះបាទ ហ៊ុន ទៀន ពើបប្រយុទ្ធជាមួយនឹងព្រះរាជិនីនៃរដ្ឋនេះ គឺព្រះនាង លីវ យី ដែលបាននាំកម្លាំងទ័ពទៅវាយលុកលើសំពៅព្រះអង្គ។
ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះអង្គក៏ទទួលជ័យជំនះលើព្រះនាង លីវ យី ដែលជាម្ចាស់ស្រុក ដោយព្រះអង្គបានបាញ់សំពៅព្រះនាង អោយធ្លាយពីម្ខាងទៅម្ខាង។
ដោយឃើញព្រះបាទ ហ៊ុន ទៀន មានឫទ្ធិខ្លាំងពូកែដូច្នោះ ព្រះនាង លីវ យី ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាង ជាព្រះរាជអគ្គមហេសី តាំងពីពេលនោះមក។
ព្រះរាជពង្សាវតារ នៃព្រះរាជាណាចក្រកម្ពុជាវិញ ក៏ទទួលស្គាល់ថា មានការចងសម្ព័ន្ធមេត្រីរវាងព្រាហ្មណ៍ឥណ្ឌា និងម្ចាស់ស្រុក ដែលជាបុត្រីស្ដេចភុជង្គនាគដែរ។ ប៉ុន្តែ ព្រះរាជពង្សាវតារ នៃព្រះរាជាណាចក្រកម្ពុជា បានហៅ ព្រះនាមស្ដេច ទាំងពីរនោះថា ព្រះថោង និងនាងនាគ ដែលបានបន្សល់ទុកនូវកេរ្ត៍ដំណែល ទំនៀមទំលាប់ប្រពៃណីជាច្រើន អោយជីវភាពសង្គមខ្មែររហូតមកដល់សព្វថ្ងៃនេះថែមទៀតផង។
រួមសេចក្ដីមក គឺព្រះបាទ ហ៊ុន ទៀន ឬព្រះថោង និងព្រះនាង លីវ យី ឬនាងនាគនេះហើយ ដែលត្រូវគេជឿថា ជាអ្នកបានកសាងឡើងនូវសន្តតិវង្ស ឬរាជវង្សខ្មែរ ជាដំបូងគេបង្អស់នោះ។
ថ្វីត្បិតតែខ្មែរជឿថា ខ្លួនមានអំបូរមកពីសត្វនាគ ពាក់កណ្ដាលក្ដី លោកសាស្ត្រាចារ្យផ្នែកបុរាណវិទ្យា អាំង ជូលាន សង្កេតឃើញថា ក្រោយមក ខ្មែរបានឆ្នៃរំដោះខ្លួនបន្តិចម្តងៗ ចេញសត្វនាគ ហើយអោយក្លាយមកជាមនុស្សវិញ។ លោកសង្កេតឃើញថា ចលនារំដោះខ្លួនពីនាគនេះ ស្តែងចេញតាមរឿងព្រះ ថោង និងនាង នាគ នេះដដែល។ ប៉ុន្តែ គេអូសបន្លាយសាច់រឿងអោយមកដល់សម័យសាងប្រាសាទអង្គរធំ ឯខេត្តសៀមរាបឯណេះ។
បើតាមលោកសាស្ត្រាចារ្យ អាំង ជូលាន រឿងនេះមានសេចក្ដីថា ស្ដេចនាគ ដែលជាបិតារបស់នាងនាគ ខ្លាចមុខព្រហ្ម ហើយហាមព្រះ ថោង មិនអោយសង់ប្រាសាទ ដែលមានមុខព្រហ្មទេ តែព្រះ ថោង រឹងទទឹង.
