I am happy to be one of your friends, and Please let me know when you added me my site, I will do the same, thanks

Showing posts with label Day show. Show all posts
Showing posts with label Day show. Show all posts

Wednesday, May 23, 2012

យល់ដឹងអំពី សញ្ញាព្រមាន របស់រាងកាយ


ការត្រួតពិនិត្យ សុខភាព ប្រចាំឆ្នាំ នឹងធ្វើឱ្យយើង ដឹងអំពីស្ថានភាព រាងកាយខ្លួនឯង ថាតើក្នុង ពេលនេះ ក្នុងឆ្នាំនេះ រាងកាយ របស់យើង មានភាពរឹងមាំ ឬមានភាព ទ្រុឌ ទ្រោម ? ដូច្នេះល្មម ដល់ពេលដែល យើងត្រូវងាកមក ថែទាំខ្លួនឯង ឬ ផ្លាស់ប្តូរទម្លាប់ រស់នៅដើម្បី ទទួលបាន សុខភាពល្អ ហើយ ។
ចំពោះលោកអ្នក ដែលមិនធ្លាប់ ទៅទទួលការ ត្រួតពិនិត្យសុខភាព ប្រចាំឆ្នាំ ឬនៅមិនទាន់ មានផែនការ ក្នុងការត្រួត ពិនិត្យសុខភាព នោះ យើងសូម ណែនាំ វិធីងាយៗ នឹង ធានាថាល្អ មកជូនលោកអ្នក សម្រាប់សង្កេត មើលសភាព រាងកាយ ខ្លួនឯងថា តើវានៅរឹងមាំ ឬ យ៉ាងណា ? ពីព្រោះ ការពិតទៅ រាងកាយរបស់ មនុស្សយើង មានសញ្ញា ព្រមាន គ្រោះថ្នាក់ សម្រាប់ខ្លួនវាផ្ទាល់ ។ ប៉ុន្តែយើងអាច មានការ បណ្តែតបណ្តោយ ឬមិនបាន ចាប់អារម្មណ៍ ក៏មិនបាន ដឹងថា រាងកាយបានឱ្យ សញ្ញាព្រមានថា សុខភាព របស់យើង កំពុងតែទ្រុឌ ទ្រោមហើយ ។ ដូច្នេះយើងត្រូវ ងាកមកផ្តោត ការយកចិត្ត ទុកដាក់ ចំពោះសុខភាព ខ្លួនឯង ឱ្យមែនទែន ដោយត្រូវធ្វើការ កែសម្រួលទម្លាប់ រស់ នៅ មិនបានត្រឹមត្រូវ មួយចំនួនផង ។
ដើម្បីឱ្យ ងាយយល់ យើងសូមធ្វើការ បែងចែកសញ្ញា ព្រមាន របស់រាងកាយ ទៅតាមភេទដូច ខាងក្រោមនេះ ៖
ភេទប្រុស
នៅពេលដែល បុរសឈានចូល អាយុលើសពី ៤០ ឆ្នាំទៅ នឹងចាប់ផ្តើម ដុះក្បាលពោះ តាមរយៈការ ដែលមាន ជាតិខ្លាញ់ ប្រមូលផ្តុំនៅក្នុង ពោះច្រើន ចង្កេះរីកធំ ទម្ងន់ខ្លួន ចាប់ផ្តើមឡើង ស្រឺតៗយ៉ាង ឆាប់រហ័ស មានអារម្មណ៍ ឆាប់ហត់ ដេកមិនសូវលក់ ហើយអ្វីដែល បុរសខ្លាច បំផុតនោះគឺ សមត្ថភាព ផ្លូវភេទ ចាប់ផ្តើម ចុះខ្សោយ ។
ភេទស្រី
នៅពេលស្ត្រី ឈានចូល អាយុលើសពី ៥០ ឆ្នាំ នឹងចាប់ផ្តើម មានជាតិខ្លាញ់ ប្រមូលផ្តុំនៅ ត្រង់បរិវេណភ្លៅ ត្រគាក និង ចង្កេះ ចាប់ផ្តើម ឆាប់ហត់ និង ចាប់ផ្តើមមាន អាការ របស់ស្ត្រី វ័យជិតអស់រដូវ ដូចជា អារម្មណ៍ ប្រែប្រួល ក្តៅភាយៗ តាមរាងកាយ ជាដើម ។
តើលោកអ្នក ធ្លាប់បានទទួល សញ្ញាអស់ទាំងនេះ ដែរឬនៅ ? បើនៅទេគឺជា ការប្រសើរ មែនទែន ពីព្រោះ បញ្ជាក់បានថា រាងកាយរបស់ អ្នកនៅមិនទាន់ ទ្រុឌទ្រោម ទេ ។ ប៉ុន្តែសម្រាប់លោកអ្នក ដែលបានទទួល ឬមាន សញ្ញាអស់ទាំងនេះ កើតឡើងខ្លះហើយ ក៏មិនត្រូវ បារម្ភ ពេកដែរ ។ សូមអានការ ណែនាំ ខាងក្រោមនេះ ដើម្បីទប់ទល់ ៖
១- ផ្អាកទទួលទាន អាហាររហ័ស
ពីព្រោះក្នុងអាហារ ទាំងនេះ មានបរិមាណ ជាតិខ្លាញ្ញ់ និង ការបូអ៊ីដ្រាតខ្ពស់ មិនបាន ផ្តល់ផលល្អ ចំពោះទម្ងន់ ខ្លួន និង អវយវៈសំខាន់ៗ ដូចជា បេះដូង និង សរសៃ ឈាម ជាដើម ។
២- ចៀសវាងអាហារ ដែលមានអំបិលខ្ពស់
ក្នុងនោះមានដូចជា អាហារដែលមាន រសជាតិ ប្រៃ អាហារផ្អាប់ អាហារស្ងួត មួយចំនួន (ដូចជា ត្រី ប្រឡាក់ សាច់ប្រឡាក់ ជាដើម) ផ្អាកការថែម ទឹកត្រី ទឹកស៊ីអ៊ីវ ចូលទៅក្នុងអាហារ ដែលចម្អិនស្រាប់ហើយ ពីព្រោះបរិមាណ អំបិល ក្នុងអាហារ ដែល ខ្ពស់នោះនឹង ជះ ឥទ្ធិពលធ្វើឱ្យ អ្នកកើន សម្ពាធឈាម ហើយអ្វីដែល គួរឱ្យបារម្ភ ជាងនេះទៀតនោះ គឺវាអាចធ្វើឱ្យ អ្នកមានបញ្ហា តម្រងនោម ។
៣- ទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើនៗ
ពីព្រោះបន្លែផ្លែឈើ សម្បូរទៅដោយ វីតាមីនជួយ គ្រប់គ្រងទម្ងន់ ជួយរំលាយអាហារ ។ អ្វីដែលសំខាន់ ជាងនេះនោះគឺក្នុងបន្លែ និង ផ្លែឈើមាន សារធាតុ អេនធីអក់ស៊ីដេន ដែលអាចជួយ ការពាររោគ មហារីក បានយ៉ាងប្រសើរ ។
៤- ហាត់ប្រាណបែបអ៊ែរ៉ូប៊ិក
ជាការហាត់ប្រាណ មួយដែលជួយួពង្រឹង សមត្ថភាព បេះដូង សួត និង សរសៃឈាម ដូចជា រត់ត្រឹកៗ ដើរ លឿន ហែលទឹក ឬជិះកង់ ជាដើម ដោយត្រូវហាត់ឱ្យ បានគ្រប់គ្រាន់ (យ៉ាងតិច ៣ ដង ក្នុងមួយសប្តាហ៍) និង ប្រើពេលហាត់ ឱ្យបានត្រឹមត្រូវ (យ៉ាងតិច ៣០-៤៥ នាទី ក្នុងពេល ហាត់ម្តងៗ) ។
៥- ឈប់ជក់បារី
ពីព្រោះបារី មានសារជាតិពុល និង ផ្សែងពុល ច្រើន ជះឥទ្ធិពលមិនល្អ ដល់បេះដូង សួត និង បង្កឱ្យ កើតរោគមហារីក បាន គួបផ្សំនឹងខ្យល់ អាកាសដែល យើងដកដង្ហើម រាល់ថ្ងៃក៏មាន ជាតិពុលច្រើន តើយើង គប្បីជក់បារី បន្ថែមជាតិពុលឱ្យ រាងកាយ ទៀតឬ ? ចំពោះ លោកអ្នកដែល មិនជក់បារី ប៉ុន្តែត្រូវនៅ ក្បែរអ្នកជក់ បារី នោះ លោកអ្នកក៏ស្ថិត ក្នុងការ ប្រឈមដូចគ្នា ។
៦- ថែទាំអារម្មណ៍ខ្លួនឯង ឱ្យល្អជានិច្ច
បង្កើនការសម្រាក ដោយការធ្វើ កិច្ចការកម្សាន្តណា សប្បាយៗ ជាមួយគ្រួសារ និង មិត្តភក្តិ លោកអ្នកគួរតែ ផ្តល់រង្វាន់ដល់ជីវិត ខ្លួនឯងឱ្យ បានច្រើន ព្រមទាំងធ្វើ ចិត្តឱ្យជ្រះ ស្រឡះផូរផង់ និង ស្ងប់ គឺសុទ្ធតែហុចផល ល្អដល់សុខភាព និង ជួយកុំឱ្យ ឆាប់ចាស់ ។
៧- រកពេលវេលា ទៅជួបគ្រូពេទ្យខ្លះ
ពីព្រោះការ បណ្តែតបណ្តោយ ចំពោះអាការ ឈឺថ្កាត់ សូម្បីតែឈឺ តិចតួចក្តី ក៏អាចធ្វើឱ្យរោគ រីករាលដាលខ្លាំង ឡើងៗ រហូតទាល់តែ មិនអាចធ្វើការ ព្យាបាលបាន ទៅថ្ងៃក្រោយ ។
សូមកុំភ្លេច ឧស្សាហ៍ត្រួតពិនិត្យ សុខភាពផងថា តើ រាងកាយរបស់ លោកអ្នកបាន ផ្តល់សញ្ញាព្រមាន អ្វីខ្លះ ហើយឬនៅ ?

Sunday, May 13, 2012

This is life, what is life? life is different...

Bondam Krom Ngoy Part1 បណ្តាំលោកតា ក្រមង៉ុយ


Bondam Krom Ngoy Part2 បណ្តាំលោកតា ក្រមង៉ុយ

Wednesday, May 9, 2012

knowlegde comes asking

Monday, May 7, 2012

ផលប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ផ្លែ​ខ្នុរ​ចំពោះសុខភាព

នំពេញ: ខ្នុរ​សម្បូរ​ដោយសារជាតិជីវជាតិ​សំខាន់ៗ ​ដូចជា ​វីតាមីន A, C, កាល់ស្យូម​, ប៉ូ​តា​ស្យូ​ម​, ដែក​, ម៉ាញ៉េ​ស្យូ​ម និង​សារជាតិ​ជីវជាតិ​ផ្សេងៗ​ទៀត​។ វា​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព​មនុស្ស​។​

ខ្នុរ​ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ​ដែក ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​ឈាម និង​គ្រប់គ្រង​ការជួយ​ចរាចរណ៍​ឈាម​ក្នុង​សរីរាង្គ
ខ្នុរ ផ្ទុក យ៉ាងច្រើន នូវ សារជាតិ ដែក ជួយ ទប់ស្កាត់ ជំងឺ ខ្វះ ឈាម និង គ្រប់គ្រង ការជួយ ចរាចរណ៍ ឈាម ក្នុង សរីរាង្គ
​     ផលប្រយោជន៍​​ ៨​ យ៉ាង​ ស្មាន​មិន​ដល់​ពី​ផ្លែ​ខ្នុរ​មាន​ដូចជា :
​    ​១.​ បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​
​    ​ខ្នុរ​ជា​ប្រភេទ​ផ្លែឈើ​មាន​ប្រភព​វីតាមីន C ដ៏​អស្ចារ្យ។ វីតាមីន C ជា​សារជាតិ​ជួយ​សរីរាង្គ​ប្រឆាំង​បាតុភូត​ឆ្លង​វីរុស និង​បាក់តេរី។ វីតាមីន C ជួយ​បង្កើន​សមត្ថកិច្ច​ប្រព័ន្ធ​អង្គ​បដិបក្ខ ដោយ​វិធី​ជំនួយ​សមត្ថកិច្ច​របស់​កោសិកា​ឈាមស​។ ទឹក​ផ្លែ​ខ្នុរ​មួយ​ចាន អាច​ផ្គត់ផ្គង់​សរីរាង្គ​បរិមាណ​ដ៏​ធំ​មួយ​ នៃ​សារជាតិ​អុកស៊ីតកម្ម​ ជួយ​ការពារ​សរីរាង្គ​។​
​    ​២.​ ប្រឆាំង​តប​ជំងឺមហារីក​
​    ​ក្រៅពី​វីតាមីន C ខ្នុរ​សម្បូរ​សារជាតិ​ជីវជាតិ​រុក្ខជាតិ។ ជាប្រភេទ​សារជាតិ​មាន​លក្ខណៈពិសេស​អាចប្រឆាំង​មហារីក និង​ប្រឆាំង​ភាពចំណាស់​។​
​    ​៣.​ ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើ​សកម្មភាព​ចំ​សមត្ថកិច្ច​
​    ​ខ្នុរ​ក៏​ជា​ពពួក​សារជាតិ​មាន​លក្ខណៈពិសេស​ប្រឆាំង​រលាក និង​ច្របូកច្របល់​រំលាយ​អាហារ។ ទន្ទឹម​នោះ ខ្នុរ​ក៏​សម្បូរ​សារជាតិ​សរសៃ ដូច្នេះហើយ​វា​ជួយ​ទប់ស្កាត់ការ​ទល់លាមក និង​បត់ជើង​ស្រួល​ជាង។ សារជាតិ​សរសៃនេះ​ក៏មាន​ឥទ្ធិពល​កម្ចាត់​ចោល​ស្រទាប់​រំអិល​ច្បាម​នៅ​ពោះវៀន ផ្តើម​ពី​នោះ​ជួយ​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺមហារីក​ពោះវៀនធំ​។​
​    ​៤. ​រក្សា​សុខភាព​ភ្នែក ​និង​ស្បែក​
​    ​ខ្នុរ​ជួយ​ទប់ស្កាត់​ជំងឺ​ពាក់ព័ន្ធ​ដល់​ភ្នែក ដូចជា​ខ្វាក់មាន់​។​
​    ​៥.​ បំពេញ​ថាមពល​
​    ​ខ្នុរ​ត្រូវបាន​ចាត់ទុក​ដូចជា​ផ្លែឈើ​ថាមពល​មួយ ដោយសារ​វត្តមាន​របស់​ពពួក​ស្ក​រ​។ ប្រភេទ​ស្ករ​នេះ​ជួយ​អ្នក​បំពេញបន្ថែម​ថាមពល​​។ ថ្វី​ត្បិត​ខ្នុរ​ជា​ប្រភេទ​ផ្លែឈើ​ថាមពល តែ​វា​បែរជា​មិន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត កូ​ឡេ​ស្តេ​រ៉ូ​ល។ ដូច្នេះ​វា​ជា​ប្រភេទ​ផ្លែឈើ​ដ៏​វិសេស​ដើម្បី​ទទួលទាន​។​
​    ​៦.​ ឱសថ​ព្យាបាល​លើសឈាម​
​     ​ប៉ូ​តា​ស្យូ​ម​នៅក្នុង​ផ្លែ​ខ្នុរ​ត្រូវបាន​បញ្ជាក់ថា មាន​ឥទ្ធិពល​អាច​បញ្ចុះ​សម្ពាធ​ឈាម។ ដូច្នេះ​ទទួលទាន​ខ្នុរ​ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​ឈឺបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល។​
​    ​៧.​ ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​
​     ​ខ្នុរ​សម្បូរ​ម៉ាញេស្យូម ជា​សារជាតិ​ជីវជាតិ​សំខាន់​មួយ​ក្នុងការ​ស្រូបយក​កាល់ស្យូម និង​គួបផ្សំ​ជាមួយ​កាល់ស្យូម ដើម្បី​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ ទប់ស្កាត់​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​ដល់​ឆ្អឹង ដូចជា​ពុក​ឆ្អឹង​។​
​    ​៨. ​ទប់ស្កាត់​ខ្វះ​ឈាម​
​     ​ខ្នុរ​ក៏​ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ​ដែក ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​ឈាម និង​គ្រប់គ្រង​ការជួយ​ចរាចរណ៍​ឈាម​ក្នុង​សរីរាង្គ។ ចំពោះ​អ្នក​ទទួលទាន​តម ខ្នុរ​ក៏ជា​ប្រភេទ​ផ្លែឈើ​អាចទប់ស្កាត់​ស្ថានភាព​ខ្វះ​ជាតិដែក​៕ S

