I am happy to be one of your friends, and Please let me know when you added me my site, I will do the same, thanks

Wednesday, May 23, 2012

យល់ដឹងអំពី សញ្ញាព្រមាន របស់រាងកាយ


ការត្រួតពិនិត្យ សុខភាព ប្រចាំឆ្នាំ នឹងធ្វើឱ្យយើង ដឹងអំពីស្ថានភាព រាងកាយខ្លួនឯង ថាតើក្នុង ពេលនេះ ក្នុងឆ្នាំនេះ រាងកាយ របស់យើង មានភាពរឹងមាំ ឬមានភាព ទ្រុឌ ទ្រោម ? ដូច្នេះល្មម ដល់ពេលដែល យើងត្រូវងាកមក ថែទាំខ្លួនឯង ឬ ផ្លាស់ប្តូរទម្លាប់ រស់នៅដើម្បី ទទួលបាន សុខភាពល្អ ហើយ ។
ចំពោះលោកអ្នក ដែលមិនធ្លាប់ ទៅទទួលការ ត្រួតពិនិត្យសុខភាព ប្រចាំឆ្នាំ ឬនៅមិនទាន់ មានផែនការ ក្នុងការត្រួត ពិនិត្យសុខភាព នោះ យើងសូម ណែនាំ វិធីងាយៗ នឹង ធានាថាល្អ មកជូនលោកអ្នក សម្រាប់សង្កេត មើលសភាព រាងកាយ ខ្លួនឯងថា តើវានៅរឹងមាំ ឬ យ៉ាងណា ? ពីព្រោះ ការពិតទៅ រាងកាយរបស់ មនុស្សយើង មានសញ្ញា ព្រមាន គ្រោះថ្នាក់ សម្រាប់ខ្លួនវាផ្ទាល់ ។ ប៉ុន្តែយើងអាច មានការ បណ្តែតបណ្តោយ ឬមិនបាន ចាប់អារម្មណ៍ ក៏មិនបាន ដឹងថា រាងកាយបានឱ្យ សញ្ញាព្រមានថា សុខភាព របស់យើង កំពុងតែទ្រុឌ ទ្រោមហើយ ។ ដូច្នេះយើងត្រូវ ងាកមកផ្តោត ការយកចិត្ត ទុកដាក់ ចំពោះសុខភាព ខ្លួនឯង ឱ្យមែនទែន ដោយត្រូវធ្វើការ កែសម្រួលទម្លាប់ រស់ នៅ មិនបានត្រឹមត្រូវ មួយចំនួនផង ។
ដើម្បីឱ្យ ងាយយល់ យើងសូមធ្វើការ បែងចែកសញ្ញា ព្រមាន របស់រាងកាយ ទៅតាមភេទដូច ខាងក្រោមនេះ ៖
ភេទប្រុស
នៅពេលដែល បុរសឈានចូល អាយុលើសពី ៤០ ឆ្នាំទៅ នឹងចាប់ផ្តើម ដុះក្បាលពោះ តាមរយៈការ ដែលមាន ជាតិខ្លាញ់ ប្រមូលផ្តុំនៅក្នុង ពោះច្រើន ចង្កេះរីកធំ ទម្ងន់ខ្លួន ចាប់ផ្តើមឡើង ស្រឺតៗយ៉ាង ឆាប់រហ័ស មានអារម្មណ៍ ឆាប់ហត់ ដេកមិនសូវលក់ ហើយអ្វីដែល បុរសខ្លាច បំផុតនោះគឺ សមត្ថភាព ផ្លូវភេទ ចាប់ផ្តើម ចុះខ្សោយ ។
ភេទស្រី
នៅពេលស្ត្រី ឈានចូល អាយុលើសពី ៥០ ឆ្នាំ នឹងចាប់ផ្តើម មានជាតិខ្លាញ់ ប្រមូលផ្តុំនៅ ត្រង់បរិវេណភ្លៅ ត្រគាក និង ចង្កេះ ចាប់ផ្តើម ឆាប់ហត់ និង ចាប់ផ្តើមមាន អាការ របស់ស្ត្រី វ័យជិតអស់រដូវ ដូចជា អារម្មណ៍ ប្រែប្រួល ក្តៅភាយៗ តាមរាងកាយ ជាដើម ។
តើលោកអ្នក ធ្លាប់បានទទួល សញ្ញាអស់ទាំងនេះ ដែរឬនៅ ? បើនៅទេគឺជា ការប្រសើរ មែនទែន ពីព្រោះ បញ្ជាក់បានថា រាងកាយរបស់ អ្នកនៅមិនទាន់ ទ្រុឌទ្រោម ទេ ។ ប៉ុន្តែសម្រាប់លោកអ្នក ដែលបានទទួល ឬមាន សញ្ញាអស់ទាំងនេះ កើតឡើងខ្លះហើយ ក៏មិនត្រូវ បារម្ភ ពេកដែរ ។ សូមអានការ ណែនាំ ខាងក្រោមនេះ ដើម្បីទប់ទល់ ៖
១- ផ្អាកទទួលទាន អាហាររហ័ស