លោក អាំង ជូលាន៖ «ព្រះ ថោង ហ្នឹងបានចុះទៅឋាននាគ ដើម្បីទៅសុំដណ្ដឹងនាង នាគនោះណា៎… រួចទៅបានឪពុកក្មេក ដែលជាស្ដេចនាគហ្នឹង ក៏លោកក៏សុខចិត្តអោយអញ្ចឹងទៅ… ហើយមកជួយសង់អង្គរនេះ។ គឺថា អង្គរធំនេះ ដែលមានប្រាសាទបាយ័ននៅកណ្ដាលនេះ។ រួចទៅ…ផ្ដាំថា កូនឯងបើសង់អីសង់ទៅ កុំអោយតែមានមុខព្រហ្មអី។ ឪខ្លាចព្រហ្មណាស់។ ព្រហ្មមុខបួននោះ។ ដល់ព្រះ ថោង ដូចថា… ធ្វើរបៀបជំទាស់ប្រទូសរ៉ាយនឹងឪពុក ក្មេកហ្នឹង ក៏សង់ប្រាសាទបាយ័ន សង់ក្លោងទ្វាអង្គរធំអី សុទ្ធតែ ឬមុខព្រហ្មហ្នឹងទៅ។ ដល់តែឪពុកហ្នឹងឡើងពីទឹកមកលេងនឹងកូន… យើងដឹងហើយប្រាសាទបាយ័ន មិនមានកន្លែងមួយ គេហៅថា អណ្ដូងប្រេងអញ្ចឹងណា៎។ គេជឿថា អណ្ដូងហ្នឹង ចុះទៅបាតសមុទ្រ។ ដល់ពេលឪពុកហ្នឹង ងើបឡើងមកលេងនឹងកូនទៅ ឃើញព្រហ្មទៅខឹងក៏ច្បាំងគ្នាអីអញ្ចឹងទៅ។ ទីបំផុត ព្រះ ថោង ហ្នឹងសម្លាប់ឪពុកហ្នឹងទៅ។ ឪពុកក្មេកនោះ»។
លោកសាស្ត្រាចារ្យបន្តថា គឺការសំលាប់ស្ដេចនាគ ដែលជាឪពុកក្មេករបស់ព្រះ ថោង នេះហើយ ដែលជាការផ្ដាច់ចំណងទាក់ទងពីសត្វនាគ រស់នៅក្នុងទឹក មកជាមនុស្សនៅលើគោកវិញ។
លោក អាំង ជូលាន៖ «ដល់អញ្ចឹងទៅ នាង នាគ ហ្នឹង លែងបានត្រលប់ទៅស្រុកវិញហើយ។ នាងនាគហ្នឹងក្លាយមកនៅឋានមនុស្សវិញ។ មានន័យថាម៉េច? មានន័យថា ក្នុងការវិភាគរឿងអញ្ចឹងៗ មានន័យថា យើងពីដើម… ខ្មែរយើងពីដើមនេះ ជាសត្វនាគ សត្វពស់អី ពាក់កណ្ដាលណា៎ម្ដាយណា៎។ ប៉ុន្តែ ទីបំផុតទៅ យើងទាត់ចោល លែងទទួលស្គាល់អាដេញ ហ្នែ…ម៉ាភាគនៃកំណើតយើង ដែលជានាគហ្នឹងទៅ។ ដូចជានាង នាគ ក្នុងរឿង ព្រះ ថោង នាង នាគ។ ក្រោយមកមានចុះទៅលេងឋានរបស់ខ្លួនឪពុកអី ស្លាប់អស់ហើយ… ក្លាយទៅជាមួយមនុស្សរហូតទៅកើតកូន កើតចៅអីមកជាខ្មែរ…»។
ទោះជាយ៉ាងណាក៏ដោយ ក៏ខ្មែរនៅតែមានជំនឿថា នាគ គឺជាម្ចាស់ទឹកម្ចាស់ដី។ មុននឹងចាប់ផ្ដើមសាងសង់អ្វីមួយ ប្រជាពលរដ្ឋខ្មែរ និយមធ្វើពិធីសែនព្រេនសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី គឺពិធីសែនក្រុងពាលី ដែលជាស្ដេចនាគនោះឯង។
សត្វនាគ នេះក៏ត្រូវគេនិយមថា ជានិមិត្តរូបនៃកម្លាំងអាទិទេព ឬក៏ជាសត្វ ដែលតំណាងអោយសភាវៈល្អ ទាំងក្នុងហិណ្ឌូសាសនា និងក្នុងព្រះពុទ្ធសាសនា។ នៅក្នុងរឿងកូរសមុទ្រទឹកដោះ នៃលិទ្ធពហុទេវសាសនាហិណ្ឌូ នាគ មួយឈ្មោះ វ៉ា សុគី បានស្ម័គ្រចិត្តប្រគល់ខ្លួនអោយពួកសុរា និងពួកអសុរៈ ធ្វើជាខ្សែព្រ័ត្រក្នុងបេសកកម្មកូរសមុទ្រទឹកដោះស្វែងរកទឹក អម្រឹត ដើម្បីព្យាបាលដល់ទេវតា និងមនុស្សលោកនៅគ្រប់ទីស្ថាន។
ចំណែកនៅក្នុងព្រះពុទ្ធសាសនាវិញ គេសង្កេតឃើញស្ដេចនាគឈ្មោះ មុជ្ជលិន្ទ ដែលមានក្បាល ៧ ចេញទៅធ្វើក្បាំងការពារប្រក់ពីលើព្រះពុទ្ធ ដែលកំពុងគង់ធ្វើសមាធិផងដែរ។