Sunday, May 6, 2012

Sim Guide Tour, Bangkok tour, Khmer tour, and Pataya Tour

The political capital of Thailand, Bangkok is also the country?s commercial and cultural capital. It is vibrant and energetic, a mixture of the quaint and the modern. Bangkok has a sense of order within the chaos, and holidays to the city are unforgettable experiences. You can choose from a range of tours on offer, and with many airlines offering cheap air travel and numerous hotels offering cheap accommodation packages, Bangkok is the ideal destination for a variety of budgets and types of vacations. So take a trip to Bangkok, whether on business or a honeymoon, and experience the sights and sounds of one of the world?s most exciting destinations.

Thursday, April 26, 2012

Tuesday, April 17, 2012

more close friend more understand

comment of facebook

My facebook

anything else you can do ?

we learn from the failure to succeed

ប្រភព​ដើម​និង​ទស្សនៈ​ពុទ្ធ​សាសនា​ជុំវិញ​ឆ្នាំរោង​និង​សត្វ​នាគ


ដូនតា​ខ្មែរ​បាន​កំណត់​យក​ខែ​ចេត្រ ជា​កាល​វេលា​មួយ​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដោយ​ផ្អែក​ទៅ​តាម​ដំណើរ​គោចរ​នៃ​ព្រះចន្ទ ឬ​ដែល​ហៅ​ថា «ចន្ទគតិ»។
ពលរដ្ឋ​ឡើង​ជណ្ដើ​រនាគ​វត្តភ្នំ ទៅ​បន់​ស្រន់​សុំ​សេចក្ដី​សុខ កាល​ពី​ថ្ងៃ​ទី​១០ មេសា ឆ្នាំ​២០១២។ (RFA/Vohar Cheath)
ពលរដ្ឋ ឡើង ជណ្ដើ រនាគ វត្តភ្នំ ទៅ បន់ ស្រន់ សុំ សេចក្ដី សុខ កាល ពី ថ្ងៃ ទី ១០ មេសា ឆ្នាំ ២០១២។ (RFA/Vohar Cheath)

ចំណែក​ឈ្មោះ​ឆ្នាំ​នីមួយៗ ដែល​ចាប់​ផ្ដើម​ដោយ​ឆ្នាំ​ជូត ជា​ឆ្នាំ​ទី​១ រហូត​ដល់​ឆ្នាំ​កុរ ជា​ឆ្នាំ​ទី​១២ គឺ​សុទ្ធ​តែ​តំណាង​ដោយ​រូប​សត្វ​ខុសៗ​គ្នា។
ដូនតា​ខ្មែរ​បាន​យក​សត្វ​នាគ ជា​និមិត្តរូប​ឆ្នាំ «រោង» ដែល​ស្ថិត​នៅ​លំដាប់​ទី​៥ នៃ​ក្បួន​តម្រា​មហាសង្ក្រាន្ត កំណត់​វេលា​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ជាប់​មក​ដល់​សព្វ​ថ្ងៃ​នេះ។
ពាក្យ «រោង» គឺ​សំដៅ​ទៅ​លើ​ទី​ស្នាក់​អាស្រ័យ សាលា ទីជម្រក សម្រាប់​ធ្វើ​ការងារ ឬ​ពិធី​ផ្សេងៗ ដែល​ភាសា​បាលី និង​សំស្ក្រឹត ហៅ​ថា «សេនាសនៈ»។
បើ​ដូច្នេះ​តើ​ហេតុ​អ្វី​បាន​ជា​ចាស់​បុរាណ​ខ្មែរ​យក​ពាក្យ «រោង» មក​ដាក់​ជា​ឈ្មោះ​ឆ្នាំ​ដែល​មាន «សត្វ​នាគ» ជា​និមិត្តសញ្ញា​ទៅ​វិញ?
ត្រង់​ចំណុច​នេះ បើ​ពិនិត្យ​មើល​សេចក្ដី​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ពាក្យ «រោង» មាន​ន័យ​ទាក់ទង​នឹង​ពាក្យ «រង្គ» ឬ «រង្គៈ» គឺ​ទី​លេង​មហោស្រព រោង​សំដែង​របាំ ឬ​រង្គសាល។
លោក​បណ្ឌិត សួន ឱសថ ជំនួយ​ការ​ស្រាវជ្រាវ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ។ លោក​អធិប្បាយ​អំពី​ពាក្យ «រង្គ» ហើយ​និង​ពាក្យ «រោង» ដែល​មាន​ន័យ​មួយ​ទៀត​ថា «នាគ» ទៅ​តាម​សិលា​ចារឹក ដែល​ខ្មែរ​បាន​ប្រើ​នា​សម័យ​អង្គរ។
លោក​បណ្ឌិត សួន ឱសថ៖ …រូបស័ព្ទ ​ដើម ពាក្យ​ថា «រង្គ» គឺ​សំដៅ​ទៅ​លើ​ពណ៌​សម្បុរ ទីកន្លែង​ដែល​មាន​ពន្លឺ មាន​ភាព​ត្រជាក់ត្រជំ សុខដុម គេ​ហៅ​ថា «រង្គ» ហ្នឹង ហើយ។ រហូត​ដល់​សម័យ​មហានគរ មាន​ពាក្យ​មួយ «រូណ» (អាន​ថា៖ រូណៈ) មិន​មែន «រង្គ» ដូច​មុន​ទេ ក្លាយ​មក​ជា​ពាក្យ «រូណ»។ «រូណ» នេះ ជា​ភាសា​ដើម បើ​យើង​សរសេរ​ជា​ឡាតាំង គឺ RON ហើយ​ចុច​ពី​លើ N មួយ បើ​សរសេរ​សម្រួល​ជា​ខ្មែរ​វិញ គឺ «រូណ»…។ តាម​សិលាចារឹក K138 និង K24 មាន​ឈ្មោះ​នារី «នាង​រូណ» ឬ​ក៏​ហៅ​ថា «កុរូណ» គឺ​នារី​ឈ្មោះ «រោង» ហ្នឹង​ឯង ឬ​គេ​ហៅ​ថា «យ៉ារូណ» គឺ​នារី​ដែល​មាន​វ័យ​ចំណាស់​នាម​ថា «រោង» ហើយ «រោង» ឬ «រូណ» ហ្នឹង គឺ​ជា​ឈ្មោះ​ឆ្នាំ​សត្វ​នាគ​នោះ​ហើយ…”
ម៉្យាង​វិញ​ទៀត ពពួក​សត្វ​ល្មូន​ដែល​វារ ឬ​លូន​ដោយ​ទ្រូង ភាសា​បាលី និង​សំស្ក្រឹត ហៅ​ថា «ឧរគ» (អាន​ថា៖ ឧរគៈ)។
លោក​ព្រឹទ្ធាចារ្យ មាស លី អតីត​គ្រូបង្រៀន​ភាសា​បាលី​នៃ​ពុទ្ធិកបឋមសិក្សា «ព្រះសុរាម្រឹត» នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៦២-​១៩៦៦ និង​ជា​ឧបដ្ឋាក អ្នក​បំរើ​ផ្ទាល់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ។
លោក​ព្រឹទ្ធាចារ្យ មាស លី ដែល​បច្ចុប្បន្ន​រស់​នៅ​ភូមិ​ល្វេ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បក​ស្រាយ​អំពី​ការ​ប្រែប្រួល​នាមសព្ទ​នៃ​ពាក្យ «ឧរគ» ឬ «ឧរង្គ» ដែល​ក្លាយ​ទៅ​ជា​ពាក្យ «រោង» មាន​ន័យ​ថា ស្តេច​ពស់ ឬ​នាគ​នេះ​ឯង៖ «ប្រភព​នៃ​ពាក្យ​របស់​សត្វនាគៈ។ នាគ​ហ្នឹង​ចេញ​ពី​ពាក្យ​ថា «ឧរង្គសត្វ» ពាក្យថា «ឧរង្គៈ» មក​ពី​ពាក្យ​ថា ឧរៈ, ពាក្យ​ថា «ឧរៈ និង​អាំង» បាន​ជា «ឧរង្គ», យក​ទី​ឃ ធ្វើ​ឱ្យ​វែង «ឧ» ជា «ឱ», ផ្លាស់​អាំង​ខាង​លើ ជា «ងៈ» ជា «ង» បាន​ទៅ​ជា «រោង»។ នេះ​ជា​ព្យញ្ជនៈ ពាក្យ​ថា ឆ្នាំ «រោង»…»។