ពីព្រោះក្នុងអាហារ ទាំងនេះ មានបរិមាណ ជាតិខ្លាញ្ញ់ និង ការបូអ៊ីដ្រាតខ្ពស់ មិនបាន ផ្តល់ផលល្អ ចំពោះទម្ងន់ ខ្លួន និង អវយវៈសំខាន់ៗ ដូចជា បេះដូង និង សរសៃ ឈាម ជាដើម ។
២- ចៀសវាងអាហារ ដែលមានអំបិលខ្ពស់
ក្នុងនោះមានដូចជា អាហារដែលមាន រសជាតិ ប្រៃ អាហារផ្អាប់ អាហារស្ងួត មួយចំនួន (ដូចជា ត្រី ប្រឡាក់ សាច់ប្រឡាក់ ជាដើម) ផ្អាកការថែម ទឹកត្រី ទឹកស៊ីអ៊ីវ ចូលទៅក្នុងអាហារ ដែលចម្អិនស្រាប់ហើយ ពីព្រោះបរិមាណ អំបិល ក្នុងអាហារ ដែល ខ្ពស់នោះនឹង ជះ ឥទ្ធិពលធ្វើឱ្យ អ្នកកើន សម្ពាធឈាម ហើយអ្វីដែល គួរឱ្យបារម្ភ ជាងនេះទៀតនោះ គឺវាអាចធ្វើឱ្យ អ្នកមានបញ្ហា តម្រងនោម ។
៣- ទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើនៗ
ពីព្រោះបន្លែផ្លែឈើ សម្បូរទៅដោយ វីតាមីនជួយ គ្រប់គ្រងទម្ងន់ ជួយរំលាយអាហារ ។ អ្វីដែលសំខាន់ ជាងនេះនោះគឺក្នុងបន្លែ និង ផ្លែឈើមាន សារធាតុ អេនធីអក់ស៊ីដេន ដែលអាចជួយ ការពាររោគ មហារីក បានយ៉ាងប្រសើរ ។
៤- ហាត់ប្រាណបែបអ៊ែរ៉ូប៊ិក
ជាការហាត់ប្រាណ មួយដែលជួយួពង្រឹង សមត្ថភាព បេះដូង សួត និង សរសៃឈាម ដូចជា រត់ត្រឹកៗ ដើរ លឿន ហែលទឹក ឬជិះកង់ ជាដើម ដោយត្រូវហាត់ឱ្យ បានគ្រប់គ្រាន់ (យ៉ាងតិច ៣ ដង ក្នុងមួយសប្តាហ៍) និង ប្រើពេលហាត់ ឱ្យបានត្រឹមត្រូវ (យ៉ាងតិច ៣០-៤៥ នាទី ក្នុងពេល ហាត់ម្តងៗ) ។
៥- ឈប់ជក់បារី
ពីព្រោះបារី មានសារជាតិពុល និង ផ្សែងពុល ច្រើន ជះឥទ្ធិពលមិនល្អ ដល់បេះដូង សួត និង បង្កឱ្យ កើតរោគមហារីក បាន គួបផ្សំនឹងខ្យល់ អាកាសដែល យើងដកដង្ហើម រាល់ថ្ងៃក៏មាន ជាតិពុលច្រើន តើយើង គប្បីជក់បារី បន្ថែមជាតិពុលឱ្យ រាងកាយ ទៀតឬ ? ចំពោះ លោកអ្នកដែល មិនជក់បារី ប៉ុន្តែត្រូវនៅ ក្បែរអ្នកជក់ បារី នោះ លោកអ្នកក៏ស្ថិត ក្នុងការ ប្រឈមដូចគ្នា ។
៦- ថែទាំអារម្មណ៍ខ្លួនឯង ឱ្យល្អជានិច្ច
បង្កើនការសម្រាក ដោយការធ្វើ កិច្ចការកម្សាន្តណា សប្បាយៗ ជាមួយគ្រួសារ និង មិត្តភក្តិ លោកអ្នកគួរតែ ផ្តល់រង្វាន់ដល់ជីវិត ខ្លួនឯងឱ្យ បានច្រើន ព្រមទាំងធ្វើ ចិត្តឱ្យជ្រះ ស្រឡះផូរផង់ និង ស្ងប់ គឺសុទ្ធតែហុចផល ល្អដល់សុខភាព និង ជួយកុំឱ្យ ឆាប់ចាស់ ។
៧- រកពេលវេលា ទៅជួបគ្រូពេទ្យខ្លះ
ពីព្រោះការ បណ្តែតបណ្តោយ ចំពោះអាការ ឈឺថ្កាត់ សូម្បីតែឈឺ តិចតួចក្តី ក៏អាចធ្វើឱ្យរោគ រីករាលដាលខ្លាំង ឡើងៗ រហូតទាល់តែ មិនអាចធ្វើការ ព្យាបាលបាន ទៅថ្ងៃក្រោយ ។
សូមកុំភ្លេច ឧស្សាហ៍ត្រួតពិនិត្យ សុខភាពផងថា តើ រាងកាយរបស់ លោកអ្នកបាន ផ្តល់សញ្ញាព្រមាន អ្វីខ្លះ ហើយឬនៅ ?

0 comments:

Hairbraid

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international calls