ម៉្យាងទៀតបុព្វបុរសខ្មែរ បានឆ្លាក់រូប នាគ តាមក្បូរក្បាច់រចនាផ្សេងៗ ជាច្រើន នៅតាមប្រាសាទខ្មែរបុរាណ ជាពិសេស ជាបង្កាន់ដៃស្ពាន ឬផ្លូវចូលប្រាសាទ។ លោកសាស្ត្រាចារ្យ អាំង ជូលាន មានប្រសាសន៍ថា ការយក នាគ សង់ជាបង្កាន់ដៃស្ពាន ឬផ្លូវចូលប្រាសាទដូចនេះ ក៏ព្រោះតែសត្វនាគ តំណាងអោយទឹក ឬក៏ឥន្ទធនូផង និងជាស្ពានចំលងមនុស្សរំលងពីឋានមួយទៅឋានមួយទៀតផង។
លោក អាំង ជូលាន៖ «នាគ គឺដូចឥន្ទធនូអញ្ចឹង គឺជាមធ្យោបាយសំរាប់ចំលងឋានយើង ទៅឋានទេពនោះ។ ព្រោះថា ប្រាសាទ…ឧបមាថា អង្គរវត្ត… ប្រាសាទជាលំនៅណា៎ ជាឋាននៃទេពហៅថា លោកធាតុនេះ ណា៎។ យើងទៅពីឋានយើងនេះ ទៅដល់ឋានទេពហ្នឹង វាមាន នាគ ដើម្បីថាចំលងមនុស្សដើម្បីដល់ទេពអីអញ្ចឹងទៅ…»។
បរិវេណជុំវិញប្រាសាទ និងតួប្រាសាទអង្គរវត្ត តំណាងអោយឋានរបស់អាទិទេពគង់នៅ។ ដើម្បីចូលទៅដល់តួប្រាសាទអង្គរវត្ត ដែលតំណាងអោយភ្នំព្រះសុមេរុ គេត្រូវដើរឆ្លងទឹកសមុទ្រ ដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ។ ដូច្នេះ សំណង់ផ្លូវចូលប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរ បានសាងជារូប នាគ ក្បាល ៧ នោះ គឺតំណាងអោយទឹកសមុទ្រផង និងតំណាងអោយវត្ថុស័ក្ដិសិទ្ធិ ឬក៏ជាស្ពានចំលងមនុស្ស អោយទៅជួបនឹងព្រះអាទិទេពផង។
ចំពោះអ្នកកើតឆ្នាំ រោង ដែលជាឆ្នាំសត្វ នាគ បើតាមការទស្សន៍ទាយរបស់ក្រុមស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ នៃក្រសួងធម្មការ និងសាសនាថា រមែងជាមនុស្សមាននិស្ស័យ និងជោគសំណាងល្អ នឹងមានសេចក្ដីសុខកាយសប្បាយចិត្ត ចៅហ្វាយនាយចិញ្ចឹមបីបាច់ថែរក្សា នឹងបានទៅជាអ្នកមានបុណ្យស័ក្ដិ រហូតមានកិត្តិយសកិត្តិនាមល្បីល្បាញ។
ជាមនុស្សមានចិត្តបុណ្យសុន្ទរទាន ចូលចិត្តជួយអ្នកដទៃ។ អាចតាំងខ្លួនអោយធំដុំបាន ដោយខ្លួនឯង។ យូរៗ ទើបមានលាភធំម្ដង។ ជាមនុស្សមានព្រះកេតុថែរក្សាអរិសត្រូវ មិនអាចប៉ុនប៉ងពាធាបានឡើយ។
ជាមនុស្សមានវាចាមោះមុត សតិបញ្ញាឈ្លាសវៃ ចិត្តស្រាលឆាប់ខឹង តែឆាប់បាត់វិញ។ អ្នកកើតឆ្នាំ រោង ជាមនុស្សពេញចិត្ត នឹងរស់កាមារម្មណ៍ មិនចេះនឿយណាយ។
មនុស្សឆ្នាំ រោង ច្រើនតែទទួលជោគលាភ ពីមនុស្សភេទផ្ទុយ បើធ្វើការជាមួយមនុស្សភេទផ្ទុយហើយ តែងតែបានទទួលផលល្អជាវិសេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
source: camnews.org Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-18912349163723762482012-04-12T01:17:00.002-07:002012-04-12T01:17:31.818-07:00រង្វាស់រញ្ជួយដីរិចទើជាអ្វី?