ចំណែក​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​ក៏​មាន​ចែង​អំពី​ប្រភព​ដើម​នៃ​ឈ្មោះ​ ឆ្នាំ «រោង» ដោយ​ប្រើ​ភាសា​បាលី​ថា «នាគៈ» ដែល​មាន​ន័យ​ថា ប្រសើរ, ចម្បង, បរិសុទ្ធ។
លោក​បណ្ឌិត សួន ឱសថ ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ទស្សនវិជ្ជា​ច្បាប់ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ «ព្រះសីហនុរាជ» នៅ​ទីក្រុង​ភ្នំពេញ​ដែរ​នោះ បាន​លើក​យក​ឈ្មោះ​ឆ្នាំ ទាំង ១២ អម​ដោយ​ឈ្មោះ​សត្វ​តំណាង​ឱ្យ​ឆ្នាំ​នីមួយៗ តាម​ការ​កត់ត្រា​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក៖ “…ឆ្នាំ​ទី​១ ឈ្មោះ​មូសិក សំវរចរោ គឺ​ឆ្នាំ​ជូត ហើយ​ឧសភសំវចរោ ឆ្នាំ​ឆ្លូវ ព្យគ្ឃសំវចរោ ឆ្នាំ​ខាល សៈសៈសំវចរោ ឆ្នាំ​ថោះ នាគសំវចរោ ឆ្នាំ​រោង ខ្ញុំ​អាន​តាម​បាលី​ឡាតាំង មិន​អាន​តាម​បាលី​ខ្មែរ​យើង​ទេ។ សប្បសំវចរោ ឆ្នាំ​ម្សាញ់ ទី​៧ អស្សសំវចរោ ឆ្នាំ​មមី ឯឡកសំវចរោ ឆ្នាំ​មមែ មកដសំវចរោ ឆ្នាំ​វក កុក្កុដសំវចរោ ឆ្នាំ​រកា សុនខសំវចរោ ឆ្នាំ​ចរ សុក​រសំវចរោ ឆ្នាំ​កុរ។ ហ្នឹង​គឺ​ហៅ​តាម​សត្វ​ហ្នឹង​ហើយ ដូច​ជា​ពាក្យ​ថា មូសិក គឺ​សត្វ​កណ្ដុរ ខ្មែរ​យើង​អត់​ហៅ​កណ្ដុរ​ទេ យើង​ហៅ​ជូត​ទៅ​វិញ តែ​កាល​ណោះ​គេ​ហៅ​ចំ​ឈ្មោះ​សត្វ​តែម្ដង…”
ការ​កត់ត្រា​ក្នុង​គម្ពីរ​ពុទ្ធសាសនា​នេះ គឺ​ជា​តឹកតាង​មួយ​ដ៏​សំខាន់​នៃ​ប្រភព​ដើម​ក្នុង​ការ​ប្រើ​ឈ្មោះ​ឆ្នាំ​ទាំង ១២ របស់​ខ្មែរ តាំង​ពី​សម័យ​ពុទ្ធកាល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​និង​មាន​ឥទ្ធិពល​មក​លើ​ជីវិត​រស់​នៅ​របស់​ខ្មែរ​តាម​រយៈ​ជំនឿ​សាសនា វប្បធម៌ និង​ប្រពៃណី ទំនៀម​ទម្លាប់​ជាប់​ដរាប​មក​ដល់​បច្ចុប្បន្នកាល។
ទន្ទឹម​គ្នា​នេះ​ពាក្យ «រោង» ដែល​ក្លាយ​មក​ពី​ពាក្យ «រង្គ» និង​ពាក្យ «រូណ» ហើយ​និង​មាន​ន័យ​ថា «សត្វ​នាគ» នេះ មាន​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និត​ជា​ច្រើន​អន្លើ​ទៅ​នឹង​ដំណើរ​ជីវិត​ផ្ទាល់​ របស់​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម​សមណគោតម ដែល​ពុទ្ធបរិស័ទ​នៅ​តាម​ប្រទេស​នានា លើ​ពិភពលោក​បាន​នាំ​គ្នា​គោរព​បូជា​អស់​រយៈពេល ២៥៥៥ ឆ្នាំ​មក​ហើយ​នេះ។
តាម​ប្រវត្តិ​ទសជាតិ គឺ​មហា​ជាតិ​ទាំង ១០ ចុង​ក្រោយ នៃ​ព្រះពុទ្ធ​សមណគោតម​ក្នុង​ជាតិ​ជា​ព្រះពោធិសត្វ​បំពេញ​បារមី ឬ​គុណ​ជាតិ​ដ៏​ល្អ ដែល​បុគ្គល​គួរ​បំពេញ​នោះ ព្រះអង្គ​បាន​យោន​យក​កំណើត​ជា​សត្វ​នាគ។
ទាក់ទង​នឹង​ប្រការ​នេះ ភិក្ខុ ស៊ុន ចាន់សុធា ព្រះព្រហ្ម​បញ្ញា​ជា​ព្រះចៅ​អធិការ​វត្ត «មេ. សប្រចណ្ទ» និង​ជា​ព្រះ​បាឡាត់​មេគណ​ខេត្ត​ព្រៃវែង ព្រះអង្គ​មាន​ថេរដីកា​ដោយ​សេចក្ដី​សង្ខេប​អំពី​មហា​ជាតិ​មួយ​នេះ ដែល​នាគ​ពោធិសត្វ ព្រះនាម «ភូរទត្ត» បាន​តាំង​ចិត្ត​បំពេញ​នូវ​សីល​បរមត្ថ​បារមី​ដែល​ជា​គុណធម៌​ដ៏​ប្រសើរ​ឧត្ដម​ ក្រៃលែង ពោល​គឺ​ស៊ូ​លះ​បង់​ជីវិត​ផ្ទាល់ ដើម្បី​រក្សា​សីល​ឱ្យ​បរិសុទ្ធ។
ភិក្ខុ ស៊ុន ចាន់សុធា៖ “…ថ្ងៃ​មួយ​នោះ មាន​ពួក​អាយលម្ពាយ ជួប​ហ្វូង​នាគ​ទាំង​ឡាយ​ដែល​មក​លេង​ទឹក។ អាយលម្ពាយ​ហ្នឹង​គិត​ថា បើ​សិន​ជា​បាន​នាគ​តែ​មួយ​យក​មក​ដើរ សំដែង​យ៉ាង​ណា​នោះ នឹង​បាន​ទ្រព្យ​សម្បត្តិ​ច្រើន។ នាគ​ពោធិសត្វ​ដែល​ជា​នាគ​ប្រកប​ដោយ​តេជៈ កើត​ឡើង​ដោយ​បារមី​សីល​របស់​ព្រះអង្គ​នោះ​គិត​ថា បើ​អាត្មា​អញ​យក​ភ្នែក​សម្លឹង​មើល​យ៉ាង​ខ្លាំង មិន​ពព្រិច​ជាមួយ​អាយលម្ពាយ និង​អ្នក​នេសាទ នោះ​អ្នក​ទាំង​ពីរ​នឹង​វិនាស​ដោយសារ​កំលាំង​របស់​អាត្មា​អញ អ៊ីចឹង​អាត្មា​អញ​សុខចិត្ត បិទ​ភ្នែក​ចង់​ថា អាយលម្ពាយ​ចាប់​យក​ទៅ​ធ្វើ​យ៉ាង​ណា ក៏​ព្រះអង្គ​មិន​តបត​ដែរ ទោះ​បី​ជា​ស្លាប់​ជីវិត​ក៏​មិន​តប​ត មិន​ឱ្យ​រំខាន​ដល់​សីល​របស់​ខ្លួន​ដែរ…”
ម្យ៉ាង​វិញ​ទៀត​ពាក្យ «នាគ» ដែល​តាម​ភាសា​បាលី​មាន​ន័យ​ថា ប្រសើរ ចម្បង បរិសុទ្ធ លោក​អ្នក​ប្រាជ្ញ​បណ្ឌិត​ផ្នែក​ពុទ្ធសាសនា បាន​កត់​ត្រា​សំដែង​ដក​ស្រង់​តាម​គម្ពីរ​ពុទ្ធសាសនា​ថា ព្រះ​សព្វញ្ញុពុទ្ធ ព្រះ​បច្ចេកពុទ្ធ ព្រះ​អរហន្ត​ទាំង​អស់ មាន​នាម​ថា «នាគ» ព្រោះ​ព្រះអង្គ​លះលែង​ធ្វើ​អំពើ​បាប​ដោយ​ដាច់​ខាត។
​រីឯ​ព្រះ​អរិយបុគ្គល​ក៏​មាន​ឈ្មោះ​ថា «នាគ» ព្រោះ​ជា​អ្នក​បដិបត្តិ​ធម៌ ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល​ចំពោះ​មនុស្ស​សត្វ​ទូទៅ។ ពាក្យ «នាគ» នេះ ក៏​ប្រើ​ចំពោះ​បុគ្គល​ជា​បុថុជ្ជន​ទាំង​ឡាយ​ណា​មួយ​ដែល​កើត​មាន​សេចក្ដី​អៀន ​ខ្មាស ខ្លាច​បាប ខំ​ប្រឹង​ប្រព្រឹត្ត​ចៀស​ចាក​ទុច្ចរិត​ផង​ដែរ។ ចំណែក​កុលបុត្រ​ដែល​មាន​សេចក្ដី​ធុញ​ទ្រាន់​ចំពោះ​ការ​នៅ​គ្រប់គ្រង​ផ្ទះ ហើយ​មាន​ចិត្ត​ជ្រះថ្លា​ចូល​ទៅ​សូម​ផ្នួស​បួស​ក្នុង​សំណាក់​​ព្រះ​ពុទ្ធ​ សាសនា ក៏​ហៅ​ថា «នាគ» ដូច​ជា​មាន​ពិធី​បំបួស​នាគ ដែល​មាន​ជាប់​ទំនៀម​រហូត​ដល់​មក​សព្វ​ថ្ងៃ​នេះ។
រី​ឯ​ជ្រុង​មួយ​ទៀត ពាក្យ​ថា «នាគ» ភាសា​បាលី​ហៅ​ថា «ទីឃជាតិ» ផង​ដែរ ពោល​គឺ​ជា​អំបូរ​សត្វ​មាន​អាយុ​វែង។ ប្រការ​នេះ​មាន​ជាប់​ទាក់ទង​នឹង​ជំនឿ​ទស្សនៈ​របស់​ខ្មែរ ដែល​ចាត់​ទុក​ថា ខ្មែរ​ជា​អំបូរ​នាគ ជា​ជាតិ​មិន​ស្លាប់៕
source: camnews.org

ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


នា​សម័យ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​និយម​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​ចែត្រ ក៏​ប៉ុន្តែ​កាល​ពី​សម័យ​ដើម ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ជា​ពីរ​លើក។
១៦-មេសា-២០១០: ពិធី​ស្រង់​ព្រះ​នៅ​វត្ត​មុនី​សុវណ្ណ ហៅ ចំពុះ​ក្អែក ក្នុង​ឃុំ​ព្រែក​ថ្មី ស្រុក​កៀន​ស្វាយ ខែត្រ​កណ្ដាល (RFA/Om Oddom)
១៦-មេសា-២០១០: ពិធី ស្រង់ ព្រះ នៅ វត្ត មុនី សុវណ្ណ ហៅ ចំពុះ ក្អែក ក្នុង ឃុំ ព្រែក ថ្មី ស្រុក កៀន ស្វាយ ខែត្រ កណ្ដាល (RFA/Om Oddom)

ការ​ចូល​ឆ្នាំ​លើក​ទី​១ គឺ​គិត​តាម​ដំណើរ​ព្រះចន្ទ និង​ការ​ផ្លាស់​ឈ្មោះ​សត្វ​ប្រចាំ​ឆ្នាំ។ ចូល​លើក​ទី​ពីរ គិត​តាម​ដំណើរ​ព្រះអាទិត្យ ដូច្នេះ​ហើយ​បាន​ជា​ការ​ចូល​ឆ្នាំ​លើក​ដំបូង​ត្រូវ​នឹង​ក្នុង​ថ្ងៃ​ទី​មួយ​ នៃ​ខែ​ចេត្រ ឯ​ចូល​ឆ្នាំ​លើក​ទី​ពីរ​វិញ​នោះ មិន​សូវ​ទៀង​ទាត់​ទេ ជួន​កាល​ត្រូវ​ថ្ងៃ​ទី​១៣ ជួនកាល​ត្រូវ​ថ្ងៃ​ទី​១៤ ខែ​មេសា ក៏​ប៉ុន្តែ​ជា​ទូទៅ ច្រើន​តែ​ត្រូវ​ទៅ​លើ​ថ្ងៃ​ទី​១៣ ជា​រឿយៗ​ជាង។
សព្វ​ថ្ងៃ​នេះ ប្រជាជន​ខ្មែរ​និយម​យក​វេលា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជា​ឱឡាឬក តែ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ជា​លើក​ទី​ពីរ​នេះ​ទេ គឺ​នៅ​ថ្ងៃ​ទី​១៣ ឬ ១៤ ខែ​មេសា ជា​រៀង​រាល់​ឆ្នាំ ហើយ​បុណ្យ​នេះ គេ​ធ្វើ​ឡើង​ចំនួន​បី ឬ​បួន​ថ្ងៃ តាម​ការ​កំណត់​របស់​ក្រុម​​ស្រាវ​ជ្រាវ វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី ទំនៀមទំលាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា។
មាន​ប្រទេស ៦​ទៀត នៅ​ទ្វីប​អាស៊ី​នេះ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ ស្រប​ពេល​​ជាមួយ​ខ្មែរ​ដែរ គឺ​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​ភូមា សិរីលង្កា ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន។ ក៏​ប៉ុន្តែ​ការ​ចុះ​មក​ដល់​នៃ​ទេវតា​ឆ្នាំ​ថ្មី នៃ​ប្រទេស​ទាំង​នោះ មាន​ការ​ខុសៗ​គ្នា​ទៅ​តាម​ទំលាប់​ជំនឿ និង​ប្រពៃណី​នៃ​ប្រទេស​ទាំង​នោះ។
ចំពោះ​ប្រជាជាតិ​ខ្មែរ​វិញ បុព្វហេតុ​ដែល​នាំ​ធ្វើ​អោយ​គេ​បញ្ចប់​ឆ្នាំ​ចាស់ ហើយ​ចូល​ឆ្នាំ​ថ្មី​នេះ លោក អ៊ឹម បុរិន្ទ ដែល​ជា​នាយក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរា​សាស្ត្រ និង​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា មាន​ប្រសាសន៍​ថា មាន​ដើម​កំណើត​ពី​រឿង​កបិល​មហាព្រហ្ម​ភ្នាល់គ្នា​ជាមួយ​នឹង​ធម្មបាល​កុមារ។
លោក អ៊ឹម បុរិន្ទ៖ «ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​គេ​តែង​តែ​យក​រឿង​ កបិល​មហាព្រហ្ម​មក​និទាន ហើយ​ទាក់ទង​នឹង​រឿង​ហ្នឹង អ៊ីចឹង​គេ​យក​ពិធី​ហ្នឹង​មក​ប្រារព្ធ ឬ​ក៏​ការ​និយាយ​ពោល​ទាក់ទង​ហ្នឹង ហើយ​ក៏​មាន​ការ​ដង្ហែរ​កបិល​មហាព្រហ្ម​ហ្នឹង​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ ហ្នឹង។ ពាក់ព័ន្ធ​នឹង​រឿង​ចូល​ឆ្នាំ​ហ្នឹង ទាក់ទង​សំខាន់​លើ​រឿង​កបិល​មហា​ព្រហ្ម និង​ធម្មបាល​កុមារ​ហ្នឹង​ដែរ»
រឿង​នោះ​មាន​ដើម​សេចក្ដី​ជាអាទិ៍​ថា កបិល​​មហា​​ព្រហ្ម​បាន​ចោទ​ប្រស្នា​បី​ខ​ដល់​​ធម្មបាល​កុមារ​ជា​កូន​សេដ្ឋី ដែល​បាន​រៀន​ចប់​នូវ​ត្រៃវេទ និង​ចេះ​ស្តាប់​ភាសា​សត្វ​បក្សា​បក្សី​ផង​ទាំងពួង ហើយ​បាន​សន្យា​ថា បើ​ធម្មបាល​កុមារ​ដោះ​ស្រាយ​មិន​រួច​ទេ នឹង​កាត់​ក្បាល​ធម្មបាល​កុមារ។ ផ្ទុយ​ទៅ​វិញ​បើ​ឆ្លើយ​ប្រស្នា​នោះ​រួច កបិល​មហាព្រហ្ម​នឹង​កាត់​ក្បាល​ខ្លួន​ឯង​វិញ។
ធម្ម​បាល​កុមារ​ទាល់​ប្រាជ្ញា គិត​រក​ចំលើយ​មិន​ឃើញ តែ​ទី​បំផុត​បាន ស្តាប់​ឮ​សត្វ​ឥន្ទ្រីយ៍​ញី​ឈ្មោល សន្ទនា​គ្នា​អំ​ពី​ប្រស្នា​នោះ ទើប​បានយល់។ ដល់ថ្ងៃកំណត់ ក៏​ឆ្លើយ​ប្រាប់​កបិល​មហា​ព្រហ្ម​ថា ខទីមួយ វេលាព្រឹក សិរី​សួស្តី​ស្ថិត​លើ​មុខ ទើប​មនុស្ស​ត្រូវ​យក​ទឹក​ទៅ​លុប​មុខ។ ខទីពីរ វេលា​ថ្ងៃ​ត្រង់ សិ​រី​សួស្តី​ស្ថិត​នៅ​លើ​ទ្រូង ទើបមនុស្សត្រូវយក ទឹកទៅលាងទ្រូង។ ខទីបី សិរីសួស្តីស្ថិតនៅជើង ទើប​មនុស្ស ​ត្រូវយក​ទឹក​ទៅ​លាង​ឯង។
ដោយ​គោរព​តាម​ពាក្យ​សន្យា កបិល​មហា​ព្រហ្ម​ក៏​កាត់​ក្បាល​ខ្លួន​ឯង បូជា​ធ្មមបាល​កុមារ ហើយ​​អោយ​ទេពធីតា​ដែល​ជា​​កូន​​ស្រី​ទាំង​ប្រាំពីរ​នាក់ យក​ពាន​មក​ទទួល​ក្បាល រួច​អោយ​កូន​ច្បង​ហែរ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​ចំនួន ៦០​នាទី ទើប​យក​ទៅ​ទុក​នៅ​ក្នុង​គុហា​កែវ​ធម្មមាលី​នា​ទី​ភ្នំ​កៃលាស។ រឿង​នោះ​បញ្ជាក់​ទៀត​ថា ព្រះសិរ​សារ​របស់​កបិល​មហាព្រហ្ម​មិន​អាច​បោះ​ចោល​លើ​ដី ក្នុង​ទឹក ឬ​លើ​អាកាស​បាន​ទេ។
តើ​មាន​ទស្សនៈ​អប់រំ​យ៉ាង​ណា​ខ្លះ​ចំពោះ​រឿង​ភ្នាល់​គ្នា​កាត់​ក្បាល​រវាង​កបិល​មហា​ព្រហ្ម និង​ធ្មមបាល​កុមារ​នេះ?
ប្រធាន​អង្គការ​ចតុ​ទិស​សង្ឃ និង​ជា​អ្នក​សិក្សា​ស្រាវ​​ជ្រាវ​ឯករាជ្យ​ផ្នែក​វប្បធម៌​ម្នាក់ គឺ​លោក សឹង្ហ គា បាន​អោយ​ដឹង​ថា ការ​ដែល​ចាស់​​ពី​បរមបុរាណ​និទាន​រឿង​កបិល​មហាព្រហ្ម​នេះ ដោយ​ចែង​ថា បើ​បោះ​ព្រះ​សិរ​សារ​កបិល​មហាព្រហ្ម​នេះ​ទៅ​លើ​ដី ក្នុង​ទឹក ឬ ​ក៏​​ទៅ​លើ​អាកាស​មិន​បាន​នោះ ក៏​ព្រោះ​តែ​លោក​ចង់​ប្រដូច​ព្រះសិរ​សារ​កបិល​មហាព្រហ្ម​ដែល​មាន​មុខ​បួន​ នោះ ថា​ជា​តំណាង​អោយ​គុណធម៌​ទាំង​បួន​ដែល​មនុស្ស​ត្រូវ​ប្រកាន់​ខ្ជាប់ មិន​អាច​​បោះ​ចោល​ទៅ​ទី​ណា​បាន​ទេ។
លោក សឹង្ហ គា៖ «បុព្វ​បុរស​ខ្មែរ​យើង​បាន​បង្កប់​នូវ​អត្ថន័យ ព្រះសិរ​សារ​មហា​ព្រហ្ម​ហ្នឹង គឺ​មាន​មុខ​បួន។ បួន​នោះ គឺ​មិន​មែន​មុខ​ដូច​មនុស្ស​យើង​ធម្មតា​ទេ គឺ​ព្រហ្មវិហារ​ធម៌​តែម្ដង គឺ​មាន​មេត្តា ករុណា មុតិតា ឧបេក្ខា គឺ​មាន​បួន​ហ្នឹង​ហើយ​ដែល​ជា​គ្រឿង​ទ្រទ្រង់​លោក។ បាទ! អ៊ីចឹង​លោក​ប្រដូច​ទៅ​ថា នែ! ព្រះសិរ​សារ​ហ្នឹង​ប្រសិន​បើ​បោះ​ទៅ​អាកាស នឹង​ឆេះ​ឋាន​ទេវតា បោះ​ទៅ​លើ​សមុទ្រ នឹង​រីង​ខះ​ទឹក​សមុទ្រ ហើយ​បោះ​មក​ផែន​ដី នឹង​ឆេះ​ភព​ផែនដី មិន​មែន​មាន​ន័យ​អ៊ីចឹង​ទេ បាន​ន័យ​ថា លោក​ចង់​ប្រដូច​ទៅ​នឹង​ផែន​ដី បើ​គ្មាន​ព្រហ្ម​វិហារធម៌​ ក៏​អាច​រលាយ​បាន។ លោក​យើង​រាល់​ថ្ងៃ​នេះ ប្រសិន​បើ​លោក​​គ្មាន​ព្រហ្មវិហារ​ធម៌ ប្រទេស​មហា​អំណាច​បើ​គ្មាន​ព្រហ្ម​វិហារ​ធម៌​ក្នុង​ខ្លួន​ទេ នឹង​កើត​សង្គ្រាម​រលាយ​ផែន​ដី​ហ្នឹង​បាន ហើយ​ឋាន​ទេវតា​ក៏​អ៊ីចឹង​ដែរ បើ​គ្មាន​ព្រហ្មវិហារ​ធម៌​ហ្នឹង​ក៏​នឹង​កើត​ចលាចល​ដូច​គ្នា។ សមុទ្រ​ក៏​ដោយ ឋាន​នាគ​អី​ក៏​អ៊ីចឹង​ដែរ បើ​គ្មាន​ព្រហ្មវិហារ​ធម៌​ក៏​មិន​អាច​គង់​នៅ​បាន​ដែរ»
រី​ឯ​ទេពធីតា​ទាំង​ប្រាំពីរ​ក៏​ផ្លាស់វេន​គ្នា​ហែ​ក្បាល​កបិល​មហាព្រហ្ម​ ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាល់ៗ​ឆ្នាំ​នោះ លោក សឹង្ហ គា បញ្ជាក់​ថា គឺ​តំណាង​អោយ​ថ្ងៃ​ទាំង​៧ ក្នុង​សប្ដាហ៍៖ «និយាយ​អំពី​បុត្រី​របស់​កបិល​ មហាព្រហ្ម​ទាំង ៧​នាក់​នោះ គឺ​លោក​ប្រដូច​ទៅ​នឹង​ថ្ងៃ​ទាំង​៧ គឺ​ក្នុង​មួយ​សប្ដាហ៍​មាន ៧​ថ្ងៃ​ហ្នឹង គឺ​មាន​ថ្ងៃ​អាទិត្យ ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍។ លោក​ចង់​មាន​ន័យ​ថា ក្នុង ៧​ថ្ងៃ​នេះ​យើង​ត្រូវ​រក្សា​អោយ​បាន​នូវ​ព្រហ្ម​វិហារ​ធម៌។ បាទ! អ៊ីចឹង​មួយ​ឆ្នាំ​និង​មួយ​ថ្ងៃៗ ​គឺ​យើង​ត្រូវ​តែ​មាន​ព្រហ្ម​វិហារ​ធម៌​រក្សា​អោយ​បាន។ នេះ​ជា​អត្ថន័យ​នៃ​ប្រស្នា​រឿង​កបិល​មហាព្រហ្ម គឺ​លោក​ចង់​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​ត្រូវ​រក្សា​ព្រហ្មវិហារ​ធម៌​អោយ​បាន មួយ​អាទិត្យ​ត្រូវ​រក្សា​ព្រហ្មវិហារ​ធម៌​អោយ​បាន​រហូត​ដល់​មួយ​ឆ្នាំ។ គឺ​ពិធី​គម្រប់​ហែ​ប្រទក្សិណ​ចក្រវាល ៦០​នាទី​ហើយ ហើយ​បាន​យក​ព្រះសិរ​សារ​ទៅ​ឋាន​ត្រៃត្រិង្ស​វិញ។ បាទ! អា​ហ្នឹង​គឺ​អត្ថន័យ​អ៊ីចឹង»
តាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​​ទំលាប់​​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា សំរាប់​ឆ្នាំ​ថ្មី ឆ្នាំ​រោង​នេះ សង្ក្រាន្ត​​ចូល​មក​ដល់​នៅ​ថ្ងៃ​សុក្រ ៧​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​មេសា គ.ស. ២០១២ វេលា​ម៉ោង ៧ និង ១១​នាទី​ល្ងាច។ ទេវតា​ឆ្នាំ​ថ្មី​នេះ​ទ្រង់​ព្រះនាម ព្រះនាង កមិរា ទេវី ជា​បុត្រី​ទី​៦ នៃ​កបិល​មហាព្រហ្ម។ ទេវតា​ឆ្នាំ​ថ្មី​នេះ​សោយ​ចេក​ណាំវ៉ា ឬ​ចេក​ទឹក។
សូម​លោក​អ្នក​ស្ដាប់ ព្រម​ទាំង​ក្រុម​គ្រួសារ ទទួល​បាន​នូវ​ពរ​ជ័យ សិរី​សួស្ដី ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​ខាង​មុខៗ​ទៀត​ជា​រៀង​ដរាប​តទៅ៕
source: camnews.org

សត្វ​នាគ​ក្នុង​ជំនឿ​ខ្មែរ


ឆ្នាំ​រោង គឺ​ជា​ឆ្នាំ​តំណាង​អោយ​សត្វ​នាគ ដែល​ខ្មែរ​មាន​ជំនឿ​ថា ជា​និមិត្ត​រូប​នៃ​កំលាំង​អាទិទេព វត្ថុ​ស័ក្ដិសិទ្ធិ​ ឬ​វត្ថុ​ទិព្វ​របស់​ជន​ជាតិ​ខ្មែរ។
រូប​សត្វ​នាគ​មួយ ដែល​ឆ្លាក់​ចេញ​អំពី​ថ្ម​ភក់​ធ្វើ​ជា​បង្កាត់​ដៃ នៅ​ស្ពាន​នាគ ជិត​តំបន់​វត្ត​ភ្នំ រាជ​ធានី​ភ្នំពេញ។ ថត​ថ្ងៃ​ទី ១០ មេសា ឆ្នាំ ២០១២ (RFA/Vohar Cheath)
រូប សត្វ នាគ មួយ ដែល ឆ្លាក់ ចេញ អំពី ថ្ម ភក់ ធ្វើ ជា បង្កាត់ ដៃ នៅ ស្ពាន នាគ ជិត តំបន់ វត្ត ភ្នំ រាជ ធានី ភ្នំពេញ។ ថត ថ្ងៃ ទី ១០ មេសា ឆ្នាំ ២០១២ (RFA/Vohar Cheath)