ភ្នំពេញ:  យើងតែងឮសារព័ត៌មាននិយាយពីរង្វាស់រិចទើ(Richter) ពេលរាយការណ៍ពីករណីរញ្ជួយដីនានា។
កម្លាំងរញ្ជួយទាញហែកធរណី
រង្វាស់រិចទើគឺជារង្វាស់មួយប្រើដើម្បីកំណត់កម្លាំងបំផ្លាញរបស់ ការរញ្ជួយដី។ រង្វាស់នោះ បានត្រូវបង្កើតឡើងដោយ លោកឆាល ហ្វ្រេនស៊ីស រិចទើ(Charles Francis Richter )នៅឆ្នាំ១៩៣៥។ នៅគ្រាដំបូងវាត្រូវបានប្រើប្រាស់ដើម្បីរៀបចំការវាស់វែងការរញ្ជួយ ដីក្នុងតំបន់កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ការវាស់វែងទាំងឡាយនោះត្រូវបានដំណើរការដោយឧបករណ៍វាស់ កំរិតរញ្ជួយមួយដែលដាក់នៅឆ្ងាយពីតំបន់រញ្ជួយដី១០០គ.ម។ ឧបករណ៍វាស់កំរិតរញ្ជួយនោះគេហៅថាសាយម៉មមេធើ(seismometer)។
សារព័ត៌មានតែងតែនិយាយថារញ្ជួយដីមានកំរិតប៉ុណ្ណេះ ឬ ប៉ុណ្ណោះ’តាមរង្វាស់រិចទើ”។ តាមពិតភាគច្រើននៃកំរិតរញ្ជួយ ដែលត្រូវបានគិតគូរនាពេលបច្ចុប្បន្ននេះ គឺតាមរង្វាស់មួយទៀត ដែលគេហៅថារង្វាស់កំរិតរញ្ជួយម៉ូមេន(moment magnitude scale) ព្រោះរង្វាស់រិចទើវាចាស់ ហើយមិនសមស្របនឹងកំរិតរញ្ជួយធំជាង៦,៨ឡើយ។
រង្វាស់រិចទើគឺជារង្វាស់មួយដែលចំហរហើយគ្មានដែនកំណត់អតិបរមាទេ។
នៅកម្ពុជា ក្រសួង,ស្ថាប័ន ដែលទទួលខុសត្រូវរញ្ជួយដីនេះ មិនទាន់មានការពន្យល់ពីកំរិតរញ្ជួយយ៉ាងណានៅឡើយទេ នេះប្រហែលជាយើងមិនដែលប្រទះមហន្តរាយរញ្ជួយដី។ខាងក្រោមនេះគឺជា ការកំណត់មួយសំរាប់ជាចំណាំដែលប្រទេសមួយចំនួនបានផ្សព្វផ្សាយ។ -មិនគួរចាប់អារម្មណ៍  កំរិតតូចជាង២,០ រញ្ជួយតូចបំផុត មិនទទួលអារម្មណ៍ មានប្រមាណ៨០០០លើកក្នុងមួយថ្ងៃ
-តូចបំផុត  កំរិត២,០-២,៩ ជាធម្មតាក៏មិនទទួលអារម្មណ៍ដែរ មានប្រមាណ១០០០លើកក្នុងមួយថ្ងៃ
-តូច  កំរិត៣,០-៣,៩ ទទួលអារម្មណ៍តែកំរបង្កមហន្តរាយ មានប្រមាណ៤៩.០០០លើកក្នុងមួយឆ្នាំ
-ស្រាល  កំរិត៤,០-៤,៩ វត្ថុក្នុងផ្ទះរញ្ជួយ,មហន្តរាយបង្គួរ មានប្រមាណ៦.២០០លើកក្នុងមួយឆ្នាំ
-មធ្យម  កំរិត៥,០-៥,៩ មហន្តរាយធ្ងន់សំរាប់សំណង់មិនធ្វើសំរាប់ការពាររញ្ជួយដី, មហន្តរាយស្រាលសំរាប់សំណង់ធ្វើសំរាប់ការពាររញ្ជួយដី មានប្រមាណ៨០០លើកក្នុងមួយឆ្នាំ
-ខ្លាំង កំរិត៦,០-៦,៩ មានកម្លាំងបំផ្លាញខ្លាំងក្នុងតំបន់មានមនុស្សកុះករក្នុងបន្ទាត់ ផ្ចិត១៨០គ.ម មានប្រមាណ១២០លើកក្នុងមួយឆ្នាំ
-សែនខ្លាំង កំរិត៧,០-៧,៩ មានកម្លាំងបំផ្លាញធ្ងន់ធ្ងរក្នុងរង្វង់ធំជាងមុន មានប្រមាណ១៨លើកក្នុងមួយឆ្នាំ
-ខ្លាំងបំផុត  កំរិត៨,០-៨,៩ មានកម្លាំងបំផ្លាញធំធេងមែនទែន មានប្រមាណ១លើកក្នុងមួយឆ្នាំ
-មហាសែនខ្លាំង កំរិត៩,០-៩,៩ មានកម្លាំងបំផ្លាញមហាសែនធំ មានប្រមាណ១លើកក្នុង២០ឆ្នាំ
-មហិមា កំរិត១០+ បង្កមហាវិនាសកម្មដល់ផែនដី អាចមិនកើតឡើងទេAsian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-30348586289458428312012-04-11T19:12:00.000-07:002012-04-11T19:12:00.179-07:00មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦
មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ចុល្លសករាជ១៣៧៤ មហាសករាជ១៩៣៤ ពុទ្ធសករាជ២៥៥៦ គ្រិស្តសករាជ២០១២។ ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៥៥ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំរោង ចត្វាស័ក តទៅចូលពុទ្ធសករាជ២៥៥៦។ នឹងគណនាឆ្នាំ រោង ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃសុក្រ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០១២ វេលាម៉ោង១៩ និង១១នាទីល្ងាច។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសីតាមផ្លូវ គោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិមិរាទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម គង់នៅធាតុម្មហារាជិកាទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ដោយសៀត ផ្កាចង្កុលណី អភរណទ្រង់ពាក់ កែវបុស្សរាគ័ម ភក្សាហារទ្រង់សោយ ចេកណាំវ៉ា-ចេកទឹក ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ពិណ្យ ទ្រង់ផ្ទំបើកព្រះនេត្រលើខ្នង មហិង្សា (សត្វក្របី) ជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង)។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោ ឧសភរាជ ទាំង៧ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វទាំងឡាយតាំងពីឆ្នាំថ្មី ចូលមកនេះបានធូរទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។
នៅថ្ងៃ សុក្រ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស២០១២ វេលាម៉ោង១៩ និង ១១នាទីល្ងាច ជាថ្ងៃចូលឆ្នាំ រោង ចត្វាស័ក។
ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១២ ជាវារៈវ័នបត។
ថ្ងៃអាទិត្យ ៩រោច ខែចែត្រត្រូវនឹងថ្ងៃទី ១៥មេសា គ.ស២០១២ នៅវេលាម៉ោង ២៣ និង ៤៣ នាទី ៤៨វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត បីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំរោងចត្វាស័ក ចុល្លសករាជ ១៣៧៤ មហាសករាជ ១៩៣៤ និងពុទ្ធសករាជ២៥៥៦ បរិបូរណ៍តទៅ។
ក្នុងឱកាសសង្រ្កាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិការគ្រឿងសក្ការ បូជាអុចប្រទីបជាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយ ជាចិត្តអប្រិយ៍ជាប់ដោយគំនុំគុំគួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។
រណ្តាប់ទទួលទេវតា
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរានទទួល ទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ធូប៥) លាច៥ ផ្កា៥ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ាជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររក ចេកណាំវ៉ា និងចេកទឹក ដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេវធីតា។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹង ទីរឫកលុះចប់ពិធីទទួលទេវតា។
បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-24981621384945076922012-04-09T22:06:00.002-07:002012-04-09T22:06:22.266-07:00មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ទេព ធីតា ព្រះនាម កិមិរាទេវី សោយ ចេកណាំវ៉ា-ចេកទឹក
ភ្នំពេញ: ព្រះពុទ្ធសករាជ ព្រះសាសនាអតិក្កន្ដាកន្លងទៅហើយបាន ២៥៥៥ ត្រឹមថ្ងៃ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំរោង ចត្វាស័កតទៅ ចូលពុទ្ធសករាជ ២៥៥៦។
ឆ្នាំនេះ ឆ្នាំរោង សង្ក្រាន្ត នឹងចូលមកនៅថ្ងៃសុក្រ ៧ រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ.ស ២០១២ វេលាម៉ោង ១៩ និង ១១ នាទីល្ងាច។ មានទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ សេត លម្អ នៅព្រះកាណ៌ដោយសៀត ផ្កាចង្កុលណី អភរណទ្រង់ពាក់ កែវបុស្សរាគ័ម ភក្សាហារទ្រង់សោយ ចេកណាំវ៉ា-ចេកទឹក ព្រះហស្ដស្ដាំ ទ្រង់ព្រះខ័ន ព្រះហស្ដឆ្វេងទ្រង់ពិណ្យទ្រង់ផ្ទំ បើកព្រះនេត្រ លើខ្នង មហឹង្សា (សត្វក្របី) ជាពាហនៈ។
ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះ ទៅកាន់ គុហាកែវធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតម្កល់នូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០ នាទី។
ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរ ចេញពីបំពង់ ថ្មកែវ ដែលជាមាត់គោ ឧសភរាជ ទាំង ៧ ត្រជាក់ក្សេមក្សាន្ដព្រះរាជហឬទ័យហើយនាំគ្នាចូលទៅសមាទាន រក្សាសីល ដោយសោមនស្ស រីករាយ គ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោងបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្ដ តរៀងទៅ។
ថ្ងៃសុក្រ ៧ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រឹស្ដសករាជ ២០១២ វេលាម៉ោង ១៩ និង ១១ នាទីល្ងាច ជាថ្ងៃចូលឆ្នាំ រោង ចត្វាស័ក។
ថ្ងៃសៅរ៍ ៨ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្ដសករាជ ២០១២ ជាវរៈវ័នបត។
ថ្ងៃអាទិត្យ ៩ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រឹស្ដសករាជ ២០១២ វេលាម៉ោង ១១ និង ៤៣ នាទី ៤៨ វិនាទីយប់ ជាវរៈឡើងស័ក គម្រប់មហាសង្ក្រាន្ដ បីថ្ងៃ ស្រេចបរិបូណ៍ ចូលជាសកល ឆ្នាំ រោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦៕Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-39637930400270217842012-04-09T18:56:00.000-07:002012-04-09T18:56:22.402-07:00I online because I miss you, Honey.