ជំនឿ​ចំពោះ​សត្វ​នាគ​នេះ កើត​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ហើយ​ជា​ពិសេស​មាន​រឿង​រ៉ាវ​នាង​នាគ ដែល​ទាក់ទង​ទៅ​នឹង​ការ​ចាប់​ផ្ដើម​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា​ទៀត​ផង។
ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដីរាយការណ៍​មួយ ស្ដី​អំពី​ឫស​គល់​មួយ​ចំនួន ទាក់ទង​ទៅ​នឹង​ជំនឿ​ទៅ​លើ​សត្វ​នាគ និង​ការ​វិវត្តន៍​នានា នៃ​ជំនឿ​នេះ នៅ​ក្នុង​សង្គម​ខ្មែរ។
នៅ​ក្នុង​សម័យ​អាណាចក្រ​ភ្នំ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម និង​នៅ​ក្នុង​ដែន​ដី​សណ្ដ​នៃ​ទន្លេ​នេះ មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ។ គេ​ជឿ​ថា​បុព្វ​បុរស​ដូន​តា​របស់​ខ្លួន មាន​អំបូរ​មក​ពី​ពូជ​នាគ រស់​នៅ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។
ជន​ជាតិ​ចិន​ម្នាក់ ឈ្មោះ កាំង ថៃ ដែល​បាន​មក​ទស្សនា​នគរ​ភ្នំ នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​បី បាន​កត់​ត្រា​ទុក​ថា ប្រហែល​ជា​ក្នុង​ឆ្នាំ ៥០ នៃ​គ្រិស្តសករាជ មាន​ជន​ជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន ទៀន​ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា មក​កាន់​អាណាចក្រ​ភ្នំ។ មក​ដល់​នគរ​ភ្នំ ព្រះបាទ ហ៊ុន ទៀន ពើប​ប្រយុទ្ធ​ជាមួយ​នឹង​ព្រះរាជិនី​នៃ​រដ្ឋ​នេះ​ គឺ​ព្រះ​នាង លីវ យី ដែល​បាន​នាំ​កម្លាំង​ទ័ព​ទៅ​វាយ​លុក​លើ​សំពៅ​ព្រះអង្គ។
ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ​ព្រះ​អង្គ​ក៏​ទទួល​ជ័យ​ជំនះ​លើ​ព្រះនាង លីវ យី ដែល​ជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​ព្រះនាង អោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។
ដោយ​ឃើញ​ព្រះបាទ ហ៊ុន ទៀន មាន​ឫទ្ធិ​ខ្លាំង​ពូ​កែ​ដូច្នោះ ព្រះនាង លីវ យី ក៏​ព្រម​ចាញ់​ព្រះអង្គ ហើយ​ព្រះ​អង្គ​ក៏​បាន​រៀប​អភិសេក​ព្រះនាង ជា​ព្រះរាជ​អគ្គ​មហេសី តាំង​ពី​ពេល​នោះ​មក។
ព្រះរាជ​ពង្សាវតារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ក៏​ទទួល​ស្គាល់​ថា មាន​ការ​ចង​សម្ព័ន្ធ​មេត្រី​រវាង​ព្រាហ្មណ៍​ឥណ្ឌា និង​ម្ចាស់​ស្រុក ដែល​ជា​បុត្រី​ស្ដេច​ភុជង្គនាគ​ដែរ។ ប៉ុន្តែ ព្រះរាជ​ពង្សាវតារ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ហៅ ព្រះ​នាម​ស្ដេច ទាំង​ពីរ​នោះ​ថា ព្រះ​ថោង និង​នាង​នាគ ដែល​បាន​បន្សល់​ទុក​នូវ​កេរ្ត៍​ដំណែល ទំនៀម​ទំលាប់​ប្រពៃណី​ជា​ច្រើន អោយ​ជីវភាព​សង្គម​ខ្មែរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ថែម​ទៀត​ផង។
រួម​សេចក្ដី​មក គឺ​ព្រះ​បាទ ហ៊ុន ទៀន ឬ​ព្រះ​ថោង និង​ព្រះនាង លីវ យី ឬ​នាង​នាគ​នេះ​ហើយ ដែល​ត្រូវ​គេ​ជឿ​ថា ជា​អ្នក​បាន​កសាង​ឡើង​នូវ​សន្តតិវង្ស ឬ​រាជវង្ស​ខ្មែរ ជា​ដំបូង​គេ​បង្អស់​នោះ។
ថ្វី​ត្បិត​តែ​ខ្មែរ​ជឿ​ថា ខ្លួន​មាន​អំបូរ​មក​ពី​សត្វ​នាគ ពាក់​កណ្ដាល​ក្ដី លោក​សាស្ត្រាចារ្យ​ផ្នែក​បុរាណ​វិទ្យា អាំង ជូលាន សង្កេត​ឃើញ​ថា ក្រោយ​មក ខ្មែរ​បាន​ឆ្នៃ​រំដោះ​ខ្លួន​បន្តិច​ម្តងៗ ចេញ​សត្វ​នាគ ហើយ​អោយ​ក្លាយ​មក​ជា​មនុស្ស​វិញ។ លោក​សង្កេត​ឃើញ​ថា ចលនា​រំដោះ​ខ្លួន​ពី​នាគ​នេះ ស្តែង​ចេញ​តាម​រឿង​ព្រះ ថោង និង​នាង នាគ នេះ​ដដែល។ ប៉ុន្តែ គេ​អូស​បន្លាយ​សាច់​រឿង​អោយ​មក​ដល់​សម័យ​សាង​ប្រាសាទ​អង្គរ​ធំ ឯ​ខេត្ត​សៀមរាប​ឯ​ណេះ។
បើ​តាម​លោក​សាស្ត្រាចារ្យ អាំង ជូលាន រឿង​នេះ​មាន​សេចក្ដី​ថា ស្ដេច​នាគ ដែល​ជា​បិតា​របស់​នាង​នាគ ខ្លាច​មុខ​ព្រហ្ម ហើយ​ហាម​ព្រះ ថោង មិន​អោយ​សង់​ប្រាសាទ ដែល​មាន​មុខ​ព្រហ្ម​ទេ តែ​ព្រះ ថោង រឹង​ទទឹង.
លោក អាំង ជូលាន៖ «ព្រះ ថោង ហ្នឹង​បាន​ចុះ​ទៅ​ឋាន​នាគ ដើម្បី​ទៅ​សុំ​ដណ្ដឹង​នាង នាគ​នោះ​ណា៎… រួច​ទៅ​បាន​ឪពុក​ក្មេក ដែល​ជា​ស្ដេច​នាគ​ហ្នឹង ក៏​លោក​ក៏​សុខ​ចិត្ត​អោយ​អញ្ចឹង​ទៅ… ហើយ​មក​ជួយ​សង់​អង្គរ​នេះ។ គឺ​ថា អង្គរ​ធំ​នេះ ដែល​មាន​ប្រាសាទ​បាយ័ន​នៅ​កណ្ដាល​នេះ។ រួច​ទៅ…ផ្ដាំ​ថា កូន​ឯង​បើ​សង់​អី​សង់​ទៅ កុំ​អោយ​តែ​មាន​មុខ​ព្រហ្ម​អី។ ឪ​ខ្លាច​ព្រហ្ម​ណាស់។ ព្រហ្ម​មុខ​បួន​នោះ។ ដល់​ព្រះ ថោង ដូច​ថា… ធ្វើ​របៀប​ជំទាស់​ប្រទូសរ៉ាយ​នឹង​ឪពុក ក្មេក​ហ្នឹង ក៏​សង់​ប្រាសាទ​បាយ័ន សង់​ក្លោង​ទ្វា​អង្គរ​ធំ​អី សុទ្ធ​តែ ឬ​មុខ​ព្រហ្ម​ហ្នឹង​ទៅ។ ដល់​តែ​ឪពុក​ហ្នឹង​ឡើង​ពី​ទឹក​មក​លេង​នឹង​កូន… យើង​ដឹង​ហើយ​ប្រាសាទ​បាយ័ន មិន​មាន​កន្លែង​មួយ គេ​ហៅ​ថា អណ្ដូង​ប្រេង​អញ្ចឹង​ណា៎។ គេ​ជឿ​ថា អណ្ដូង​ហ្នឹង ចុះ​ទៅ​បាត​សមុទ្រ។ ដល់​ពេល​ឪពុក​ហ្នឹង ងើប​ឡើង​មក​លេង​នឹង​កូន​ទៅ ឃើញ​ព្រហ្ម​ទៅ​ខឹង​ក៏​ច្បាំង​គ្នា​អី​អញ្ចឹង​ទៅ។ ទី​បំផុត ព្រះ ថោង ហ្នឹង​សម្លាប់​ឪពុក​ហ្នឹង​ទៅ។ ឪពុក​ក្មេក​នោះ»។
លោក​សាស្ត្រាចារ្យ​បន្ត​ថា គឺ​ការ​សំលាប់​ស្ដេច​នាគ ដែល​ជា​ឪពុក​ក្មេក​របស់​ព្រះ ថោង នេះ​ហើយ ដែល​ជា​ការ​ផ្ដាច់​ចំណង​ទាក់ទង​ពី​សត្វ​នាគ រស់​នៅ​ក្នុង​ទឹក មក​ជា​មនុស្ស​នៅ​លើ​គោក​វិញ។
លោក អាំង ជូលាន៖ «ដល់​អញ្ចឹង​ទៅ នាង នាគ ហ្នឹង លែង​បាន​ត្រលប់​ទៅ​ស្រុក​វិញ​ហើយ។ នាង​នាគ​ហ្នឹង​ក្លាយ​មក​នៅ​ឋាន​មនុស្ស​វិញ។ មាន​ន័យ​ថា​ម៉េច? មាន​ន័យ​ថា ក្នុង​ការ​វិភាគ​រឿង​អញ្ចឹងៗ មាន​ន័យ​ថា យើង​ពី​ដើម… ខ្មែរ​យើង​ពី​ដើម​នេះ ជា​សត្វ​នាគ សត្វ​ពស់​អី ពាក់​កណ្ដាល​ណា៎​ម្ដាយ​ណា៎។ ប៉ុន្តែ ទី​បំផុត​ទៅ យើង​ទាត់​ចោល លែង​ទទួល​ស្គាល់​អា​ដេញ ហ្នែ…ម៉ា​ភាគ​នៃ​កំណើត​យើង ដែល​ជា​នាគ​ហ្នឹង​ទៅ។ ដូច​ជា​នាង នាគ ក្នុង​រឿង ព្រះ ថោង នាង នាគ។ ក្រោយ​មក​មាន​ចុះ​ទៅ​លេង​ឋាន​របស់​ខ្លួន​ឪពុក​អី ស្លាប់​អស់​ហើយ… ក្លាយ​ទៅ​ជាមួយ​មនុស្ស​រហូត​ទៅ​កើត​កូន កើត​ចៅ​អី​មក​ជា​ខ្មែរ…»។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ថា នាគ គឺ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី។ មុន​នឹង​ចាប់​ផ្ដើម​សាងសង់​អ្វី​មួយ ប្រជា​ពលរដ្ឋ​ខ្មែរ និយម​ធ្វើ​ពិធី​សែន​ព្រេន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី គឺ​ពិធី​សែន​ក្រុង​ពាលី ដែល​ជា​ស្ដេច​នាគ​នោះ​ឯង។
សត្វ​នាគ នេះ​ក៏​ត្រូវ​គេ​និយម​ថា ជា​និមិត្តរូប​នៃ​កម្លាំង​អាទិទេព ឬ​ក៏​ជា​សត្វ ដែល​តំណាង​អោយ​សភាវៈ​ល្អ ទាំង​ក្នុង​ហិណ្ឌូ​សាសនា និង​ក្នុង​ព្រះ​ពុទ្ធ​សាសនា។ នៅ​ក្នុង​រឿង​កូរ​សមុទ្រ​ទឹក​ដោះ នៃ​លិទ្ធ​ពហុ​ទេវ​សាសនា​ហិណ្ឌូ នាគ មួយ​ឈ្មោះ វ៉ា សុគី បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ខ្លួន​អោយ​ពួក​សុរា និង​ពួក​អសុរៈ ធ្វើ​ជា​ខ្សែ​ព្រ័ត្រ​ក្នុង​បេសកកម្ម​កូរ​សមុទ្រ​ទឹក​ដោះ​ស្វែង​រក​ទឹក​ អម្រឹត ដើម្បី​ព្យាបាល​ដល់​ទេវតា និង​មនុស្ស​លោក​នៅ​គ្រប់​ទីស្ថាន។
ចំណែក​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ គេ​សង្កេត​ឃើញ​ស្ដេច​នាគ​ឈ្មោះ មុជ្ជលិន្ទ ដែល​មាន​ក្បាល ៧ ចេញ​ទៅ​ធ្វើ​ក្បាំង​ការពារ​ប្រក់​ពី​លើ​ព្រះពុទ្ធ ដែល​កំពុង​គង់​ធ្វើ​សមាធិ​ផង​ដែរ។
ម៉្យាង​ទៀត​បុព្វ​បុរស​ខ្មែរ បាន​ឆ្លាក់​រូប នាគ តាម​ក្បូរ​ក្បាច់​រចនា​ផ្សេងៗ ជា​ច្រើន នៅ​តាម​ប្រាសាទ​ខ្មែរ​បុរាណ ជា​ពិសេស ជា​បង្កាន់​ដៃ​ស្ពាន ឬ​ផ្លូវ​ចូល​ប្រាសាទ។ លោក​សាស្ត្រាចារ្យ អាំង ជូលាន មាន​ប្រសាសន៍​ថា ការ​យក នាគ សង់​ជា​បង្កាន់​ដៃ​ស្ពាន ឬ​ផ្លូវ​ចូល​ប្រាសាទ​ដូច​នេះ ក៏​ព្រោះ​តែ​សត្វ​នាគ តំណាង​អោយ​ទឹក ឬ​ក៏​ឥន្ទធនូ​ផង និង​ជា​ស្ពាន​ចំលង​មនុស្ស​រំលង​ពី​ឋាន​មួយ​ទៅ​ឋាន​មួយ​ទៀត​ផង។
លោក អាំង ជូលាន៖ «នាគ គឺ​ដូច​ឥន្ទធនូ​អញ្ចឹង គឺ​ជា​មធ្យោបាយ​សំរាប់​ចំលង​ឋាន​យើង ទៅ​ឋាន​ទេព​នោះ។ ព្រោះ​ថា ប្រាសាទ…ឧបមា​ថា អង្គរវត្ត… ប្រាសាទ​ជា​លំនៅ​ណា៎ ជា​ឋាន​នៃ​ទេព​ហៅ​ថា លោក​ធាតុ​នេះ ណា៎។ យើង​ទៅ​ពី​ឋាន​យើង​នេះ ទៅ​ដល់​ឋាន​ទេព​ហ្នឹង វា​មាន នាគ ដើម្បី​ថា​ចំលង​មនុស្ស​ដើម្បី​ដល់​ទេព​អី​អញ្ចឹង​ទៅ…»។
បរិវេណ​ជុំវិញ​ប្រាសាទ និង​តួ​ប្រាសាទ​អង្គរវត្ត តំណាង​អោយ​ឋាន​របស់​អាទិទេព​គង់​នៅ។ ដើម្បី​ចូល​ទៅ​ដល់​តួ​ប្រាសាទ​អង្គរវត្ត ដែល​តំណាង​អោយ​ភ្នំ​ព្រះ​សុមេរុ គេ​ត្រូវ​ដើរ​ឆ្លង​ទឹក​សមុទ្រ ដែល​ព័ទ្ធ​ជុំវិញ​ភ្នំ​ព្រះ​សុមេរុ​នោះ។ ដូច្នេះ សំណង់​ផ្លូវ​ចូល​ប្រាសាទ​អង្គរវត្ត ដែល​បុព្វបុរស​ខ្មែរ បាន​សាង​ជា​រូប នាគ ក្បាល ៧ នោះ គឺ​តំណាង​អោយ​ទឹក​សមុទ្រ​ផង និង​តំណាង​អោយ​វត្ថុ​ស័ក្ដិសិទ្ធិ​ ឬ​ក៏​ជា​ស្ពាន​ចំលង​មនុស្ស អោយ​ទៅ​ជួប​នឹង​ព្រះ​អាទិទេព​ផង។
ចំពោះ​អ្នក​កើត​ឆ្នាំ រោង ដែល​ជា​ឆ្នាំ​សត្វ នាគ បើ​តាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ នៃ​ក្រសួង​ធម្មការ និង​សាសនា​ថា រមែង​ជា​មនុស្ស​មាន​និស្ស័យ និង​ជោគ​សំណាង​ល្អ នឹង​មាន​សេចក្ដី​សុខ​កាយ​សប្បាយ​ចិត្ត ចៅហ្វាយ​នាយ​ចិញ្ចឹម​បីបាច់​ថែ​រក្សា នឹង​បាន​ទៅ​ជា​អ្នក​មាន​បុណ្យ​ស័ក្ដិ រហូត​មាន​កិត្តិយស​កិត្តិនាម​ល្បីល្បាញ។
ជា​មនុស្ស​មាន​ចិត្ត​បុណ្យ​សុន្ទរ​ទាន ចូល​ចិត្ត​ជួយ​អ្នក​ដទៃ។ អាច​តាំង​ខ្លួន​អោយ​ធំ​ដុំ​បាន ដោយ​ខ្លួន​ឯង។ យូរៗ ទើប​មាន​លាភ​ធំ​ម្ដង។ ជា​មនុស្ស​មាន​ព្រះ​កេតុ​ថែ​រក្សា​អរិ​សត្រូវ មិន​អាច​ប៉ុនប៉ង​ពាធា​បាន​ឡើយ។
ជា​មនុស្ស​មាន​វាចា​មោះមុត សតិ​បញ្ញា​ឈ្លាសវៃ ចិត្ត​ស្រាល​ឆាប់​ខឹង តែ​ឆាប់​បាត់​វិញ។ អ្នក​កើត​ឆ្នាំ រោង ជា​មនុស្ស​ពេញ​ចិត្ត នឹង​រស់​កាមារម្មណ៍ មិន​ចេះ​នឿយ​ណាយ។
មនុស្ស​ឆ្នាំ រោង ច្រើន​តែ​ទទួល​ជោគ​លាភ ពី​មនុស្ស​ភេទ​ផ្ទុយ បើ​ធ្វើ​ការ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​ហើយ តែងតែ​បាន​ទទួល​ផល​ល្អ​ជា​វិសេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
source: camnews.org

Thursday, April 12, 2012

រង្វាស់​រញ្ជួយ​ដី​រិច​ទើ​ជា​អ្វី​?