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-68384853761588970882012-04-09T00:37:00.002-07:002012-04-09T00:37:38.436-07:00ទំនាយជោគជតារាសី ប្រចាំឆ្នាំរោង ចត្វាស័ក
* លោកអ្នកកើតឆ្នាំជូត
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វី នឹងបានសម្រេចជាដរាប មិត្តភក្ដិ ឬចៅហ្វាយនាយ ជាធំ ប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយរឿងពីឯនេះទៅនិន្ទាឱ្យអ្នកឯនោះដឹងឮ បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយ ពីការបែកបាក់រវាងមេត្រីភាព។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកតោងកែកុនប្រើសេចក្ដីពិនិត្យពិច័យឱ្យបានល្អិតល្អន់បន្ដិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណាក៏ដោយ ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្រុមគ្រួសារមានភ័យព្រួយ ឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន។ ជតារាសីអ្នកក្នុងឆ្នាំនេះមិនប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់លោកអ្នក នឹងផ្ដល់ផលជាអាសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្ដីឆ្លៀវឆ្លាត និងសេចក្ដីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។
* លោកអ្នកកើតឆ្នាំឆ្លូវ
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទូស្ដរ៉ាយយ៉ាងណាក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ប្រសិនបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្ដាច់ហើយ ប៉ុន្ដែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិពន្ធុនឹងផ្ដល់សេចក្ដីរំខានដល់អ្នកខ្លះៗក្នុងរយៈ ឆ្នាំនេះ។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាលក្ខណដ្ឋាន បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្ដីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែបើទោះជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឬស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំគប្បីខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង។ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះបីការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ មិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ៗពេកទេ ក្រែងថ្លោះ ឬគ្រេចឆ្អឹងខ្នង។
* លោកអ្នកកើតឆ្នាំខាល
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភកិ្តជាទីស្រឡាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តែអ្នកមិនត្រូវរងទុក្ខក្ដៅពេកទេ ព្រោះមានគេចាំជួយឧបត្ថម្ភគាំទ្រឱ្យអ្នកបានសេចក្ដីសុខសាន្ដ បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះអ្នកមានមិត្តភក្ដិ បានជួយទប់ទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬក៏ត្រូវធ្វើថ្មីផង។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្ដែអ្នកត្រូវបានមិត្តភក្ដិស្និទ្ធស្នាលជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេង ជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថាយើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ។
* លោកអ្នកកើតឆ្នាំថោះ
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ មិត្តភក្ដិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី មកដឹកនាំអ្នកឱ្យខូតខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកគង់បានសម្រេចផលខ្លះក្នុងការដែលអ្នកបានខិតខំតាំងចិត្តទុក យ៉ាងប្ដូរផ្ដាច់។
បើជាមនុស្សស្រីទំនាយថា ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃា្លតពីកន្លែង បើសិនជាមិនដូច្នោះទេអ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាលជាហេតុឱ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះមិនគាប់ឱ្យអ្នកមានសេចក្ដីមួហ្មងរឿយៗ។ មួយវិញទៀត ញាតិពន្ធុ ឬមិត្តភក្ដិនឹងកើតជាក្ដីរង្កៀសឬស្យាដល់អ្នក ដោយបំពានលើផលល្អ សេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ អ្នកកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវបត្តិឈឺថ្កាត់មិនខានឡើយ។
* លោកអ្នកកើតឆ្នាំរោង
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញាប់ក្នុងដំណើរការធម្មតា របស់អ្នក ប៉ុន្ដែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការណាដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់ ចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងឆ្នាំនេះ។
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ នឹងមានផលល្អប្រសើរណាស់ បានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្ដិច ពីបញ្ហាចោរកម្មវាប៉ងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវខ្ពស់ ឯលាភជោគដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង ព្រោះជាឆ្នាំដែលហៅថា "ទុក្ខលាភ" បានទុក្ខហើយទើបមានលាភមកតាមក្រោយ។
* លោកអ្នកកើតឆ្នាំម្សាញ់
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ នឹងមានផលល្អប្រសើរណាស់ បានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្ដិច ពីបញ្ហាចោរកម្មវាប៉ងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង ព្រោះជាឆ្នាំដែលហៅថា "ទុក្ខលាភ" បានទុក្ខហើយទើបមានលាភមកតាមក្រោយ។
បើជាមនុស្សស្រីទំនាយ ថា ក្នុងឆ្នាំនេះ អ្នកមិនសូវស្រួលបួលទេ គឺថាអ្នកត្រូវជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរការធម្មតារបស់ អ្នក ប៉ុន្ដែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការណាដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់ ចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងឆ្នាំនេះ។
* លោកអ្នកកើតឆ្នាំមមី
បើជាមនុស្សប្រុសទំនាយថា ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃា្លតពីទីកន្លែង បើសិនជាមិនដូច្នោះទេអ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោត នាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្ដាលជាហេតុឱ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះមិនគាប់ឱ្យអ្នកមានសេចក្ដីមួហ្មងរឿយៗ មួយវិញទៀត ញាតិពន្ធុ ឬមិត្តភក្ដិនឹងកើតជាក្ដីរង្កៀសឬស្យាដល់អ្នក ដោយបំពានលើផលល្អសេចក្ដីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះអ្នកកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវបត្តិឈឺថ្កាត់មិនខានឡើយ។
បើជា មនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ មិត្តភក្ដិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី មកដឹកនាំអ្នកឱ្យខូតខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកគង់បានសម្រេចផលខ្លះក្នុងការដែលអ្នកបានខិតខំតាំងចិត្តទុក យ៉ាងប្ដូរផ្ដាច់។
* លោកអ្នកកើតឆ្នាំមមែ
បើជាមនុស្សប្រុសទំនាយថា ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្ដីសុខសម្រាន្ដយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិត។ ប៉ុន្ដែថា អ្នកកុំផ្ដេកផ្ដួលនឹងការឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្ដិចផង បើសិនជាវារមិនផុត។ បើចៀសផុតពីការនេះបាន នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្ដីសុខយ៉ាងក្រៃលែង។
បើជា មនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្ដិជាទីស្រឡាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នកនឹងត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តែអ្នកមិនត្រូវរងក្ដៅពេកទេ ព្រោះមានគេចាំជួយឧបត្ថម្ភគាំទ្រអ្នកបានសេចក្ដីសុខសាន្ដ បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាយទៅវិញបាន ដោយសារពេលនេះអ្នកមានមិត្តភក្ដិបានជួយទប់ទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬក៏ត្រូវធ្វើថ្មីផង។
* លោកអ្នកកើតឆ្នាំវក
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាលក្ខណដ្ឋាន បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្ដីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែបើទោះជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឬស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំគប្បីខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង។ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះបីការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ មិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ៗពេកទេ ក្រែងថ្លោះ ឬគ្រេចឆ្អឹងខ្នង។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទូស្ដសារ៉ាយយ៉ាងណាក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ប្រសិនបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្ដាច់ហើយ ប៉ុន្ដែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិពន្ធុនឹងផ្ដល់សេចក្ដីរំខានដល់អ្នកខ្លះៗក្នុងរយៈ ឆ្នាំនេះ។
* លោកអ្នកកើតឆ្នាំរកា
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ អ្នកតោងកែកុនប្រើសេចក្ដីពិនិត្យពិច័យឱ្យបានល្អិតល្អន់បន្ដិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណាក៏ដោយ ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្រុមគ្រួសារមានភ័យព្រួយ ឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន។ ជតារាសីអ្នកក្នុងឆ្នាំនេះមិនប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់លោកអ្នក និងផ្ដល់ផលជាអាសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្ដីឆ្លៀវឆ្លាត និងសេចក្ដីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។