ភ្នំពេញ: ​យើង​តែង​ឮ​សារព័ត៌​មាននិយាយ​ពី​រង្វាស់​រិច​ទើ​(Richter) ពេល​រាយការណ៍​ពី​ករណី​រញ្ជួយ​ដី​នានា​។


កម្លាំងរញ្ជួយទាញហែកធរណី
កម្លាំងរញ្ជួយទាញហែកធរណី


​    ​រង្វាស់​រិច​ទើ​គឺជា​រង្វាស់​មួយ​ប្រើ​ដើម្បី​កំណត់​កម្លាំង​បំផ្លាញ​របស់ ​ការរញ្ជួយ​ដី​។ រង្វាស់​នោះ បាន​ត្រូវ​បង្កើតឡើង​ដោយ លោក​ឆាល ហ្វ្រេ​ន​ស៊ី​ស រិច​ទើ​(Charles Francis Richter )​នៅ​ឆ្នាំ​១៩៣៥​។ នៅ​គ្រា​ដំបូង​វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​រៀបចំ​ការវាស់វែង​ការរញ្ជួយ​ ដី​ក្នុង​តំបន់​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក​។​ការវាស់វែង​ទាំងឡាយ​នោះ​ត្រូវបាន​ដំណើរការ​ដោយ​ឧបករណ៍​វាស់ ​កំរិត​រញ្ជួយ​មួយ​ដែល​ដាក់​នៅ​ឆ្ងាយ​ពី​តំបន់​រញ្ជួយ​ដី​១០០​គ​.​ម​។​ ឧបករណ៍​វាស់​កំរិត​រញ្ជួយ​នោះគេ​ហៅថា​សាយ​ម៉ម​មេ​ធើ​(seismometer)​។

​    ​សារព័ត៌មាន​តែងតែ​និយាយថា​រញ្ជួយ​ដី​មានកំ​រិត​ប៉ុណ្ណេះ ឬ ប៉ុណ្ណោះ​’​តាម​រង្វាស់​រិច​ទើ​”​។ តាមពិត​ភាគច្រើន​នៃ​កំរិត​រញ្ជួយ ដែល​ត្រូវបាន​គិតគូរ​នាពេល​បច្ចុប្បន្ន​នេះ គឺ​តាម​រង្វាស់​មួយទៀត ដែល​គេ​ហៅថា​រង្វាស់​កំរិត​រញ្ជួយ​ម៉ូ​មេន​(moment magnitude scale) ព្រោះ​រង្វាស់​រិច​ទើ​វាចា​ស់ ហើយ​មិន​សមស្រប​នឹង​កំរិត​រញ្ជួយ​ធំ​ជាង​៦,៨​ឡើយ​។​
​    ​រង្វាស់​រិច​ទើ​គឺជា​រង្វាស់​មួយ​ដែល​ចំហ​រហើយ​គ្មាន​ដែន​កំណត់​អតិបរមា​ទេ​។​
​    ​នៅ​កម្ពុជា ក្រសួង​,​ស្ថាប័ន ដែល​ទទួលខុសត្រូវរ​ញ្ជួ​យ​ដី​នេះ មិនទាន់មាន​ការពន្យល់​ពី​កំរិត​រញ្ជួយ​យ៉ាងណា​នៅឡើយ​ទេ នេះ​ប្រហែលជា​យើង​មិនដែល​ប្រទះ​មហន្តរាយ​រញ្ជួយ​ដី​។​ខាងក្រោម​នេះ​គឺជា​ ការកំណត់​មួយ​សំរាប់​ជា​ចំណាំ​ដែល​ប្រទេសមួយ​ចំនួន​បាន​ផ្សព្វផ្សាយ​។​ -​មិនគួរ​ចាប់អារម្មណ៍​     ​កំរិត​តូច​ជាង​២,០​    ​រញ្ជួយ​តូច​បំផុត មិន​ទទួល​អារម្មណ៍​    ​    ​មាន​ប្រមាណ​៨០០០​លើក​ក្នុង​មួយថ្ងៃ​
-​តូច​បំផុត​    ​    ​កំរិត​២,០-២,៩​    ​ជាធម្មតា​ក៏​មិន​ទទួល​អារម្មណ៍​ដែរ​    ​    ​មាន​ប្រមាណ​១០០០​លើក​ក្នុង​មួយថ្ងៃ​
-​តូច​    ​    ​កំរិត​៣,០-៣,៩​    ​ទទួល​អារម្មណ៍​តែ​កំរ​បង្ក​មហន្តរាយ​    ​    ​មាន​ប្រមាណ​៤៩.០០០​លើក​ក្នុង​មួយឆ្នាំ​
-​ស្រាល​    ​    ​កំរិត​៤,០-៤,៩​    ​វត្ថុ​ក្នុងផ្ទះ​រញ្ជួយ​,​មហន្តរាយ​បង្គួរ​    ​    ​មាន​ប្រមាណ​៦.២០០​លើក​ក្នុង​មួយឆ្នាំ​
-​មធ្យម​    ​    ​កំរិត​៥,០-៥,៩​    ​មហន្តរាយ​ធ្ងន់​សំរាប់​សំណង់​មិន​ធ្វើ​សំរាប់​ការពារ​រញ្ជួយ​ដី​,​ មហន្តរាយ​ស្រាល​សំរាប់​សំណង់​​ធ្វើ​សំរាប់​ការពារ​រញ្ជួយ​ដី​      ​មាន​ប្រមាណ​៨០០​លើក​ក្នុង​មួយឆ្នាំ​
-​ខ្លាំង​    ​    ​កំរិត​៦,០-៦,៩​    ​មាន​កម្លាំង​បំផ្លាញ​ខ្លាំង​ក្នុង​តំបន់​មាន​មនុស្ស​កុះករ​​ក្នុង​បន្ទាត់ ​ផ្ចិត​១៨០​គ​.​ម​      ​មាន​ប្រមាណ​១២០​លើក​ក្នុង​មួយឆ្នាំ​
-​សែន​ខ្លាំង​    ​    ​កំរិត​៧,០-៧,៩​    ​មាន​កម្លាំង​បំផ្លាញ​ធ្ងន់ធ្ងរ​ក្នុង​រង្វង់​ធំ​ជាង​មុន​    ​មាន​ប្រមាណ​១៨​លើក​ក្នុង​មួយឆ្នាំ​
-​ខ្លាំង​បំផុត​    ​    ​កំរិត​៨,០-៨,៩​    ​មាន​កម្លាំង​បំផ្លាញ​ធំធេង​មែនទែន​    ​    ​មាន​ប្រមាណ​១​លើក​ក្នុង​មួយឆ្នាំ​
-​មហា​សែន​ខ្លាំង​    ​កំរិត​៩,០-៩,៩​    ​មាន​កម្លាំង​បំផ្លាញ​មហា​សែន​ធំ​    ​    ​មាន​ប្រមាណ​១​លើក​ក្នុង​២០​ឆ្នាំ​
-​មហិមា​    ​    ​កំរិត​១០+​    ​    ​បង្ក​មហា​វិនាសកម្ម​ដល់​ផែនដី​    ​    ​អាច​មិន​កើតឡើង​ទេ​

Wednesday, April 11, 2012

មហា​សង្ក្រាន្ត​ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦



មហា​សង្ក្រាន្ត​ឆ្នាំរោង ចត្វាស័ក ចុល្លសករាជ​១៣៧៤ មហា​សករាជ​១៩៣៤ ពុទ្ធ​សករាជ​២៥៥៦ គ្រិស្តសករាជ​២០១២។ ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា​អតិក្កន្តា​កន្លង​ទៅ​ហើយ​បាន​២៥៥៥​ត្រឹម​ថ្ងៃ ១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១រោច ខែ​ពិសាខ ឆ្នាំរោង ចត្វាស័ក តទៅ​ចូល​ពុទ្ធសករាជ​២៥៥៦។ នឹង​គណនា​ឆ្នាំ រោង ឥឡូវ​នេះ​សង្ក្រាន្ត​​ចូល​មក​នៅ​ថ្ងៃ​សុក្រ ៧រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មេសា គ.ស.២០១២ វេលា​ម៉ោង​១៩ និង​១១នាទី​ល្ងាច។ ពេល​នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី​ទៅ​ឋិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​ គោវិថី គឺ​ផ្លូវ​កណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះអង្គ​ជា​មគ្គនាយិកា​ព្រះ​នាម កិមិរាទេវី ជា​បុត្រី​ទី៦ នៃ​កបិល​មហា​ព្រហ្ម គង់​នៅ​ធាតុម្មហារាជិកា​ទ្រង់​អម្ពរ​ពណ៌ សេត លម្អ​នៅ​ព្រះកាណ៌​ដោយ​សៀត​ ផ្កាចង្កុលណី អភរណ​ទ្រង់​ពាក់ កែវបុស្សរាគ័ម ភក្សា​ហារ​ទ្រង់​សោយ ចេកណាំវ៉ា-ចេក​ទឹក ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះខ័ន ព្រះហស្ត​ឆ្វេង​ទ្រង់​ពិណ្យ ទ្រង់​ផ្ទំ​បើក​ព្រះនេត្រ​លើ​ខ្នង មហិង្សា (សត្វ​ក្របី) ជា​ពាហនៈ។ ទើប​នាំ​អស់​ទេវបុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហាកែវ​ធម្មមាលី នាទី​ភ្នំកៃលាស ខេត្តហិមពាន្ត ជា​ទី​តំកល់​ទុក​នូវ​ព្រះ​សិរសា កបិល​មហា​ព្រហ្ម ដែល​តំកល់​លើ​ពាន​មាស នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុរាជ តាម​ផ្លូវ​ព្រះ​អាទិត្យ​ចរ​ចំនួន​៦០នាទី (២៤ម៉ោង)។ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក​ អនោតត្តមហាស្រះ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ ដែល​ជា​មាត់​គោ ឧសភរាជ ទាំង​៧​ត្រជាក់​ក្សេម​ក្សាន្ត​ព្រះរាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមា​ទាន​រក្សា​សីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះអង្គ ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អព​មង្គល​ឲ្យ​ជ្រះ​ស្រឡះ ហើយ​ចម្រើន​នូវ​សិរីសួស្តី ជ័យ​មង្គល ជន្មាយុ​យឺនយូរ ដល់​ទេវតា និង​មនុស្ស​សត្វ​ទាំង​ឡាយ​តាំង​ពី​ឆ្នាំ​ថ្មី ចូល​មក​នេះ​បាន​ធូរ​ទូលំទូលាយ សុខ​ក្សេម​ក្សាន្ត​តរៀង​ទៅ។
នៅ​ថ្ងៃ សុក្រ ៧រោច ខែចេត្រ ​ត្រូវ​នឹង​ថ្ងៃទី១៣ ខែមេសា គ.ស២០១២ វេលា​ម៉ោង១៩ និង ១១នាទី​ល្ងាច ជា​ថ្ងៃ​ចូល​ឆ្នាំ រោង ចត្វាស័ក។
ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ.ស ២០១២ ជា​វារៈវ័នបត។
ថ្ងៃអាទិត្យ​ ៩រោច ខែ​ចែត្រ​ត្រូវ​នឹង​ថ្ងៃទី ១៥មេសា គ.ស២០១២ នៅ​វេលា​ម៉ោង ២៣ និង ៤៣ នាទី ៤៨វិនាទី ​ជា​វារៈ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ត បីថ្ងៃ ស្រេច​បរិបូណ៌​ចូល​ជា​សកល ឆ្នាំ​រោង​ចត្វាស័ក ចុល្លសក​រាជ ១៣៧៤ មហាសករាជ ១៩៣៤ និង​ពុទ្ធសករាជ​២៥៥៦ បរិបូរណ៍​តទៅ។
ក្នុង​ឱកាស​សង្រ្កាន្ត​ទាំង​បី​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំង​ឡាយ​រៀបចំ​ពលិការ​គ្រឿង​សក្ការ​ បូជា​អុច​ប្រទីប​ជាលា ថ្វាយ​ព្រះរតន​ត្រ័យ និង​ទទួល​ស្វាគមន៍​ទេវ​បុត្រ ទេវ​ធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យតិរ្ថិយ ជា​ចិត្ត​អប្រិយ៍​ជាប់​ដោយ​គំនុំ​គុំ​គួន ព្យាបាទ​ឈ្នានីស ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះ​ស្រឡះ តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកប​ដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​តាម​ប្រពៃណី រក្សា​សីល​ប្រាំ​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរ សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរីសួស្តី សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ។
រណ្តាប់​ទទួល​ទេវតា
រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ត្រូវ​រៀប​រាន​ទទួល​ ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌ស ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការ​បូជា​ទេវតា​មាន​ជា​អាទិ៍ បាយសី​៩ថ្នាក់​មួយ​គូ បាយ​សី​៧ថ្នាក់​មួយ​គូ បាយសី​៥ថ្នាក់​មួយ​គូ បាយ​សី៣​ថ្នាក់​មួយ​គូ បាយ​សី​ប៉ា​ឆាម​មួយគូ ស្លាធម៌​មួយ​គូ ទឹក​អប់​មួយគូ (ទៀន​៥​ធូប៥) លាច​៥ ផ្កា​៥​ដាក់​លើ​ជើង​ពាន​១គូ ចេក​នួន ចេក​ណាំវ៉ា​ជើង​ពាន​មួយ​គូ ផ្លែ​ឈើ​១១មុខ រៀប​ដាក់​ជើង​ពាន​១១​គូ ដូង​ឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ។ ឆ្នាំ​នេះ​គួរ​រក ចេក​ណាំវ៉ា និង​ចេក​ទឹក ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ​របស់​ទេវធីតា។ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ នមស្សការ​ព្រះ​រតនៈ​ត្រ័យ សមាទាន​សីល ហើយ​តាំង​ចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជា​ទី​ពឹង ទីរឫក​លុះ​ចប់​ពិធី​ទទួល​ទេវតា។

បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ

Monday, April 9, 2012

មហាសង្ក្រាន្ត​ឆ្នាំរោង ចត្វា​ស័ក ទេព ធីតា ព្រះនាម កិ​មិ​រា​ទេវី សោយ ចេកណាំវ៉ា​-​ចេកទឹក



ភ្នំពេញ: ​ព្រះពុទ្ធ​សករាជ ព្រះ​សាសនា​អតិ​ក្កន្ដា​កន្លង​ទៅហើយ​បាន ២៥៥៥ ត្រឹម​ថ្ងៃ ១៥ កើត ខែ​ពិសាខ លុះដល់​ថ្ងៃ ១ រោច ខែ​ពិសាខ ឆ្នាំរោង ចត្វា​ស័ក​តទៅ ចូល​ពុទ្ធសករាជ ២៥៥៦​។​
​ឆ្នាំនេះ ឆ្នាំរោង សង្ក្រាន្ត នឹង​ចូលមក​នៅ​ថ្ងៃ​សុក្រ ៧ រោច ខែចេត្រ ត្រូវ​នឹង ថ្ងៃទី​១៣ ខែមេសា គ​.​ស ២០១២ វេលា​ម៉ោង ១៩ និង ១១ នាទី​ល្ងាច​។ មាន​ទេពធីតា​មួយ​ព្រះអង្គ ជា​មគ្គនាយិកា ព្រះនាម កិ​មិ​រា​ទេវី ជា​បុត្រី​ទី​៦ នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ សេត លម្អ នៅ​ព្រះ​កាណ៌​ដោយ​សៀត ផ្កា​ចង្កុលណី អ​ភ​រណ​ទ្រង់​ពាក់ កែវ​បុស្ស​រា​គ័​ម ភក្សាហារ​ទ្រង់​សោយ ចេកណាំវ៉ា​-​ចេកទឹក ព្រះហស្ដ​ស្ដាំ ទ្រង់​ព្រះខ័ន ព្រះហស្ដ​ឆ្វេង​ទ្រង់​ពិ​ណ្យ​ទ្រង់​ផ្ទំ បើកព្រះនេត្រ លើ​ខ្នង ម​ហឹ​ង្សា (​សត្វ​ក្របី​) ជា​ពាហនៈ​។​
Photo by CEN
​ទើប​នាំ​អស់​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ ទៅកាន់ គុហា​កែវ​ធម្ម​មាលី នាទី​ភ្នំ​កៃលាស​ខេត្ត​ហិមពាន្ត ជាទី​តម្កល់​នូវ​ព្រះ​សិរសា កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស នាំមក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ តាមផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន ៦០ នាទី​។
Photo by CEN
​ទើប​នាំយកទៅ​តម្កល់ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ​ចូលទៅ​ស្រង់ទឹក អនោតត្ត​មហា​ស្រះ ដែលមាន​ទឹក​ហូរ ចេញពី​បំពង់ ថ្មកែវ ដែលជា​មាត់​គោ ឧសភរាជ ទាំង ៧ ត្រជាក់​ក្សេមក្សាន្ដ​ព្រះរាជ​ហ​ឬ​ទ័យ​ហើយ​នាំគ្នា​ចូលទៅ​សមាទាន រក្សាសីល ដោយ​សោមនស្ស រីករាយ គ្រប់​ព្រះអង្គ ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោ​ង​បង់​អពមង្គល​ឱ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី​សួស្ដី ជ័យ​មង្គល ជន្មាយុ​យឺនយូរ ដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ តាំងពី​ឆ្នាំ​ថ្មី​ចូលមក​នេះ បាន​ធូរ​ទូលំទូលាយ សុខក្សេមក្សាន្ដ តរៀង​ទៅ​។​
Photo by CEN
​ថ្ងៃ​សុក្រ ៧ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា គ្រឹ​ស្ដ​សករាជ ២០១២ វេលា​ម៉ោង ១៩ និង ១១ នាទី​ល្ងាច ជា​ថ្ងៃ​ចូលឆ្នាំ រោង ចត្វា​ស័ក​។​
​ថ្ងៃ​សៅរ៍ ៨ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ្រឹ​ស្ដ​សករាជ ២០១២ ជាវ​រៈវ័ន​បត​។​
​ថ្ងៃអាទិត្យ ៩ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា គ្រឹ​ស្ដ​សករាជ ២០១២ វេលា​ម៉ោង ១១ និង ៤៣ នាទី ៤៨ វិនាទី​យប់ ជា​វរៈ​ឡើងស័ក គម្រប់​មហាសង្ក្រាន្ដ បី​ថ្ងៃ ស្រេច​បរិបូ​ណ៍ ចូល​ជាស​កល ឆ្នាំ រោង ចត្វា​ស័ក ពុទ្ធសករាជ ២៥៥៦៕​

I online because I miss you, Honey.

ទំនាយ​ជោគជតារាសី ប្រចាំ​ឆ្នាំរោង ចត្វា​ស័ក




* លោកអ្នក​កើត​ឆ្នាំជូត


​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខជា​នឹង​ដល់​លោកអ្នក ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី នឹង​បានសម្រេច​ជា​ដរាប មិត្តភក្ដិ ឬ​ចៅហ្វាយនាយ ជាធំ ប្រុង​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀង​ខ្លួន​ជានិច្ច គឺ​កុំ​បេះបួយ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឱ្យ​អ្នក​ឯនោះ​ដឹងឮ បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុភេទ​បែបនេះ ឈ្មោះថា​ខ្លួន​អ្នក​បាន​ដោះស្រាយ ពី​ការបែកបាក់​រវាង​មេត្រីភាព​។​

​ បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​តោង​កែកុន​ប្រើ​សេចក្ដី​ពិនិត្យពិច័យ​ឱ្យបាន​ល្អិតល្អន់​បន្ដិច សូម្បីតែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណាក៏ដោយ ឬ​អ្នកធ្វើការងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឱ្យសោះ ពុំនោះ​នឹង​បណ្ដាលហេតុ​ពី​ក្រុមគ្រួសារ​មាន​ភ័យព្រួយ ឈឺ​ថ្កាត់ ឬក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បម្រើការ​ក្នុង​លំនៅដ្ឋាន​។ ជតារាសី​អ្នក​ក្នុងឆ្នាំនេះ​មិន​ប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ ការងារ​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្ដី​ស្និទ្ធស្នាល​របស់លោក​អ្នក នឹង​ផ្ដល់​ផល​ជា​អាសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែបនេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្ដី​ឆ្លៀវឆ្លាត និង​សេចក្ដី​អង់​អាចឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាសចាក​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះ​។​

* លោកអ្នក​កើត​ឆ្នាំឆ្លូវ​

​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្ដាប់ដៃ​យើង​ហើយ ទោះ​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូស្ដ​រ៉ា​យ​យ៉ាងណាក៏ដោយ ខ្លួន​អ្នក​ត្រូវបាន​ជោគជ័យ​គ្រប់ប្រការ ហើយនឹង​បានទទួល​ការលើកតម្កើង​ពី​មនុស្ស​ទូទៅ ប្រសិនបើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ​រាប់​ថា​ល្អ​ផ្ដាច់​ហើយ ប៉ុន្ដែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះសូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ព​ន្ធុ​នឹង​ផ្ដល់​សេចក្ដី​រំខាន​ដល់​អ្នកខ្លះៗ​ក្នុង​រយៈ​ ឆ្នាំនេះ​។​

​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នកនឹង​បាន​មុខ​ការងារ​ធ្វើជា​លក្ខណ​ដ្ឋា​ន បើសិនជា​ការរៀបចំម​ង្គ​ល​ការ​ផ្ទាល់ខ្លួន មុខជា​បានសម្រេច​ដូច​សេចក្ដីប្រាថ្នា ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែបើ​ទោះជា​យ៉ាងនោះ​ក៏ដោយ ក៏​គង់តែ​នៅមាន​មនុស្ស​ឬ​ស្យា​ចំពោះ​លទ្ធផល​របស់​អ្នកជា​និច្ច នៅក្នុង​រឿងនេះ​អ្នក​កុំ​គប្បី​ខ្លាច​ឱ្យសោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង​។ ចូរ​អ្នក​ប្រយ័ត្ន​មនុស្ស​មានទុក្ខ​ទោស​គ្រប​សង្កត់​ណាមួយ មក​បញ្ចុះបញ្ចូល​បញ្ជោរ​លើកជើង​អ្នក ឱ្យចូល​រួមការ​ងារ​ជាមួយ​គេ ទោះបី​ការងារ​នោះ​មាន​សភាព​យ៉ាងណាក៏ដោយ សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់​។ មិនគួរ​លីសែង​រែកពុន​លើកដាក់​របស់​ធ្ងន់ៗ​ពេក​ទេ ក្រែង​ថ្លោះ ឬ​គ្រេច​ឆ្អឹងខ្នង​។​

* លោកអ្នក​កើត​ឆ្នាំខាល​

​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នកនឹង​មានចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក មិត្ត​ភ​កិ្ត​ជាទី​ស្រឡាញ់ ឬ​ញាតិសន្ដាន​ដែលមាន​គុណបំណាច់​លើ​រូបអ្នក​ត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀតផង តែ​អ្នក​មិនត្រូវ​រង​ទុក្ខ​ក្ដៅ​ពេក​ទេ ព្រោះ​មាន​គេ​ចាំ​ជួយឧបត្ថម្ភ​គាំទ្រ​ឱ្យ​អ្នក​បាន​សេចក្ដីសុខសាន្ដ បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ​អ្នកខ្លះ ក៏​គង់​នឹង​សាបរលាប​ទៅវិញ​បាន ដោយសារ​ពេលនេះ​អ្នកមាន​មិត្តភក្ដិ បាន​ជួយ​ទប់ទល់​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំនេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង ជួសជុល ឬក៏​ត្រូវធ្វើ​ថ្មី​ផង​។​

​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​នឹងមាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់ ឬ​ត្រូវ​មានធុរៈ​ជំងឺ​ឈឺ​ថ្កាត់ ប៉ុន្ដែ​អ្នក​ត្រូវបាន​មិត្តភក្ដិ​ស្និទ្ធស្នាល​ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង​ ។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខក្រោយ​ឱ្យបាន​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​ការ អ្នក​មុខជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរឱ្យ​ធរមាន​ចិត្ត ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង ជា​ត្លុក​កំប្លែង​លលេង​ជាមួយ​គេ​ញយៗ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យគេ​ឃើញថា​យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្ដី​ល្អ​តបត​ជាមួយ​សត្រូវ ទើប​គ្រោះ​របស់​អ្នកនឹង​ត្រូវ​បន្ទោ​របង់​បន្ធូរបន្ថយ​ទៅបាន​ខ្លះ ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យបាន​ទ្រព្យ នឹង​បាន​ស្ដុកស្ដម្ភ​។​

* លោកអ្នក​កើត​ឆ្នាំថោះ​

​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​មិនសូវ​រីករាយ​សោះឡើយ មិត្តភក្ដិ​របស់​អ្នក ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក គេ​ជា​មនុ​ស្សអាប់​ជោគ​ថោក​រាសី មក​ដឹកនាំ​អ្នក​ឱ្យ​ខូ​ត​ខាត​ទុន​ក្នុង​រយៈ​ឆ្នាំនេះ អ្នក​មិនគួរ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បីតែ​បើកហាង​លក់ដូរ​ឥ​វ៉ាន់​ថ្មី ឬ​ប្រកប​ការ​យ៉ាងណាក៏ដោយ អ្នក​កុំ​ធ្វេសប្រហែស​ឱ្យសោះ ហើយ​មិនគួរ​ពឹង​ឱ្យគេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជាដាច់ខាត​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ អ្នក​គង់​បានសម្រេច​ផល​ខ្លះ​ក្នុង​ការដែល​អ្នក​បាន​ខិតខំ​តាំងចិត្ត​ទុក​ យ៉ាង​ប្ដូរផ្ដាច់​។​

​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃា្ល​ត​ពី​កន្លែង បើសិនជា​មិន​ដូច្នោះ​ទេ​អ្នក​មុខជា​ត្រូវ​នឿយណាយ​ធុញទ្រាន់​នឹង​កន្លែងចាស់ ឬ​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ផង​ក៏មាន ពុំនោះសោត នាទី​ការពារ​របស់​អ្នកនឹង​ត្រូវ​រុះរើ​ជាថ្មី បើ​មានការ​លក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព ការ​នេះ​នឹង​បណ្ដាល​ជាហេតុ​ឱ្យមាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះៗ​។ តំណ​ទៅ​ពេលខាងមុខ ក្នុងឆ្នាំនេះ អ្នក​នឹងមាន​ស្កៀបរមាស់​រង្គោះរង្គើ​ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុងបន្ទុក វា​នឹងធ្វើ​មោះមិនគាប់​ឱ្យ​អ្នកមាន​សេចក្ដី​មួហ្មង​រឿយៗ​។ មួយវិញទៀត ញាតិ​ព​ន្ធុ ឬ​មិត្តភក្ដិ​នឹង​កើតជា​ក្ដី​រង្កៀស​ឬ​ស្យា​ដល់​អ្នក ដោយ​បំពាន​លើ​ផល​ល្អ សេចក្ដីចម្រើន​របស់​អ្នក ហេតុការណ៍​ទាំងអស់នេះ អ្នក​កុំ​ភ្លេច​ស្មារតី​ឱ្យសោះ បើ​យ៉ាងហោចណាស់​ក៏​នឹងមាន​វ​ប​ត្តិ​ឈឺ​ថ្កាត់​មិនខានឡើយ​។

* លោកអ្នក​កើត​ឆ្នាំរោង​

​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​មិនសូវ​បាន​ស្រួលបួល​ទេ គឺថា​អ្នក​ត្រូវតែ​ជួបប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញាប់​ក្នុង​ដំណើរការ​ធម្មតា​ របស់​អ្នក ប៉ុន្ដែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់ទល់​នឹង​អធិករណ៍​ឱ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើការ​ងារ ឬ​កិច្ចការ​ណា​ដោយ​សេចក្ដី​ឧស្សាហ៍ និង​ស្វាហាប់ ចុង​បំផុត​អ្នក​ខំ​បំពេញ​ឱ្យបាន​អង់អាច​ជានិច្ច​។ បើ​អ្នកធ្វើ​យ៉ាងនេះ​បាន ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ ក្នុង​រវាង​ឆ្នាំនេះ​។​

​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ នឹងមាន​ផល​ល្អប្រសើរ​ណាស់ បាន​លាភ​ធំ តែ​មុននឹង​កើត​លាភ​ផល​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជាមុនសិន ហេតុនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្ដិច ពី​បញ្ហា​ចោរកម្ម​វា​ប៉ង​ទុក បន្ទាប់ពីនោះ​ទៅ​អ្នក​ត្រូវ​បានទទួល​មុខតំណែង​ថ្មី មាន​នាទី​ទទួលខុសត្រូវ​ខ្ពស់ ឯ​លាភ​ជោគ​ដែល​អ្នក​ត្រូវបាន​នោះ នឹង​បានមកពី​ទី​ឆ្ងាយ តែ​ត្រូវ​ខំ​រក្សា​កាយ​ឱ្យ​ល្អ​ក្រែង​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង ព្រោះ​ជា​ឆ្នាំ​ដែល​ហៅថា "​ទុក្ខ​លាភ​" បាន​ទុក្ខ​ហើយ​ទើប​មាន​លាភ​មក​តាម​ក្រោយ​។​

* លោកអ្នក​កើត​ឆ្នាំម្សាញ់​

​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ នឹងមាន​ផល​ល្អប្រសើរ​ណាស់ បាន​លាភ​ធំ តែ​មុននឹង​កើត​លាភ​ផល​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជាមុនសិន ហេតុនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្ដិច ពី​បញ្ហា​ចោរកម្ម​វា​ប៉ង​ទុក បន្ទាប់ពីនោះ​ទៅ​អ្នក​ត្រូវ​បានទទួល​មុខតំណែង​ថ្មី មាន​នាទី​ទទួលខុសត្រូវ​ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវបាន​នោះ នឹង​បានមកពី​ទី​ឆ្ងាយ តែ​ត្រូវ​ខំ​រក្សា​កាយ​ឱ្យ​ល្អ​ក្រែង​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង ព្រោះ​ជា​ឆ្នាំ​ដែល​ហៅថា "​ទុក្ខ​លាភ​" បាន​ទុក្ខ​ហើយ​ទើប​មាន​លាភ​មក​តាម​ក្រោយ​។​