បើជាមនុស្ស ស្រីទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្ដិ ឬចៅហ្វាយនាយ ជាធំ ប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយរឿងពីឯនេះទៅនិន្ទាឱ្យអ្នកឯនោះដឹងឮ បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
* លោកអ្នកកើតឆ្នាំច
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិត ប្រកបទៅដោយសេចក្ដីសុខ ប៉ុន្ដែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្ដិចបន្ដួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន។ ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ។
បើជា មនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្ដែអ្នកត្រូវបានមិត្តភក្ដិស្និទ្ធស្នាលជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេង ជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថាយើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ។
* លោកអ្នកកើតឆ្នាំកុរ
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្ដែអ្នកត្រូវបានមិត្តភក្ដិស្និទ្ធស្នាលជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេង ជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថាយើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិត ប្រកបទៅដោយសេចក្ដីសុខ ប៉ុន្ដែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្ដិចបន្ដួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ៕ KAsian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-1430054116377116932012-04-08T03:47:00.002-07:002012-04-08T03:47:35.118-07:00ប្រែក្លាយ Windows 7 របស់អ្នកទៅជាភាសាខ្មែរក្រុមហ៊ុន Microsoft បានដាក់ឲ្យប្រើប្រាស់បន្ថែមនៅកញ្ចប់ជាភាសាខ្មែរសម្រាប់ Windows 7 ចាប់តាំងពីចុងឆ្នាំ២០១០មកម្ល៉េះ ហើយវាក៏ត្រូវបានទាញយកមកប្រើប្រាស់ដោយពលរដ្ឋខ្មែរភាគច្រើនផង ដែរ។ ប៉ុន្តែដោយសារតែនៅមានពលរដ្ឋខ្មែរមួយចំនួនមិនទាន់បានប្រើ ប្រាស់ Windows 7 ជាភាសាខ្មែរនៅឡើយ ពេលនេះយើងសូមណែនាំលោកអ្នកអំពីរបៀបដំឡើងវា។
ជាដំបូងសូមពិនិត្យមើល Windows7 របស់លោកអ្នកថា តើវាដំណើរការដោយប្រព័ន្ធ 32ប៊ីត ឬ 64ប៊ីត ជាមុនសិន ដោយ ចុចលើប៊ូតុង Start បន្ទាប់មកចុច Mouse ខាងស្តាំលើ Computer បន្ទាប់មកជ្រើសរើសយក Properties (រូបខាងក្រោម)។
បន្ទាប់មកសូមពិនិត្យមើលថា តើប្រព័ន្ធដំណើរការ Windows 7 របស់លោកអ្នកគឺជាប្រព័ន្ធដំណើរការ 32-ប៊ីត ឬជាប្រព័ន្ធដំណើរការ 64-ប៊ីត (សូមមើលរូបខាងក្រោម)។
ពេលពិនិត្យរួចរាល់ហើយឃើញថា ប្រព័ន្ធដំណើរការ Windows 7 របស់លោកអ្នកដំណើរការដោយប្រព័ន្ធអ្វីហើយ សូមជ្រើសរើសឯកសារខាងក្រោមនេះ ដោយចុចលើវាដើម្បីទាញយកមកដាក់លើកុំព្យូទ័ររបស់លោកអ្នក។
កញ្ចប់ភាសាខ្មែរសម្រាប់ Windows 7 32-ប៊ីត (ទំហំ 2.7MB)
កញ្ចប់ភាសាខ្មែរសម្រាប់ Windows 7 64-ប៊ីត (ទំហំ 4.2MB)
បន្ទាប់មកសូមចុចពីរដងលើឯកសារដែលបានទាញយកមកនោះ ដើម្បីតម្លើងវា។ ហើយធ្វើតាមការណែនាំជាបន្តបន្ទាប់។
ក្រោយពីធ្វើការដំឡើងកម្មវិធីរួច នៅចុងក្រោយវាតម្រូវឲ្យជ្រើសរើសភាសា។ ដូច្នេះសូមជ្រើសរើសភាសាខ្មែរដូចរូបខាងក្រោម។
បន្ទាប់មកវានឹងតម្រូវឲ្យលោកអ្នក Log off កុំព្យូទ័រ ឬក៍ restart កុំព្យូទ័រ។ ដូច្នេះសូមចុច Log off ឬ Restart now ដើម្បី Restart កុំព្យូទ័ររបស់លោកអ្នក។
បន្ទាប់ពីនោះលោកអ្នកនឹងឃើញកុំព្យូទ័ររបស់លោកអ្នកប្រើភាសាខ្មែរស្ទើរតែទាំងអស់។
**ចំណាំ ៖ ប្រសិនជាលោកអ្នកចង់ផ្លាស់ប្តូរពីភាសាខ្មែរមកអង់គ្លេសវិញ សូមចូលទៅកាន់ ផ្ទាំងត្រួតពិនិត្យ => ស្វែងរក តំបន់ និងភាសា => ចុចលើថេប ឃីបតនិងភាសា ហើយជ្រើសរើសភាសាEnglish => ចុចយល់ព្រម ហើយ Restart កុំព្យូទ័រ ឬ Logoff កុំព្យូទ័រ ជាការស្រេច។
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-29191301071863408132012-04-08T00:59:00.000-07:002012-04-08T00:59:08.160-07:00to think....
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-35234840593915537602012-04-08T00:56:00.000-07:002012-04-08T00:56:22.599-07:00Text in Khmer
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-26522248191274758102012-04-05T19:49:00.000-07:002012-04-05T19:49:10.730-07:00Lessoned life
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0tag:blogger.com,1999:blog-1987038946950992296.post-91731152263798371892012-04-05T03:39:00.000-07:002012-04-05T03:39:25.092-07:00first sorry is brave,...
Asian guyhttp://www.blogger.com/profile/10978367540916715811noreply@blogger.com0