​បើជា​មនុស្ស​ស្រី​ទំនាយ ​ថា ក្នុងឆ្នាំនេះ អ្នក​មិនសូវ​ស្រួលបួល​ទេ គឺថា​អ្នក​ត្រូវ​ជួបប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញយ​ក្នុង​ដំណើរការ​ធម្មតា​របស់​ អ្នក ប៉ុន្ដែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់ទល់​នឹង​អធិករណ៍​ឱ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើការ​ងារ ឬ​កិច្ចការ​ណា​ដោយ​សេចក្ដី​ឧស្សាហ៍ និង​ស្វាហាប់ ចុង​បំផុត​អ្នក​ខំ​បំពេញ​ឱ្យបាន​អង់អាច​ជានិច្ច​។ បើ​អ្នកធ្វើ​យ៉ាងនេះ​បាន ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ ក្នុង​រវាង​ឆ្នាំនេះ​។​

* លោកអ្នក​កើត​ឆ្នាំមមី​

​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃា្ល​ត​ពី​ទីកន្លែង បើសិនជា​មិន​ដូច្នោះ​ទេ​អ្នក​មុខជា​ត្រូវ​នឿយណាយ​ធុញទ្រាន់​នឹង​កន្លែងចាស់ ឬ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ផង​ក៏មាន ពុំនោះសោត នាទី​ការពារ​របស់​អ្នកនឹង​ត្រូវ​រុះរើ​ជាថ្មី បើ​មានការ​លក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព ការ​នេះ​នឹង​បណ្ដាល​ជាហេតុ​ឱ្យមាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះៗ​។ តំណ​ទៅ​ពេលខាងមុខ ក្នុងឆ្នាំនេះ អ្នក​នឹងមាន​ស្កៀបរមាស់​រង្គោះរង្គើ​ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុងបន្ទុក វា​នឹងធ្វើ​មោះមិនគាប់​ឱ្យ​អ្នកមាន​សេចក្ដី​មួហ្មង​រឿយៗ មួយវិញទៀត ញាតិ​ព​ន្ធុ ឬ​មិត្តភក្ដិ​នឹង​កើតជា​ក្ដី​រង្កៀស​ឬ​ស្យា​ដល់​អ្នក ដោយ​បំពាន​លើ​ផល​ល្អ​សេចក្ដីចម្រើន​របស់​អ្នក ហេតុការណ៍​ទាំងអស់នេះ​អ្នក​កុំ​ភ្លេច​ស្មារតី​ឱ្យសោះ បើ​យ៉ាងហោចណាស់​ក៏​នឹងមាន​វ​ប​ត្តិ​ឈឺ​ថ្កាត់​មិនខានឡើយ​។

​បើជា​ មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​មិនសូវ​រីករាយ​សោះឡើយ មិត្តភក្ដិ​របស់​អ្នក ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក គេ​ជា​មនុ​ស្សអាប់​ជោគ​ថោក​រាសី មក​ដឹកនាំ​អ្នក​ឱ្យ​ខូ​ត​ខាត​ទុន​ក្នុង​រយៈ​ឆ្នាំនេះ អ្នក​មិនគួរ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បីតែ​បើកហាង​លក់ដូរ​ឥ​វ៉ាន់​ថ្មី ឬ​ប្រកប​ការ​យ៉ាងណាក៏ដោយ អ្នក​កុំ​ធ្វេសប្រហែស​ឱ្យសោះ ហើយ​មិនគួរ​ពឹង​ឱ្យគេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជាដាច់ខាត​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ អ្នក​គង់​បានសម្រេច​ផល​ខ្លះ​ក្នុង​ការដែល​អ្នក​បាន​ខិតខំ​តាំងចិត្ត​ទុក​ យ៉ាង​ប្ដូរផ្ដាច់​។​

* លោកអ្នក​កើត​ឆ្នាំមមែ​

​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ឆ្នាំនេះ ជា​ឆ្នាំ​ដែល​លោក​អ្នកមាន​សេចក្ដីសុខ​សម្រាន្ដ​យ៉ាង​លើសលុប ហើយ​បាន​គាប់ចិត្ត​គ្រប់យ៉ាង មាន​គេ​នាំ​កំណល់​រង្វាន់​មកឱ្យ​ដល់ទី​កន្លែង ក្នុងឆ្នាំនេះ​ជោគ​រាសី​របស់​អ្នក​ល្អជា​ទីបំផុត បើ​អ្នក​មានបំណង​ធ្វើ​អ្វី​មុខជា​បានសម្រេច​ផល​យ៉ាង​មែនពិត​។ ប៉ុន្ដែ​ថា អ្នក​កុំ​ផ្ដេកផ្ដួល​នឹង​ការ​ឈឺឆ្អាល​ពី​គេ​ឯទៀត​ខ្លាំងពេក នៅក្នុង​រឿង​រាប់អាន​ស្រឡាញ់​ទុកចិត្ត គួរតែ​ប្រយ័ត្ន​ឱ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​បន្ដិច​ផង បើសិនជា​វារ​មិន​ផុត​។ បើ​ចៀស​ផុតពី​ការ​នេះ​បាន នៅក្នុង​បន្ទុក​ក្រុមគ្រួសារ​មាន​សេចក្ដីសុខ​យ៉ាង​ក្រៃលែង​។​

​បើជា​ មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នកនឹង​មានចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក មិត្តភក្ដិ​ជាទី​ស្រឡាញ់ ឬ​ញាតិសន្ដាន​ដែលមាន​គុណបំណាច់​លើ​រូបអ្នក​នឹងត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀតផង តែ​អ្នក​មិនត្រូវ​រង​ក្ដៅ​ពេក​ទេ ព្រោះ​មាន​គេ​ចាំ​ជួយឧបត្ថម្ភ​គាំទ្រ​អ្នក​បាន​សេចក្ដីសុខសាន្ដ បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ​អ្នកខ្លះ ក៏​គង់​នឹង​សាប​រលាយ​ទៅវិញ​បាន ដោយសារ​ពេលនេះ​អ្នកមាន​មិត្តភក្ដិ​បាន​ជួយ​ទប់ទល់​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំនេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង ជួសជុល ឬក៏​ត្រូវធ្វើ​ថ្មី​ផង​។​

* លោកអ្នក​កើត​ឆ្នាំវក​

​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នកនឹង​បាន​មុខ​ការងារ​ធ្វើជា​លក្ខណ​ដ្ឋា​ន បើសិនជា​ការរៀបចំម​ង្គ​ល​ការ​ផ្ទាល់ខ្លួន មុខជា​បានសម្រេច​ដូច​សេចក្ដីប្រាថ្នា ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែបើ​ទោះជា​យ៉ាងនោះ​ក៏ដោយ ក៏​គង់តែ​នៅមាន​មនុស្ស​ឬ​ស្យា​ចំពោះ​លទ្ធផល​របស់​អ្នកជា​និច្ច នៅក្នុង​រឿងនេះ​អ្នក​កុំ​គប្បី​ខ្លាច​ឱ្យសោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង​។ ចូរ​អ្នក​ប្រយ័ត្ន​មនុស្ស​មានទុក្ខ​ទោស​គ្រប​សង្កត់​ណាមួយ មក​បញ្ចុះបញ្ចូល​បញ្ជោរ​លើកជើង​អ្នក ឱ្យចូល​រួមការ​ងារ​ជាមួយ​គេ ទោះបី​ការងារ​នោះ​មាន​សភាព​យ៉ាងណាក៏ដោយ សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់​។ មិនគួរ​លីសែង​រែកពុន​លើកដាក់​របស់​ធ្ងន់ៗ​ពេក​ទេ ក្រែង​ថ្លោះ ឬ​គ្រេច​ឆ្អឹងខ្នង​។​

​បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្ដាប់ដៃ​យើង​ហើយ ទោះ​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូស្ដ​សា​រ៉ា​យ​យ៉ាងណាក៏ដោយ ខ្លួន​អ្នក​ត្រូវបាន​ជោគជ័យ​គ្រប់ប្រការ ហើយនឹង​បានទទួល​ការលើកតម្កើង​ពី​មនុស្ស​ទូទៅ ប្រសិនបើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ​រាប់​ថា​ល្អ​ផ្ដាច់​ហើយ ប៉ុន្ដែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះសូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ព​ន្ធុ​នឹង​ផ្ដល់​សេចក្ដី​រំខាន​ដល់​អ្នកខ្លះៗ​ក្នុង​រយៈ​ ឆ្នាំនេះ​។​

* លោកអ្នក​កើត​ឆ្នាំរកា​

​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​តោង​កែកុន​ប្រើ​សេចក្ដី​ពិនិត្យពិច័យ​ឱ្យបាន​ល្អិតល្អន់​បន្ដិច សូម្បីតែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណាក៏ដោយ ឬ​អ្នកធ្វើការងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឱ្យសោះ ពុំនោះ​នឹង​បណ្ដាលហេតុ​ពី​ក្រុមគ្រួសារ​មាន​ភ័យព្រួយ ឈឺ​ថ្កាត់ ឬក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បម្រើការ​ក្នុង​លំនៅដ្ឋាន​។ ជតារាសី​អ្នក​ក្នុងឆ្នាំនេះ​មិន​ប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ ការងារ​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្ដី​ស្និទ្ធស្នាល​របស់លោក​អ្នក និង​ផ្ដល់​ផល​ជា​អាសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែបនេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្ដី​ឆ្លៀវឆ្លាត និង​សេចក្ដី​អង់​អាចឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាសចាក​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះ​។​

​បើជា​មនុស្ស​ ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខជា​នឹង​ដល់​លោកអ្នក ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​នឹង​បានសម្រេច​ជា​ដរាប មិត្តភក្ដិ ឬ​ចៅហ្វាយនាយ ជាធំ ប្រុង​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀង​ខ្លួន​ជានិច្ច គឺ​កុំ​បេះបួយ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឱ្យ​អ្នក​ឯនោះ​ដឹងឮ បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុភេទ​បែបនេះ ឈ្មោះថា​ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការបែកបាក់​រវាង​មេត្រីភាព​។​

* លោកអ្នក​កើត​ឆ្នាំច​

​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ ការរៀប​មង្គលការ​រ​បស់​អ្នក​បាន​ផល​សម្រេច​បំណង​មែនពិត ប្រកបទៅដោយ​សេចក្ដីសុខ ប៉ុន្ដែ​អ្នក​នៅមាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្ដិចបន្ដួច រួច​ពី​ហេតុភេទ​បែបនេះ​ទៅនឹង​បានល្អ​ឡើងវិញ បើ​អ្នកធ្វើការងារ​កាន់​មុខតំណែង​មានមុខ​នាទី អ្នក​ត្រូវបាន​ឡើង​តំណែង​នាទី​បន្ថែម​ជាមិនខាន​។ ការដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ជាទីបំផុត គឺ​ចោរកម្ម និង​អគ្គីភ័យ​បំផ្លាញ បើសិន​ជាមាន​ជំងឺ​ច្រើនតែ​ផ្ដាសាយ​។​

​បើជា​ មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​នឹងមាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់ ឬ​ត្រូវ​មានធុរៈ​ជំងឺ​ឈឺ​ថ្កាត់ ប៉ុន្ដែ​អ្នក​ត្រូវបាន​មិត្តភក្ដិ​ស្និទ្ធស្នាល​ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង​ ។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខក្រោយ​ឱ្យបាន​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​ការ អ្នក​មុខជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរឱ្យ​ធរមាន​ចិត្ត ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង ជា​ត្លុក​កំប្លែង​លលេង​ជាមួយ​គេ​ញយៗ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យគេ​ឃើញថា​យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្ដី​ល្អ​តបត​ជាមួយ​សត្រូវ ទើប​គ្រោះ​របស់​អ្នកនឹង​ត្រូវ​បន្ទោ​របង់​បន្ធូរបន្ថយ​ទៅបាន​ខ្លះ ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យបាន​ទ្រព្យ នឹង​បាន​ស្ដុកស្ដម្ភ​។​

* លោកអ្នក​កើត​ឆ្នាំកុរ​

​ បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ក្នុងឆ្នាំនេះ អ្នក​នឹងមាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់ ឬ​ត្រូវ​មានធុរៈ​ជំងឺ​ឈឺ​ថ្កាត់ ប៉ុន្ដែ​អ្នក​ត្រូវបាន​មិត្តភក្ដិ​ស្និទ្ធស្នាល​ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង​ ។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខក្រោយ​ឱ្យបាន​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​ការ អ្នក​មុខជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរឱ្យ​ធរមាន​ចិត្ត ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង ជា​ត្លុក​កំប្លែង​លលេង​ជាមួយ​គេ​ញយៗ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យគេ​ឃើញថា​យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្ដី​ល្អ​តបត​ជាមួយ​សត្រូវ ទើប​គ្រោះ​របស់​អ្នកនឹង​ត្រូវ​បន្ទោ​របង់​បន្ធូរបន្ថយ​ទៅបាន​ខ្លះ ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យបាន​ទ្រព្យ នឹង​បាន​ស្ដុកស្ដម្ភ​។​

​ បើជា​មនុស្ស​ស្រី​ទំនាយ​ថា ក្នុងឆ្នាំនេះ ការរៀប​មង្គលការ​រ​បស់​អ្នក​បាន​ផល​សម្រេច​បំណង​មែនពិត ប្រកបទៅដោយ​សេចក្ដីសុខ ប៉ុន្ដែ​អ្នក​នៅមាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្ដិចបន្ដួច រួច​ពី​ហេតុភេទ​បែបនេះ​ទៅនឹង​បានល្អ​ឡើងវិញ បើ​អ្នកធ្វើការងារ​កាន់​មុខតំណែង​មានមុខ​នាទី អ្នក​ត្រូវបាន​ឡើង​តំណែង​នាទី​បន្ថែម​ជាមិនខាន ការដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ជាទីបំផុត គឺ​ចោរកម្ម និង​អគ្គីភ័យ​បំផ្លាញ បើសិន​ជាមាន​ជំងឺ​ច្រើនតែ​ផ្ដាសាយ​៕ K​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international calls